តើព្រះគម្ពីរចែងពីការចាក់សាក់ដូចម្តេច?


សំណួរ: តើព្រះគម្ពីរចែងពីការចាក់សាក់ដូចម្តេច?

ចម្លើយ:
ការចាក់សាក់មានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងប្រទេសជាច្រើននៅក្នុងពិភពលោក។ ចំនួនមនុស្សចាក់សាក់បានកើតឡើងកាន់តែច្រើនឡើងនៅប៉ុន្មានឆ្នាំនេះ។ ការចាក់សាក់មិនគ្រាន់តែសម្រាប់ក្រុមវ៉ៃតប់ ឬពួកបះបោរទៀតទេ។ ភាពខុសឆ្គងនៃការបះបោរនៅក្នុងប្រវត្តិសាស្រ្តទាក់ទាងនឹងការចាក់សាក់គឺចាប់ផ្តើមសាបរលាបអស់ហើយ។

នៅក្នុងគម្ពីរសញ្ញាថ្មីមិនបាននិយាយអ្វីទាំងអស់អំពីអ្នកជឿលើព្រះយេស៊ូវគ្រីស្ទថា តើគួរ ឬមិនគួរចាក់សាក់។ ដូច្នេះហើយ យើងមិនអាចនិយាយថា ការចាក់សាក់ជាអំពើបាបឡើយ។ ពីព្រោះបទគម្ពីរមិនបាននិយាយពីការចាក់សាក់ សិ្ថតនៅក្នុងប្រភេទនៃ «ភាពមិនច្បាស់» ហើយអ្នកជឿគួរធ្វើតាមជំនឿរបស់គេនៅក្នុងបញ្ហានេះ ដោយគោរពដល់អ្នកដែលមានជំនឿផ្សេង ។

នេះគឺជាគោលការណ៍ទូទៅខ្លះរបស់ព្រះគម្ពីរដែលអាចអនុវត្តទាក់ទងនឹងការចាក់សាក់ៈ

◦ ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះ‌អម្ចាស់ (អេភេសូរ ៦:១-២)។ ដ្បិត អនីតិជនចាក់សាក់រំលោភលើការចង់បានរបស់ឪពុកម្តាយគាត់ ឬនាង ព្រះគម្ពីរមិនគាំទ្រទេ។ ការចាក់សាក់ដែលចេញមកពីការបះបោរគឺជាអំពើបាប។

◦ «តុប‌តែងខ្លួនតែសំបកក្រៅ» មិនសំខាន់ដូចការអភិវឌ្ឍន៍ខ្លួនពី «ខាងក្នុង» ទេ ហើយមិនគួរផ្តោតលើគ្រីស្ទបរិស័ទឡើយ (១ ពេត្រុស ៣:៣-៤)។ មនុស្សម្នាក់ដែលប្រាថ្នាចង់ចាក់សាក់ដើម្បីទាញចំណាប់អារម្មណ៍ ឬទាយការកោតសរសើរដែលឥតប្រយោជន៍ បាបនៃការផ្ចង់ចិត្តលើខ្លួនឯង។

◦ ព្រះជាម្ចាស់ទតមើលដួងចិត្ត ហើយបំណងប្រាថ្នារបស់យើងលើអ្វីមួយ យើងត្រូវធ្វើវាដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់ (១ កូរិនថូស ១០:៣១)។ ការជំរុញចិត្តក្នុងការចាក់ សាក់ ដូចជា «ធ្វើតាមគ្នា» «ធ្វើឱ្យលេចធ្លោ» ជាដើម។ ខ្វះមិនដល់សិរីល្អរបស់ព្រះ។ សាក់នោះអាចមិនមែនជាអំពើបាបទេ ប៉ុន្តែ ការជំរុញចិត្តក្នុងការចាក់សាក់នោះអាចជាអំពើបាប។

◦ រូបកាយរបស់យើង ដូចគ្នាជាមួយនឹងព្រលឹងដែរ បានលោះ ហើយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ រូបកាយរបស់អ្នកជឿគឺជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធ (១ កូរិនថូស ៦:១៩-២០)។ តើការកែសម្រួលព្រះវិហារនោះសមរម្យយ៉ាងណា? តើមានគំនួសដែលមិនគួរឆ្លងកាត់ដែរឬទេ? តើមានចំណុចណាដែលរីកសាយភាយនៃសាក់នៅលើរូបកាយ ដែលលែងក្លាយជាសិល្បៈ ហើយចាប់ផ្តើមទៅជាបាបនៃការអារសាច់វិញ? នេះគួរតែជារឿងសម្រាប់បុគ្គលម្នាក់ៗពិចារណា និងមានភាពស្មោះត្រង់នៃសេចក្តីអធិស្ឋាន។

◦ យើងគឺជាទូតរបស់ព្រះគ្រីស្ទ ជាអ្នកនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់ពិភពលោក (២ កូរិនថូស ៥:២០)។ តើការចាក់សាក់ជាសារអ្វី ហើយវានឹងជួយ ឬនាំឱ្យឃ្លាតឆ្ងាយពីការបង្ហាញព្រះគ្រីស្ទ និងការចែកចាយដំណឹងល្អដូចម្តេច?

◦ អ្វីក្តីដែលធ្វើមិនបានកើតចេញពីជំនឿគឺជាបាបទាំងអស់ (រ៉ូម ១៤:២៣) ដូច្នេះ មនុស្សដែលចាក់សាក់គួរមានជំនឿថា វាគឺជាបំណងព្រះហឫទ័យព្រះសម្រាប់គាត់ ឬនាង។

យើងមិនអាចចេញពីការពិភាក្សានេះ ដោយមិនបានមើលច្បាប់ព្រះគម្ពីរសញ្ញាចាស់ដែលហាមការចាក់សាក់ទេៈ «ក៏មិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ អញនេះជាព្រះ‌យេហូវ៉ា» (លេវីវិន័យ ១៩:២៨)។ ហេតុផលដែលហាមការចាក់សាក់នៅក្នុងព្រះបន្ទូលនេះគឺមិនជាក់លាក់ទេ ប៉ុន្តែ វាហាក់បីដូចជាថា ការចាក់សាក់គឺជាការអនុវត្តន៍របស់សាសនាដទៃដែលទាក់ទងនឹងការថ្វាយបង្គំរូបព្រះ និងអបិយជំនឿ។ វាប្រហែលជារឿងធម្មតារបស់សាសនាដទៃក្នុងការឆូតស្បែករបស់ពួកគេ ឆ្លាក់ឈ្មោះព្រះក្លែងក្លាយ ឬជានិមិត្តសញ្ញានៃការគោរពរូបព្រះនោះ។ ព្រះជាម្ចាស់តម្រូវឱ្យបុត្រធីតារបស់ព្រះអង្គធ្វើខុសពីពួកគេ។ ដូចដែលព្រះអង្គបានរំឮកពួកគេនៅក្នុងខដដែលថា «អញនេះជាព្រះ‌យេហូវ៉ា» អ៊ីស្រាអែលជាកម្មសិទ្ធិរបស់ព្រះអង្គ ពួកគេជាស្នាព្រះហស្តរបស់ទ្រង់ ហើយពួកគេមិនត្រូវធ្វើបន្ទាល់ពីនាមរបស់ព្រះក្លែងក្លាយនៅលើរូបកាយរបស់ពួកគេទេ។ ហើយអ្នកជឿនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមិននៅក្រោមក្រឹត្យវិន័យរបស់លោកម៉ូសេទេ យើងអាចយកសេចក្តីបង្គាប់នេះជាគោលការណ៍ដែរ គឺប្រសិនបើគ្រីស្ទបរិស័ទជ្រើសរើសការចាក់សាក់ វាគួរតែជាអ្វីដែលធ្វើឡើងសម្រាប់រឿងអរូបិ ឬលើកកម្ពស់ទស្សនវិជ្ជារបស់លោកីយ៍ឡើយ។ សរុបសេចក្តីមកគឺថា ការចាក់សាក់មិនមែនជាអំពើបាបទេ។ តាមពិតទៅ វាគឺជាសេរីភាពរបស់គ្រីស្ទបរិស័ទ ហើយគួរតែស្ថិតនៅក្រោមការណែនាំរបស់ព្រះគម្ពីរ និងការចាក់ទៅក្នុងសេចក្តីស្រឡាញ់។

English
ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។
តើព្រះគម្ពីរចែងពីការចាក់សាក់ដូចម្តេច?