settings icon
share icon
សំណួរ

តើខ្ញុំអាចយកឈ្នះលើអំពើបាបនៅក្នុងជីវិតគ្រីស្ទបរិស័ទរបស់ខ្ញុំបានយ៉ាងដូចម្តេច?

ចម្លើយ


ព្រះគម្ពីរបានបង្ហាញធនធានផ្សេងៗមួយចំនួនដើម្បីជួយយើងឱ្យខំប្រឹងយកឈ្នះលើអំពើបាប។ នៅក្នុងជីវិតនេះ យើងនឹងមិនអាចយកឈ្នះលើអំពើបាបរបស់យើងយ៉ាងត្រចះត្រចង់បានទេ (១ យ៉ូហាន ១:៨) ប៉ុន្តែ យើងត្រូវតែមានគោលដៅដើម្បីយកឈ្នះវា។ ដោយជំនួយមកពីព្រះ និងដោយសារការដើរតាមគោលការណ៍នៃព្រះបន្ទូលព្រះ យើងអាចនៅក្នុងដំណើរការនៃការយកឈ្នះលើអំពើបាប និងកាន់តែមានលក្ខណៈដូចព្រះគ្រីស្ទខ្លាំងឡើង។

ធនធានទីមួយដែលព្រះគម្ពីរនិយាយនៅក្នុងការប្រឹងប្រែង ដើម្បីយកឈ្នះអំពើបាបគឺព្រះវិញ្ញាណបរិសុទ្ធ។ ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង ដើម្បីឱ្យយើងអាចរស់នៅក្នុងជីវិតគ្រីស្ទបរិស័ទដែលមានជ័យជម្នះ។ ព្រះជាម្ចាស់បានត្រឡប់ពីកិច្ចការខាងសាច់ឈាមទៅជាផលផ្លែងខាងវិញ្ញាណវិញ នៅក្នុងកាឡាទី ៥:១៦-២៥។ នៅក្នុងបទគម្ពីរ ព្រះបានហៅយើងឱ្យដើរដោយវិញ្ញាណ។ អ្នកជឿទាំងអស់មានព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែ បទគម្ពីរនេះប្រាប់យើងថា យើងត្រូវដើរដោយវិញ្ញាណវិញ ចុះចូលនឹងការគ្រប់គ្រង់របស់ព្រះអង្គ។ នេះមានន័យថាជ្រើសរើសក្នុងការដើរតាមការដាស់តឿនរបស់ព្រះវិញ្ញាណបរិសុទ្ធជាប្រចាំនៅក្នុងជីវិតរបស់យើងជាងដើរតាមខាងសាច់ឈាម។

ភាពផ្លាស់ប្រែដែលព្រះវិញ្ញាណអាចធ្វើនោះគឺបានបង្ហាញនៅក្នុងជីវិតរបស់លោកពេត្រុស ដែលមុនពេលលោកបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកបានបដិសេធព្រះយេស៊ូវបីដង ហើយកាបដិសេធនេះ បន្ទាប់ពីគាត់និយាយថា គាត់ដើរតាមព្រះគ្រីស្ទរហូតដល់ស្លាប់។ បន្ទាប់ពីពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកបានប្រកាសដោយចំហ និងកា្លហាន ទៅកាន់ជនជាតិយូដានៅថ្ងៃទីហាសិប។

ការដើរដោយវិញ្ញាណ ប្រៀបដូចជាយើងមិនពន្លត់ការដាស់តឿនរបស់ព្រះវិញ្ញាណ (ដូចដែលបាននិយាយនៅក្នុង ១ ថេស្សាឡូនីច ៥:១៩)។ ហើយស្វែងរកការពេញដោយព្រះវិញ្ញាណជំនួសវិញ (អេភេសូរ ៥:១៨-២១)។ តើមនុស្សអាចពេញដោយព្រះវិញ្ញាណបានយ៉ាងដូចម្តេច? ទីមួយ វាគឺជាការជ្រើសរើសរបស់ព្រះ ដូចនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ព្រះអង្គបានជ្រើសរើសបុគ្គលផ្សេងៗ ដើម្បីបំពេញកិច្ចការដែលព្រះអង្គចង់ឱ្យធ្វើ ហើយព្រះអង្គបានបំពេញពួកគេដោយព្រះវិញ្ញាណបរិសុទ្ធ (លោកុប្បត្តិ ៤១:៣៨; និក្ខមនំ ៣១:៣; ជនគណនា ២៤:២; ១ សាំយ៉ូអែល ១០:១០)។ មានភស្តុតាងនៅក្នុងអេភេសូរ ៥:១៨-២១; និងកូឡុស ៣:១៦ ថា ព្រះអង្គបានជ្រើសរើសបំពេញអ្នកដែលបំពេញខ្លួនឯងដោយព្រះបន្ទូលរបស់ព្រះ។ ការនេះនាំយើងទៅរកប្រភពធនធានទីពីរ។

ព្រះបន្ទូលរបស់ព្រះ ព្រះគម្ពីរ ចែងថា ព្រះបានប្រទានព្រះបន្ទូលរបស់ទ្រង់ដល់យើងដើម្បីពង្រឹងយើងសម្រាប់ការល្អ គ្រប់យ៉ាង (២ ធីម៉ូថេ ៣:១៦-១៧)។ ព្រះបន្ទូលបង្រៀនយើង ពីរបៀបរស់នៅ ហើយអ្វីដែលត្រូវជឿ ព្រះបន្ទូលបង្ហាញដល់យើងនៅពេលយើងជ្រើសរើសផ្លូវខុស ហើយព្រះបន្ទូលជួយយើងឱ្យត្រឡប់មករកផ្លូវត្រូវវិញ ហើយព្រះបន្ទូលជួយយើងឱ្យបន្តដើរតាមផ្លូវនោះ។ ហេព្រើរ ៤:១២ ប្រាប់យើងថា ព្រះ‌បន្ទូលនៃព្រះរស់នៅ ហើយពូកែផង ក៏មុតជាងដាវដែលមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹង និងវិញ្ញាណ ហើយសន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសម្រេចដែរ។ អ្នកតែងទំនុកតម្កើងនិយាយថា ព្រះបន្ទូលមានអំណាចចូលរួមបំផ្លាស់បំប្រែជីវិត នៅក្នុងទំនុក តម្កើង ១១៩។ លោកយ៉ូស្វេបានប្រាប់ថា គន្លឹះដើម្បីជោគជ័យ នៅក្នុងការយកឈ្នះពួកខ្មាំងសត្រូវរបស់គាត់គឺមិនត្រូវភ្លេច ធនធាននេះឡើយ ប៉ុន្តែ ត្រូវជញ្ជឹងគិតពីព្រះបន្ទូលទាំងថ្ងៃ ទាំងយប់ ហើយស្តាប់បង្គាប់ព្រះបន្ទូលនោះ។ លោកបានធ្វើ ដូច្នេះមែន ទោះបីជាអ្វីដែលព្រះបានបង្គាប់នោះមិនគ្មានន័យ សម្រាប់ទាហានឡើយ ហើយនេះគឺជាគន្លឹទៅកាន់ភាព ជោគ ជ័យរបស់គាត់នៅក្នុងសង្គ្រោះដើម្បីទឹកដីសន្យារបស់គាត់។

ព្រះគម្ពីរគឺជាធនធានដែលពេលខ្លះយើងច្រើនតែមើលស្រាល។ យើងបានយកព្រះគម្ពីរជានិមិត្តរូបដោយកាន់ព្រះគម្ពីររបស់យើងទៅព្រះវិហារ ឬអានសន្តិវេលាប្រចាំថ្ងៃ ឬអានមួយថ្ងៃមួយជំពូក ប៉ុន្តែ យើងមិនបានចងចាំព្រះបន្ទូល មិនបានជញ្ជឹងគិត ព្រះបន្ទូល ឬអនុវត្តព្រះបន្ទូលនៅក្នុងជីវិតរបស់យើងទេ យើងមិនបានសារភាពបាបនៅពេលព្រះបន្ទូលបានបង្ហាញទេ ឬ មិនបានសរសើរព្រះសម្រាប់អំណោយទានដែលព្រះបន្ទូលបានបើកសម្តែងដល់យើងដែរ។ នៅពេលដែលពាក់ពាន់នឹងព្រះគម្ពីរ ជាញយដងយើងអាចតិចពេក ឬច្រើនពេកក្នុងពេលតែម្តង។ យើងបរិភោគព្រះបន្ទូលគ្រាន់តែឱ្យយើងអាចរស់ខាងវិញ្ញាណប៉ុណ្ណោះ (ប៉ុន្តែ យើងមិនបានបរិភោគគ្រប់គ្រាន់ ដើម្បីឱ្យមានសុខភាពល្អ ឬជាគ្រីស្ទបរិស័ទដែលធំធាត់នោះទេ) ឬយើងបរិភោគញឹកញាប់ ប៉ុន្តែមិនដែលជញ្ជឹងគិតព្រះបន្ទូលឱ្យបានច្រើនដើម្បីទទួលការចិញ្ចឹមខាងវិញ្ញាណពីព្រះបន្ទូលនោះឡើយ។

វាសំខាន់ ប្រសិនបើអ្នក មិនបង្កើតទម្លាប់នៃការសិក្សាព្រះបន្ទូល និងចង់ចាំព្រះបន្ទូលរាល់ថ្ងៃទេ ដូច្នេះ អ្នកត្រូវចាប់ផ្តើមហើយ។ អ្នកខ្លះបានរកឃើញថា ព្រះបន្ទូលបានជួយពួកគេក្នុងការចាប់ផ្តើមធ្វើដំណើរ។ ចូរធ្វើវាឱ្យក្លាយជាទម្លាប់ មិនត្រូវទុកព្រះបន្ទូលចោលរហូតដល់អ្នកត្រូវការសរសេរអ្វីមួយទើបមករកព្រះបន្ទូលទេ។ ចូរកត់វាទុកក្នុងសេចក្តីអធិស្ឋានដល់ព្រះ សូមព្រះអង្គជួយផ្លាស់ប្តូរផ្នែកដែលព្រះបន្ទូលនិយាយទៅកាន់ពួកគេ។ ព្រះគម្ពីរគឺជាឧបរកណ៍របស់ព្រះវិញ្ញាណដែលប្រើនៅក្នុងជីវិតរបស់យើង (អេភេសូរ ៦:១៧) ជាផ្នែកមួយសំខាន់និងចម្បងនៃគ្រឿងសឹកដែលព្រះប្រទានដល់យើងឱ្យតយុទ្ធសង្គ្រាមខាងវិញ្ញាណរបស់យើង (អេភេសូរ ៦:១២-១៨)។

ធនធានដ៏សំខាន់បំផុតទីបីនៅក្នុងសមរភូមិប្រឆាំងនឹងអំពើបាបគឺសេចក្តីអធិស្ឋាន។ នេះគឺជាធនធានដែលជាញឹកញាប់គ្រីស្ទបរិស័ទនិយាយតែមាត់ ប៉ុន្តែមិនបានយកមកប្រើឡើយ។ យើងមានការប្រជុំអធិស្ឋាន ពេលវេលានៃការអធិស្ឋាន ជាដើម។ល។ ប៉ុន្តែ យើងមិនបានប្រើសេចក្តីអធិស្ឋាន

របស់យើងឱ្យដូចពួកជំនុំដើមឡើយ (កិច្ចការ ៣:១; ៤:៣១; ៦:៤; ១៣:១-៣)។ លោកប៉ុលមានប្រសាសន៍ម្តងហើយម្តង ទៀត ពីរបៀបដែលគាត់បានអធិស្ឋានសម្រាប់អស់អ្នកដែលគាត់បានបម្រើ។ ព្រះជាម្ចាស់បានប្រទានព្រះបន្ទូល សន្យាយ៉ាង ល្អដល់យើងទាក់ទងនឹងសេចក្តីអធិស្ឋាន (ម៉ាថាយ ៧:៧-១១; លូកា ១៨:១-៨; យ៉ូហាន ៦:២៣-២៧; ១ យ៉ូហាន ៥:១៤-១៥)។ លោកប៉ុលបានបូករួមសេចក្តីអធិស្ឋាននៅក្នុងបទគម្ពីរ របស់គាត់ ពីរបៀបនៃការធ្វើសង្គ្រាមខាងវិញ្ញាណ (អេភេសូរ ៦:១៨)។

តើសេចក្តីអធិស្ឋានសំខាន់យ៉ាងណាដើម្បីយកឈ្នះបាបនៅក្នុងជីវិតរបស់យើង? យើងមានព្រះបន្ទូលរបស់ព្រះគ្រីស្ទដែលបានមានបន្ទូលទៅកាន់លោកពេត្រុសនៅក្នុងសួនកេសេម៉ានី មុនពេលដែលលោកពេត្រុសបដិសេធព្រះអង្គ។ នៅពេលព្រះយេស៊ូវអធិស្ឋាន លោកពេត្រុសដេក។ ព្រះយេស៊ូបានដាស់គាត់ឡើង ហើយមានបន្ទូលថា៖ «ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ» (ម៉ាថាយ ២៦:៤១)។ យើងដូច លោកពេត្រុសដែរ ចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែ យើងគ្មានកម្លាំងធ្វើទេ។ យើងត្រូវតែដើរតាមការគ្រប់គ្រងរបស់ព្រះ ក្នុងការបន្តស្វែងរក បន្តក្នុងការគោះ បន្តក្នុងការសុំ ហើយព្រះអង្គនឹងប្រទានកម្លាំងដែលយើងត្រូវការ (ម៉ាថាយ ៧:៧)។ សេចក្តីអធិស្ឋានមិនមែនជាវេទមន្តទេ។ សេចក្តីអធិស្ឋានគឺជាការទទួលស្គាល់ថា យើងមានដែនកំណត់ ហើយព្រះមានអំណាចគ្មានដែនកំណត់ ហើយចូលទៅរកទ្រង់ដើម្បីសុំកម្លាំងធ្វើអ្វីដែលព្រះអង្គចង់ឱ្យយើងធ្វើ មិនមែនអ្វីយើងចង់ធ្វើទេ (យ៉ូហាន ៥:១៤-១៥)។

ធនធានទីបួននៅក្នុងសង្គ្រាមយកឈ្នះបាបគឺពួកជំនុំ ការប្រកបជាមួយអ្នកជឿផ្សេងទៀត។ នៅពេលព្រះយេស៊ូវចាត់ពួកសិស្សរបស់ទ្រង់ឱ្យចេញទៅ ព្រះអង្គចាត់ពួកគេពីរៗនាក់ (ម៉ាថាយ ១០:១)។ ពួកបេសកជននៅក្នុងកណ្ឌគម្ពីរកិច្ចការមិនបានចេញទៅម្តងមួយទេ ប៉ុន្តែទៅជាក្រុម ពីពីរនាក់ឬច្រើនជាងនោះ។ ព្រះយេស៊ូវបង្គាប់យើងមិនឱ្យបោះបង់ចោលការប្រជុំជាមួយគ្នាឡើយ ប៉ុន្តែ ត្រូវប្រើពេលវេលានោះ ដើម្បីលើកទឹកចិត្តគ្នាទៅ វិញទៅមកដោយសេចក្តីស្រឡាញ់នឹងការល្អ (ហេព្រើរ ១០:២៤)។ លោកបានប្រាប់យើងឱ្យសារភាពកំហុសរបស់យើងដល់គ្នាទៅវិញទៅមក (យ៉ាកុប ៥:១៦)។ នៅក្នុងប្រាជ្ញានៃព្រះគម្ពីរសញ្ញាចាស់ បានប្រាប់យើងថា «ដែករមែងសំលៀងដែក ឯមនុស្សក៏ធ្វើឲ្យមិត្តសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ (សុភាសិត ២៧:១៧)។ ជាច្រើនជាកម្លាំង សាស្តា ៤:១១-១២)។

មានគ្រីស្ទបរិស័ទជាច្រើនបានរកឃើញថាការមានដៃគូទទួលខុសត្រូវអាចមានប្រយោជន៍ជាខ្លាំងក្នុងការយកឈ្នះអំពើបាបនៃភាពរឹងចចេស។ ការមានមនុស្សម្នាក់ទៀត ដែលអាចនិយាយមកកាន់អ្នក អធិស្ឋានជាមួយអ្នក លើកទឹកចិត្តអ្នក និងពេលខ្លះអាចដាស់តឿនអ្នកគឺជាគុណតម្លៃវិសេសណាស់។ សេចក្តីល្បួងគឺជារឿងធម្មតាសម្រាប់យើងគ្រប់គ្នា (១ កូរិនថូស ១០:១៣)។ ការមានដៃគូទទួលខុសត្រូវ ឬក្រុមទទួលខុសត្រូវអាចជួយយើងដល់កម្រិតចុងក្រោយនៃការលើកទឹកចិត្ត និងកម្លាចិត្ត ដែលយើងត្រូវយកឈ្នះ សូម្បីតែបាបនៃការរឹងចចេសក្តី។

ពេលខ្លះការយកឈ្នះបាបអាចកើតឡើងយ៉ាងលឿន។ ពេលខ្លះទៀតការយកឈ្នះបាបកើតឡើងយឺត។ ព្រះជាម្ចាស់បានសន្យាថា នៅពេលយើងប្រើធនធានរបស់ទ្រង់ យើងនឹងនាំការផ្លាស់ប្រែបន្តិចម្តងៗនៅក្នុងជីវិតរបស់យើង។ យើងអាចខំព្យាយាមដោយប្រើកម្លាំងរបស់យើងដើម្បីយកឈ្នះអំពើបាប ដោយសារយើងដឹងថា ព្រះអង្គស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើខ្ញុំអាចយកឈ្នះលើអំពើបាបនៅក្នុងជីវិតគ្រីស្ទបរិស័ទរបស់ខ្ញុំបានយ៉ាងដូចម្តេច?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries