settings icon
share icon
សំណួរ

គ្រីស្ទបរិស័ទមានទស្សនៈពីការធ្វើអត្ដឃាតដូចម្តេច? តើព្រះគម្ពីរចែងអំពីការធ្វើអត្ដឃាតដូចម្តេច?

ចម្លើយ


ព្រះគម្ពីរនិយាយពីមនុស្សប្រាំមួយនាក់ចំៗដែលបានធ្វើអត្តឃាតៈ លោកអប៊ីម៉ា‌ឡេក (ពួកចៅហ្វាយ ៩:៥៤) ស្តេចសូល (១ សាំយ៉ូអែល ៣:១៤) អ្នកកាន់គ្រឿងសស្ត្រា‌វុធរបស់ស្តេចសូល (១ សាំយ៉ូអែល ៣១:៤-៦) អ័ហ៊ី‌ថូ‌ផែល (២ សាំយ៉ូអែល ១៧:២៣) ស្តេចស៊ីមរី (១ ពង្សាវតាក្សត្រ ១៦:១៨) យូដាស (ម៉ាថាយ ២៧:៥)។ ប្រាំនាក់ក្នុងចំពោះពួកគេជាមនុស្សអាក្រក់ ជាមនុស្សមានបាប (ទាក់ទងនឹងអ្នកកាន់គ្រឿងសស្ត្រា‌វុធរបស់ស្តេចសូល មិនមានភស្តុតាមគ្រប់គ្រាន់ដើម្បីកាត់ក្តីលើឥរិយាបថរបស់គាត់ទេ)។ អ្នកខ្លះគិតថា លោកសាំសុនជាករណីនៃធ្វើអត្ដឃាត (ចៅហ្វាយ ១៦:២៦-៣១) ប៉ុន្តែ គោលបំណងរបស់លោកសាំសុនគឺសម្លាប់សាសន៍ភីលីស្ទីន មិនមែនខ្លួនគាត់ទេ។ នៅក្នុងទស្សនៈរបស់ព្រះគម្ពីរ ការធ្វើអត្ដឃាតស្មើរនឹងសម្លាប់មនុស្ស ព្រោះវាជាអ្វីដែលធ្វើឃាតខ្លួនឯង។ មានតែព្រះជាម្ចាស់តែមួយគត់ដែលសម្រេច នៅពេលណា ឬយ៉ាងណាដែលមនុស្សគួរស្លាប់។

យោងតាមព្រះគម្ពីរ ការធ្វើអត្ដឃាតមិនមែនជាអ្វីដែលតាំងចិត្តថា មនុស្សម្នាក់អាចចូលទៅស្ថានសួគ៌បានទេ ប្រសិនបើ អ្នកមិនជឿធ្វើអត្ដឃាត គាត់មិនបានធ្វើអ្វីទាំងអស់ ប៉ុន្តែ គាត់ (ពន្លឿន) ដំណើរចុះនរករបស់គាត់។ ប៉ុន្តែ អ្នកដែលធ្វើអត្ដឃាតនោះនឹងធ្លាក់ទៅស្ថាននរគជាប្រាកដ ដ្បិតមិនមែនដោយសារគាត់ធ្វើអត្តឃាតទេ តែដោយសារគាត់បានបដិសេធសេចក្តីសង្គ្រោះតាមរយៈព្រះគ្រីស្ទវិញ។ តើព្រះគម្ពីរចែងអំពីគ្រីស្ទបរិស័ទដែលធ្វើអត្តឃាតយ៉ាងដូចម្តេច? ព្រះគម្ពីរបង្រៀនថា ចាប់តាំងពីយើងបានជឿលើព្រះគ្រីស្ទ ពិតប្រាកដ យើងបានទទួលការធានាអះអាងថា នឹងមានជីវិតអស់កល្បជានិច្ច (យ៉ូហាន ៣:១៦)។ យោងតាមព្រះគម្ពីរ គ្រីស្ទបរិស័ទ បានដឹងយ៉ាងប្រាកដថា ពួកគេនឹងបានទទួលជីវិតអស់កល្បជានិច្ច (យ៉ូហាន ៥:១៣)។ គ្មានអ្វីអាចបំបែកគ្រីស្ទបរិស័ទចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ (រ៉ូម ៨:៣៨-៣៩)។ ប្រសិនបើ គ្មាន «អ្វីដែលព្រះបានបង្កើត» អាចបំបែកគ្រីស្ទបរិស័ទចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដូច្នេះ គ្រីស្ទបរិស័ទម្នាក់ដែលធ្វើអត្តឃាត គេក៏ជា «អ្វីដែលព្រះបានបង្កើត» ដែរ ដូច្នេះ សូម្បីតែការធ្វើអត្ដឃាតក៏មិនអាចបំបែកគ្រីស្ទបរិស័ទចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ។ ព្រះយេស៊ូវសុគតសម្រាប់បាបរបស់យើងគ្រប់យ៉ាង ហើយ ប្រសិនបើ គ្រីស្ទបរិស័ទពិតប្រាកដ នៅពេលដែលពួកគេទទួលរងការវាយប្រហារ ហើយខ្សោយ ធ្វើអត្តឃាត នោះគឺជាបាបដែលព្រះលោហិតរបស់ព្រះគ្រីស្ទគ្របបាំងបាន។

ការធ្វើអត្តឃាតគឺជាបាបទាស់នឹងព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ។ យោងតាមព្រះគម្ពីរ ការធ្វើអត្តឃាតគឺជាការសម្លាប់មនុស្ស។ វាជាកំហុសជានិច្ច។ អ្នកដែលប្រកាសថាជាគ្រីស្ទបរិស័ទ តែប្រព្រឹត្តអំពើអត្ដឃាត នោះគួរតែសង្ស័យថា គាត់ពិតជាមានជំនឿពិតប្រាកដឬយ៉ាងណា។ គ្មានកាលៈទេសៈណាដែលអាចធ្វើឱ្យអ្នកណាម្នាក់បានសុចរិតឡើយ ជាពិសេសគ្រីស្ទបរិស័ទ ដែលសម្លាប់ខ្លួនរបស់គាត់/នាងនោះ។ គ្រីស្ទបិរស័ទត្រូវបានត្រាស់ហៅឱ្យជីវិតរបស់រស់នៅសម្រាប់ព្រះ ហើយការសម្រេចចិត្តថាស្លាប់នៅពេលណានោះ គឺព្រះជាម្ចាស់ជាអ្នកសម្រេច ហើយមានតែព្រះជាម្ចាស់តែមួយអង្គគត់ដែលសម្រេច។ ទោះបីជាមិនបានរៀបរាប់ពីការធ្វើអត្តឃាតក្តី នៅក្នុង (១ កូរិនថូស ៣:១៥) ប្រហែលជាការពណ៌នាយ៉ាងល្អពីអ្វីដែលបានកើតឡើងជាមួយនឹងគ្រីស្ទបរិស័ទដែលធ្វើអត្តឃាត។ «ខ្លួនអ្នកនោះនឹងបានរួច បែបដូចជាដើរកាត់ភ្លើង»។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

គ្រីស្ទបរិស័ទមានទស្សនៈពីការធ្វើអត្ដឃាតដូចម្តេច? តើព្រះគម្ពីរចែងអំពីការធ្វើអត្ដឃាតដូចម្តេច?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries