settings icon
share icon
សំណួរ

តើខ្ញុំនឹងទទួលការលើកលែងទោសអំពីពីព្រះជាម្ចាស់យ៉ាងដូចម្តេច?

ចម្លើយ


Acts 13:38 បានប្រកាសថា “ដូច្នេះ បងប្អូនទាំងអស់ ខ្ញុំចង់ឲ្យអ្នកបានដឹងថា រាល់អំពើបាបទាំងអស់ដែលអ្នកបានប្រព្រឹត្ត អាចលើកលែងទោសបានតាមរយះព្រះគ្រិស្ត” ។

តើការលើកលែងទោសជាអ្វី? ហេតុអ្វីបានជាខ្ញុំត្រូវការការលើកលែងទោស?

ពាក្យ “លើកលែងទោស” មានន័យថាលប់ចោលឲ្យស្អាត អភ័យទោស លប់បំណុល ចោល ។ ពេលដែលយើងធ្វើខុសទៅលើនរណាម្នាក់ យើងតែងស្វែងរកការលើកលែងទោស ក្នុងបំណងរក្សានូវមិត្តភាពយូរអង្វែង ។ ការលើកលែងទោស មិនមែនធ្វើឡើងដោយសារថាបុគ្គលនោះគួរតែត្រូវបានទទួលការលើកលែងទោសនោះទេ ។ គ្មាននរណាម្នាក់ គួរតែបានទទួលការលើកលែងទោសឡើយ ។ ការលើកលែងទោសគឺជាទង្វើនៃសេចក្តីស្រឡាញ់ សេចក្តីមេត្តា និងការអនុគ្រោះ។ ការលើកលែងទោស គឺជាការសំរេចចិត្តមិនចងគំនុំជាមួយនរណាម្នាក់ បើទោះជាគេបានប្រព្រឹត្តអំពើខុសឆ្គងមកលើយើងក៏ដោយ ។

ព្រះគម្ពីរបានរៀបរាប់ប្រាប់ឲ្យដឹងថា យើងទាំងអស់គ្នាត្រូវការនូវការលើកលែងទោសអំពីព្រះ ។ យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ។ Ecclesiastes 7:20 បាបរៀបរាប់ថា “នៅលើលោកនេះគ្មានមនុស្សត្រឹមត្រូវណាមួយដែលធ្វើតែអំពើល្អហើយមិនដែល ប្រព្រឹត្តអំពើ បាបឡើយ” ។ 1 John 1:8 បាននិយាយថា “បើយើងប្រកាសថាខ្លួនគ្មាន បានប្រព្រឹត្ត នូវអំពើបាបទេនោះ យើងកំពុងតែកុហកខ្លួនឯង ហើយការពិតមិនមែនស្ថិតនៅក្នុងខ្លួន យើងទេ” ។ រាល់អំពើបាបគឺជាការប្រព្រឹត្តិដែលប្រឆាំងទៅនឹងបំណងរបស់ព្រះ (Psalm 51:4) ជាលទ្ធផល យើងត្រូវការជាខ្លាំងនូវការលើកលែងទោសពីព្រះ ។ ប្រសិនបើរាល់អំពើបាប របស់យើងមិនបានទទួលការលើកលែងទោសនោះទេ យើងនឹងត្រូវទទួលរងនូវសេចក្តីឈឺ ចាប់ ដែលកើតឡើងដោយអំពើបាបនោះគ្មានទីបពា្ចប់ឡើយ (Matthew 25:46; John 3:36)

តើខ្ញុំទទួលបានការលើកលែងទោសពីព្រះជាម្ចាស់ ដោយរបៀបណា ?

ដោយសេចក្តីអំណរ ព្រះជាម្ចាស់ គឺជាអ្នកដែលមានសេចក្តីស្រឡាញ់ និងមានព្រះទ័យ មេត្តា ។ ទ្រង់មានបំណងជាខ្លាំងក្នុងការលើកលែងទោសឲ្យយើង! ។ 2 Peter 3:9 និយាយថា “ទ្រង់មានអំណត់មកលើអ្នក ទ្រង់មិនចង់ឃើញនរណាម្នាក់លិចលង់ឡើយ តែអ្នកទាំងអស់ គ្នាមានការស្តាយក្រោយ” ។ ព្រះទ្រង់មានបំណងលើកលែងទោសឲ្យយើងគ្រប់គ្នា ដូច្នេះទ្រង់ ផ្តល់នូវការលើកលែងទោសឲ្យយើងគ្រប់គ្នា ។

ការដាក់ទោសដែលត្រឹមត្រូវតែមួយគត់សំរាប់ ការប្រព្រឹត្តិបាបរបស់យើងគឺសេចក្តី ស្លាប់ ។ ពាក់កណ្តាលនៃសំណេររបស់ Romans 6:23 និយាយថា “ផលដែលកើតចេញ ពីអំពើបាបគឺសេចក្តីស្លាប់ “ ការស្លាប់ដោយគ្មានទីបញ្ចប់គឺជាអ្វីដែលយើងបានទទួលតាម រយះការប្រព្រឹត្តិបាប ។ នៅក្នុងផែនការដ៏ល្អឥតខ្ចោះរបស់ទ្រង់ ព្រះបានក្លាយមកជា មនុស្សធម្មតា គឺព្រះគ្រិស្ត នេះឯង (John 1:1,14) ។ ព្រះគ្រិស្ត ទ្រង់ ពានសុគតនៅលើឈើឆ្កាង ដើម្បីទទួលរងនូវទណ្ឌកម្មជំនួសយើងទាំងអស់គ្នា គឺសេចក្តី ស្លាប់ ។ 2 Corinthians 5:21 បានប្រដៅយើងរាល់គ្នាថា “ព្រះអង្គទ្រង់បង្កើតព្រះគ្រិស្ត ដែលគ្មានអំពើបាបជាប់ព្រះកាយ ឲ្យមកទទួលទណ្ឌកម្មជំនួសយើង ហើយតាមរយះទ្រង់ យើងអាចក្លាយទៅជាមនុស្សល្អ សំរាប់ព្រះ” ។ ព្រះគ្រិស្តទ្រង់សុគតនៅលើឈើឆ្កាង ដើម្បីទទួលនូវ អំពើបាបរបស់យើង គ្រប់គ្នា! ។ ក្នុងនាមជាព្រះ ការសោយទីវង្គតរបស់ព្រះគ្រិស្ត គឺជាកាលើកលែងទោស ដល់ មនុស្សទូទាំងពិភពលោក ។ 1 John 2:2 បញ្ជាក់ថា “ព្រះទ្រង់លះបង់ដើម្បី ទទួលទណ្ឌ កម្មជំនួសយើងទាំងអស់គ្នា និងពិភពលោកទាំងមូល” ។ ព្រះគ្រិស្តទ្រង់មាន ព្រះជន្មឡើងវិញ គឺជាការប្រកាសឲ្យដឹងអំពីជ័យជំនះរបស់ទ្រង់ លើអំពើបាប និងសេចក្តីស្លាប់ (1 Corinthians 15:1-28) ។ ចូរសសើរព្រះ តាមរយះការសោយទីវង្គតនិងការមានព្រះជន្មឡើងវិញ របស់ព្រះគ្រិស្ត ពាក់កណ្តាលចុងក្រោយនៃសំណេររបស់ Romans 6:23 គឺជាការពិត ដោយបានសរសេរថា “ប៉ុន្តែអំណោយរបស់ព្រះគឺជាជីវិតអមតះ តាមរយះព្រះគ្រិស្តនៃយើង”

តើអ្នកត្រូវការការលើកលែងទោសចំពោះរាល់អំពើបាបរបស់អ្នកឬទេ? តើអ្នកដែលមានអារម្មណ៍វក់វីថាខ្លួនមិនអាចគេចរួចពីកំហុសដែលខ្លួនបានប្រព្រឹត្តដែឬទេ? ការលើកលែងទោសរាល់អំពើបាបដែលអ្នកបានប្រព្រឹត្តនឹងនៅមានឧ៏កាសធ្វើទៅបាន ប្រសិនបើអ្នកមានជំនឿលើព្រះគ្រិស្ត ។ Ephesians 1:7 បាននិយាយថា “ការមានជំនឿលើព្រះគ្រិស្ត នាំឲ្យយើង បានទទួលការលាងបាបតាមរយះឈាមរបស់ព្រះអង្គ ដោយយោងទៅតាមភាពសម្បូរណ៍បែបនៃការអនុគ្រោះរបស់ទ្រង់” ព្រះគ្រិស្តទ្រង់ជាអ្នកសងនូវបំណុលរបស់យើងទាំងអស់គ្នា ។ ដូច្នេះហើយទើបអំពើបាបរបស់យើងរាល់រូបត្រូវបានទទួលការលើកលែង ។ អ្វីដែលអ្នកត្រូវធ្វើ គឺសុំការលើកលែងទោសពីព្រះតាមរយះព្រះគ្រិស្ត ដោយមានជំនឿថាការសោយទីវង្គតរបស់ ព្រះគ្រិស្តគឺជាការលះបង់ដើម្បីលើកលែងទោសដល់យើង ហើយពេលដែល អ្នកមានជំនឿ លើព្រះអង្គ ព្រះនឹងលើកលែងទោសដល់អ្នក! ។ John 3:16-17 បានបង្ហាញយើង នូវដំណឹងដ៏អស្ចារ្យមួយគឺ “ព្រះជាម្ចាស់ទ្រង់ស្រឡាញ់ពិភពលោក ដែលបានប្រគល់មកឲ្យបុត្រារបស់ទ្រង់ ជាបុត្រាតែមួយព្រះអង្គដែលថាបើអ្នកណាមានជំនឿលើបុត្រារបស់ទ្រង់ អ្នកនឹងមិនមានថ្ងៃលិចលង់ឡើយ តែនឹងមានជីវិតអមតះ។ ព្រះជាម្ចាស់ទ្រង់មិនបាន បញ្ជូន បុត្រារបស់ទ្រង់ឲ្យមកដាក់ទោសមនុស្សនៅលើលោកទេ តែគឺដើម្បីមកជួយសង្គ្រោះ យើង តាមរយះព្រះអង្គ” ។

ការលើកលែងទោស តើពិតជាងាយបែបនោះមែនទេ?

ត្រឹមត្រូវហើយគឺពិតជាងាយបែបនោះមែន ។ អ្នកមិនអាចយកការលើកលែងទោសរបស់ព្រះទៅរកផលកំរៃបានឡើយ ហើយអ្នកក៏មិនអាចយកលុយមកទិញការលើកលែងទោសរបស់ព្រះបានដែរ គឺអ្នកបានត្រឹមតែទទួលការលើកលែងទោសពីព្រះដោយជំនឿ តាមរយះការអនុគ្រោះនិងភាពមានមេត្តារបស់ទ្រង់ ។ ប្រសិនបើអ្នកចង់ទទួលព្រះយេស៊ូវគ្រិស្ត ថាជាអ្នកជួយសង្គ្រោះអ្នក ដើម្បីទទួលការលើកលែងទោសពីព្រះ អ្នកត្រូវសូត្របទលើក តំកើងព្រះដូចខាងក្រោម ។ សូមចងចាំថា ការសូត្រពាក្យសសើរនេះ ឬពាក្យសសើរ ផ្សេងទៀត អ្នកនឹងមិនបានទទួលការស្រោចស្រង់ពីព្រះជាម្ចាស់ទេ ប្រសិនបើអ្នកគ្មានជំនឿ លើទ្រង់នោះ ។ មានតែការជឿលើព្រះគ្រិស្តទេទើបអ្នកអាចរួមផុតពីអំពើបាបបាន ។ ពាក្យសូត្រសសើរនេះ គឺជាការបញ្ជាក់អំពីជំនឿរបស់អ្នកចំពោះព្រះអង្គ ហើយថ្លែងអំណរ គុណ ចំពោះទ្រង់ដែលបានជួយស្រោចស្រង់អ្នក ។ “ព្រះជាម្ចាស់ ទូលបង្គំដឹងថាទូលបង្គំមាន កំហុសចំពោះព្រះអង្គ ហើយទូលបង្គំសមតែទទួលទោស ។ ទូលបង្គំបានងាកចេញពី អំពើបាបទាំងនោះ មានជំនឿស៊ុបចំពោះការសង្គ្រោះរបស់ព្រះអង្គ ។ ទូលបង្គំសូមអរ ព្រះគុណចំពោះការសង្គ្រោះនិងការអភ័យទោសរបស់ព្រះអង្គ ដែលជាអំណោយសំរាប់ជីវិត ជាអមតះ! សាធុ!” ។

ក្រោយពីអានអត្ថបទនេះហើយ តើអ្នកមានបានសំរេចចិត្តចូលសាសនាគ្រិស្តទេ? បើដូច្នេះមែនសូមគូសលើប៊ូតុងដែលសរសេរថា “ថ្ងៃនេះខ្ញុំបានសំរេចចិត្តចូលសាសនាគ្រិស្ត”

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើខ្ញុំនឹងទទួលការលើកលែងទោសអំពីពីព្រះជាម្ចាស់យ៉ាងដូចម្តេច?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries