settings icon
share icon
សំណួរ

ហេតុអ្វីបានជាមិនត្រូវធ្វើអត្តឃាតខ្លួនឯង?

ចម្លើយ


ដួងចិត្តរបស់យើងយកចិត្តទុកដាក់ចំពោះអស់អ្នកដែលគិតចង់បញ្ចប់ជីវិតរបស់ខ្លួនគេ តាមរយៈការធ្វើអត្តឃាតខ្លួនឯង។ ប្រសិនបើ អ្នកមានអារម្មណ៍បែបនោះនៅពេលនេះ ប្រហែលជាមានអារម្មណ៍ជាច្រើននិយាយចេញមក ដូចជាអារម្មណ៍ដែលអស់សង្ឃឹម និងបាក់ទឹកចិត្ត ហើយគិតថា គ្មានសង្ឃឹមថាការនោះអាចនឹងប្រសើរឡើងទេ។ គ្មាននរណាយកចិត្តទុកដាក់ជាមួយខ្ញុំ ឬយល់ថាខ្ញុំមកពីណាទេ។ ជីវិតដែលរស់នៅនេះ គ្មានន័យទេ តើមែនទេ?

ប្រសិនបើ អ្នកត្រូវការពេលបន្តិចដើម្បីគិត អនុញ្ញាតឱ្យព្រះដ៏ពិតធ្វើជាព្រះនៅក្នុងជីវិតរបស់អ្នកនៅពេលនេះ ព្រះអង្គនឹងបង្ហាញពីភាពធំឧត្តមរបស់ព្រះអង្គដល់អ្នក «ដ្បិតការអ្វីដែលព្រះ‌ទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ» (លូកា ១:៣៧)។ ប្រហែលជាភ័យខ្លាចដោយសារការឈឺចាប់ពីអតីត ដែលធ្វើឱ្យមានអារម្មណ៍នៃការបដិសេធ ខ្លាំងពេកឬបោះបង់ចោល។ ការនោះអាចនាំអ្នកទៅរកការអាណិតខ្លួនឯង កំហឹង ភាពជូរល្វីង គំនិតសងសឹក ឬការភ័យខ្លាចដែលមិនល្អ ដែលធ្វើឱ្យមានបញ្ហានៅក្នុងទំនាក់ទំនងដែលសំខាន់បំផុតរបស់អ្នក។

ហេតុអ្វីបានជាអ្នកមិនត្រូវធ្វើអត្តឃាតខ្លួនឯង? សម្លាញ់អើយ មិនថាជីវិតអ្នកជួបនឹងការអាក្រក់ខ្លាំងយ៉ាងណាទេ មានព្រះនៃសេចក្តីស្រឡាញ់ ដែលរង់ចាំជួយអ្នក ចូរអនុញ្ញាតឱ្យព្រះអង្គនាំអ្នកដើរឆ្លងកាត់ផ្លូវរូងក្រោមដីនៃការបាក់ទឹកចិត្ត ហើយចេញទៅរកពន្លឺដ៏អស្ចារ្យរបស់ទ្រង់វិញ។ ព្រះអង្គគឺជាសេចក្តីសង្ឃឹមដ៏ពិតប្រាកដរបស់អ្នក។ ទ្រង់នាមថា យេស៊ូវ។

ព្រះយេស៊ូវនេះហើយ ជាបុត្រារបស់ព្រះដែលគ្មានបាបសោះ ព្រះអង្គគង់ជាមួយអ្នក នៅក្នុងពេលដែលអ្នកត្រូវគេបដិសេធ និងប្រមាថមើលងាយ។ ហោរាអេសាយបានសរសេរពីព្រះអង្គ នៅក្នុងអេសាយ ៥៣:២-¬¬¬¬¬¬¬¬៦ ពណ៌នាពីព្រះអង្គថា ទ្រង់ «ត្រូវគេមើល‌ងាយ ហើយត្រូវមនុស្សបោះ‌បង់ចោល» ដោយមនុស្សគ្រប់គ្នា។ ជីវិតរបស់ព្រះអង្គពេញដោយទុក្ខព្រួយ និងឈឺចាប់។ ប៉ុន្តែ ទុក្ខព្រួយដែលព្រះអង្គមានមិនមែនជារបស់ទ្រង់ទេ ទុក្ខព្រួយនោះជារបស់យើង។ ព្រះអង្គត្រូវគេចាក់ទំលុះ ត្រូវរងរបួស ត្រូវវាយជាំ ទាំងអស់នេះ ដោយសារបាបរបស់យើង។ ដោយសារការឈឺចាប់របស់ទ្រង់ អាចលោះជីវិតរបស់យើង ហើយប្រោសយើងឱ្យជា។

សម្លាញ់អើយ ព្រះយេស៊ូវបានស៊ូរទ្រាំជាមួយនឹងការទាំងអស់នេះ ដើម្បីឱ្យអ្នកអាចទទួលបានការអត់ទោសបាបរបស់អ្នកគ្រប់យ៉ាងដែរ។ មិនថា ទម្ងន់នៃកំហុសដែលអ្នកភ័យខ្លាចធ្ងន់យ៉ាងណាទេ ចូរដឹងថា ព្រះអង្គនឹងអត់ទោសដល់អ្នក ប្រសិនបើអ្នកបន្ទាបខ្លួនទទួលទ្រង់ជាព្រះសង្គ្រោះរបស់អ្នក។ «ចូរអំពាវ‌នាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាក នោះអញនឹងជួយឲ្យរួច…» (ទំនុកតម្កើង ៥០:១៥)។ គ្មានអ្វីដែលអ្នកបានធ្វើអាក្រក់ខ្លាំងពេកដែលព្រះយេស៊ូវពិបាកនឹងអត់ទោសឱ្យនោះឡើយ។ មានអ្នកខ្លះបម្រើដែលព្រះអង្គបានជ្រើសរើសប្រព្រឹត្តបាបដូចជាការសម្លាប់មនុស្ស (លោកម៉ូសេ) សម្លាប់មនុស្ស និងប្រព្រឹត្តផិតក្បត់ (ស្តេចដាវីឌ) ហើយ អ្នកបៀតបៀនទាំងអារម្មណ៍និងផ្លូវកាយ (សាវកប៉ុល)។ ពួកគេបានទទួលការអត់ទោសបាប និងទទួលជីវិតអស់កល្បនៅក្នុងព្រះអម្ចាស់។ «បានជាបើអ្នកណានៅក្នុងព្រះ‌គ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ» (២ កូរិនថូស ៥:១៧)។

ហេតុអ្វីបានជាអ្នកមិនត្រូវធ្វើអត្តឃាតខ្លួនឯង? សម្លាញ់អើយ ព្រះជា ម្ចាស់រួចរាល់ក្នុងការជួសជុលអ្វីដែលបាន «បាក់បែក» គឺជីវិតដែលអ្នក មាននៅពេលនេះ គឺជីវិតដែលអ្នកចង់បញ្ចប់ដោយការធ្វើអត្តឃាតខ្លួនឯង ។ នៅក្នុងអេសាយ ៦១:១-៣ ហោរាបានសរសេរថា៖ «…ព្រះ‌យេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះ‌យេហូវ៉ាទ្រង់សព្វព្រះ‌ …ឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយ‌សោក នឹងចែកឲ្យដល់ពួកអ្នកដែលសោយ‌សោក…បានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្ដីអំណរជំនួសសេចក្ដីសោក‌សៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់…»។

ចូរចូលទៅរកព្រះយេស៊ូវ ហើយអនុញ្ញាតឱ្យទ្រង់ស្តារអំណរ និងតម្លៃរបស់អ្នកឡើងវិញ នៅពេលអ្នកទុកចិត្តលើព្រះអង្គ ដើម្បីឱ្យទ្រង់ចាប់ផ្តើមធ្វើការនៅក្នុងជីវិតរបស់អ្នក។ ព្រះអង្គសន្យាថានឹងស្តារអំណររបស់អ្នកដែលបានបាត់ ហើយប្រទានវិញ្ញាណថ្មីដើម្បីគាំទ្រអ្នកវិញ។ ការខូចចិត្តរបស់អ្នកមានតម្លៃណាស់សម្រាប់ទ្រង់ៈ «ឯតង្វាយដែលគួរថ្វាយដល់ព្រះ

នោះគឺជាវិញ្ញាណខ្ទេច‌ខ្ទាំ ឱព្រះ‌អម្ចាស់អើយ ទ្រង់មិនមើល‌ងាយចំពោះចិត្តខ្ទេច‌ខ្ទាំ ហើយទន់‌ទាបឡើយ» (ទំនុកតម្កើង ៥១:១២, ១៥-១៧)។

តើអ្នកនឹងទទួលព្រះអម្ចាស់ជាព្រះសង្គ្រោះរបស់អ្នក និងជាអ្នកគង្វាលរបស់អ្នកទេ? ព្រះអង្គនឹងដឹកនាំគំនិត និងជំហានរបស់អ្នក មួយថ្ងៃម្តងៗតាមរយៈព្រះបន្ទូលរបស់ទ្រង់ នៅក្នុងព្រះគម្ពីរ។ «អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់» (ទំនុកតម្កើង ៣២:៨)។ «នឹងមានសេចក្ដីសុខស្រួលនៅក្នុងគ្រាឯង ព្រមទាំងសេចក្ដីសង្គ្រោះ ប្រាជ្ញា និងតម្រិះជាបរិបូរដែរ សេចក្ដីកោត‌ខ្លាចដល់ព្រះ‌យេហូវ៉ា នោះនឹងបានជាឃ្លាំងរបស់ឯង» (អេសាយ ៣៣:៦)។ នៅក្នុងព្រះគ្រីស្ទ អ្នកនៅតែមានឧបសគ្គ ប៉ុន្តែ ឥឡូវនេះ អ្នក អ្នកមានសង្ឃឹម។ ព្រះអង្គជា «…មិត្តសំឡាញ់…ដែលនៅជាប់ជាងបងប្អូនទៅទៀត» (សុភាសិត ១៨:២៤)។ សូមឱ្យព្រះគុណរបស់ព្រះអម្ចាស់ យេស៊ូវនៅជាមួយអ្នក នៅក្នុងពេលដែលអ្នកសម្រេចចិត្ត។

ប្រសិនបើ អ្នកចង់ទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះរបស់ អ្នក ចូរនិយាយពាក្យនេះនៅក្នុងចិត្តរបស់អ្នកទៅកាន់ព្រះជាម្ចាស់ៈ «ព្រះអង្គអើយ ទូលបង្គំត្រូវការទ្រង់នៅក្នុងជីវិតរបស់ទូលបង្គំ។ សូមអត់ទោសទូលបង្គំចំពោះអ្វីគ្រប់យ៉ាងដែលទូលបង្គំបានធ្វើ។ ទូលបង្គំដាក់ជំនឿរបស់ទូលបង្គំលើព្រះយេស៊ូវគ្រីស្ទ ហើយជឿថា ព្រះអង្គជាព្រះសង្គ្រោះរបស់ទូលបង្គំ។ សូមសម្អាតទូលបង្គំ ហើយស្ដារអំណរនៅក្នុងជីវិតរបស់ទូលបង្គំឡើងវិញ។ អរគុណព្រះអង្គសម្រាប់សេចក្តីស្រឡាញ់ របស់ទ្រង់ចំពោះទូលបង្គំ និងអរគុណសម្រាប់ការសុគតរបស់ព្រះយេស៊ូវ ជំនួសទូលបង្គំ»។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

ហេតុអ្វីបានជាមិនត្រូវធ្វើអត្តឃាតខ្លួនឯង?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries