settings icon
share icon
សំណួរ

តើព្រះយេស៊ូវជាព្រះមែនឬទេ? តើព្រះយេស៊ូវធ្លាប់ប្រកាសថាទ្រង់ជាព្រះដែរឬទេ?

ចម្លើយ


នៅក្នុងព្រះគម្ពីរ មិនមានសរសេរថាព្រះយេស៊ូវធ្លាប់មានបន្ទូលថា "ខ្ញុំជាព្រះ" ឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ចំណុចនេះមិនមែនបានន័យថា ព្រះយេស៊ូវមិនដែល ប្រកាសថាទ្រង់ជាព្រះឡើយ ។ ឧទាហរណ៍ នូវបន្ទូលរបស់ព្រះអង្គ តាមសំណេរ John 10:30 “ខ្ញុំនិងព្រះបិតារបស់ខ្ញុំគឺតែមួយ” ។ បើស្តាប់មួយភ្លែតទៅ ព្រះបន្ទូលបែបនេះហាក់ដូចជាមាន ន័យថា ព្រះយេស៊ូវមិនបានប្រកាសថាទ្រង់ជាព្រះនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ បើយើងងាកមកមើលនូវប្រតិកម្មរបស់ពួកជនជាតិជ្វីបចំពោះបន្ទូលរបស់ព្រះអង្គ “ពួកជ្វីប ទាំងអស់នោះនិយាយថា យើងមិនមែនយកដុំថ្មចោលទៅលើអ្នក ដោយសារតែរឿងទាំងអស់នេះទេ តែយើងធ្វើបែបនេះក៏ដោយសារតែពាក្យប្រមាថដល់ព្រះ ពីព្រោះថាអ្នកគ្រាន់ តែជាមនុស្សសាម័ញ្ញ ហ៊ានមកសំអាងខ្លួនថាជាព្រះ” (John 10:33) ។ ពួកជ្វីបនាំគ្នា យល់ថា បន្ទូលរបស់ព្រះយេស៊ូវគឺជាការ ប្រកាសថាទ្រង់ជាព្រះ ។ នៅក្នុងកំណាព្យតទៅនេះ ព្រះ យេស៊ូវទ្រង់មិនដែលកែតម្រូវនូវ ការយល់ខុសរបស់ពួកជ្វីបទាំងនោះទេ “ខ្ញុំមិនដែលប្រកាស ថាខ្លួនជាព្រះទេ” ។ បន្ទូលមួយឃ្លានេះមានន័យថា ព្រះយេស៊ូវមានបន្ទូលយ៉ាងពិតប្រាកដថា ទ្រង់ជាព្រះ ។ តាមពាក្យបន្ទូលមួយឃ្លាទៀតគឺ “ខ្ញុំនិងព្រះបិតារបស់ខ្ញុំគឺតែមួយ” (John 10:30) ចំពោះឧទាហរណ៍មួយផ្សេងទៀតដែលមាននៅក្នុង John 8:58 សរសេរថា ព្រះយេស៊ូវ បានប្រកាសថា “ខ្ញុំសូមប្រាប់អ្នករាល់គ្នាអំពីការពិតមួយ ខ្ញុំមកទីនេះតាំងពីមុនអាប្រាហាម ចាប់ កំណើតទៅទៀត” ។ ជាថ្មីម្តងទៀត ដើម្បីឆ្លើយតបទៅនឹងព្រះបន្ទូលមួយឃ្លានេះ ពួកជ្វីប បាននាំគ្នារើសដុំថ្ម បំណងចោលទៅលើព្រះអង្គថែមទៀត (John 8:59) ។ ហេតុអ្វីបានជា ពួកជ្វីបទាំងនោះចង់យកដុំថ្មចោលទៅលើព្រះយេស៊ូវ ប្រសិនបើព្រះអង្គមិនបានមានបន្ទូល ពាក់ព័ន្ធទៅនឹងការប្រមាថដល់ព្រះទេនោះ? ។

John 1:1 បាននិយាយថា “បន្ទូលរបស់ទ្រង់គឺមានន័យថាព្រះអង្គជាព្រះ” ។ John 1:14 បាន និយាយទៀតថា “ពាក្យនោះបានក្លាយទៅជាការពិត” ។ ទ្រង់បញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវមានសាច់ឈាមជាព្រះ ។ Acts 20:28 បានរៀបរាប់ថា “ទ្រង់ជាអ្នកគង្វាល នៅក្នុងព្រះវិហាររបស់ព្រះ ដែលទ្រង់បានទិញមកដោយញើសឈាមរបស់ព្រះអង្គផ្ទាល់” ។ នរណាជាអ្នកទិញព្រះវិហារ ដោយសាច់ឈាមរបស់ទ្រង់ផ្ទាល់? គឺព្រះយេស៊ូវគ្រិស្ត ។ Acts 20:28 បានប្រកាសថា ព្រះទ្រង់ទិញព្រះវិហារដោយញើសឈាមរបស់ព្រះអង្គផ្ទាល់ ។ ដូច្នេះព្រះយេស៊ូវគឺជាព្រះ! ។

លោកថូម៉ាសដែលជាសាវ័ករបស់ព្រះយេស៊ូវ បានហៅព្រះយេស៊ូវថា “ព្រះជាម្ចាស់របស់ទូលបង្គំ” (John 20:28) ។ ព្រះយេស៊ូវមិនបានកែតម្រូវចំពោះភាសាដែលសាវ័ករូប នេះប្រើទេ ។ Titus 2:13 បានលើកទឹកចិត្តឲ្យយើងទាំងអស់គ្នារង់ចាំនូវការយាងមកដល់របស់ ព្រះនិងជាអ្នកសង្គ្រោះយើង ហើយព្រះអង្គគឺជាព្រះយេស៊ូវគ្រិស្ត (សូមអានបន្ថែមត្រង់ 2 Peter 1:1) ។ នៅក្នុង Hebrews 1:8 ព្រះបិតាបានប្រកាសអំពីព្រះយេស៊ូវ ថា “ចំពោះបុត្ររបស់ ព្រះអង្គ ទ្រង់មានបន្ទូលថា “ឧ៏ព្រះជាម្ចាស់ បល្ល័ងរបស់ទ្រង់នឹងនៅស្ថិតស្ថេរជារៀងរហូត ហើយភាពស្អាតស្អំនឹងក្លាយជាអាជ្ញាសឹក នៅក្នុងរាជាណាចក្ររបស់ទ្រង់” ។

នៅក្នុងប្រកាសនា មានទេវតាមួយអង្គបានបញ្ជាឲ្យសាវ័កមួយរូបឈ្មោះ John គោរពបូជាតែព្រះមួយព្រះអង្គតែប៉ុណ្ណោះ (Revelation 19:10) ។ ក្នុងគម្ពីរបានសរសេរទុកថា ព្រះ យេស៊ូវបានទទួលការបូជាជាច្រើនដង (Matthew 2:11; 14:33; 28:9,17; Luke 24:52; John 9:38) ។ ទ្រង់មិនដែលស្តីបន្ទោសមនុស្សដែលគោរពបូជាព្រះអង្គឡើយ ។ ប្របិនបើព្រះយេស៊ូវមិន មែនជាព្រះទេ ទ្រង់នឹងប្រាប់មនុស្សឲ្យឈប់បូជាព្រះអង្គ ដូចដែលទេវតាបានប្រាប់ទៅសាវ័ក John នៅក្នុង Revelation ដូច្នុះដែរ ។ មានកំណាព្យ និងការសរសេរមួយចំនួនផ្សេងទៀត នៅក្នុងគម្ពីរដែល និយាយអះអាងអំពីព្រះយេស៊ូវថាជាអាទិទេព។

ហេតុផលសំខាន់បំផុតដែលថាព្រះយេស៊ូវជាព្រះគឺ ប្រសិនបើព្រះអង្គមិនមែនជាព្រះ ទេ ការសុគតរបស់ព្រះអង្គនឹងមិនគ្រប់គ្រាន់សំរាប់លុបលាងបាបឲ្យមនុស្សទូទាំងពិភពលោក បានឡើយ (1 John 2:2) ។ មានតែព្រះទេទើបអាចសងរួចនូវការដាក់ទណ្ឌកម្មដែលគ្មាន ទីបញ្ជប់នេះ ។ គឺមានតែព្រះទេទើបអាចទទួលយកបាននូវអំពើបាបរបស់ពិភពលោកទាំង មូល (2 Corinthians 5:21) ហើយសុគតនិង មានព្រះជន្មឡើងវិញ ដែលជាការបង្ហាញ ពីជ័យជំនះរបស់ទ្រង់ចំពោះអំពើបាបនិងសេចក្តីស្លាប់ ។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើព្រះយេស៊ូវជាព្រះមែនឬទេ? តើព្រះយេស៊ូវធ្លាប់ប្រកាសថាទ្រង់ជាព្រះដែរឬទេ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries