settings icon
share icon
សំណួរ

តើអ្វីទៅជាអំណោយទាននៃការនិយាយភាសាដទៃ?

ចម្លើយ


ការកើតឡើងដំបូងគេនៃការនិយាយភាសាដទៃកើត ឡើងនៅថ្ងៃទីហាសិប ក្នុងកណ្ឌគម្ពីរកិច្ចការ ២:១៤។ ពួកសាវ័កបានចេញទៅ ហើយចែកចាយដំណឹងល្អជាមួយនឹងបណ្តាជន និយាយជាមួយពួកគេនៅក្នុងភាសារបស់គេផ្ទាល់។ «…យើងទាំងអស់គ្នាឮគេនិយាយ ពីអស់ទាំងការអស្ចារ្យរបស់ព្រះតាមភាសារបស់យើងរៀងខ្លួន» (កិច្ចការ ២:១១)។ ពាក្យ អណ្ដាត ជាភាសាក្រិកក្នុងន័យត្រង់មានន័យថា «ភាសា»។ ដូច្នេះហើយ អំណោយទាននៃការនិយាយភាសាដទៃគឺការនិយាយភាសាមួយដែលមនុស្សមិនស្គាល់ ដើម្បីឱ្យអាចបម្រើដល់អ្នកម្នាក់ទៀតដែលបាននិយាយភាសានោះ។ នៅក្នុង១ កូរិនថូស ជំពូក ១២-១៤ លោកប៉ុលពិភាក្សាអំពីអំណោយទាននៃការធ្វើការអស្ចារ្យ ដោយមានប្រសាសន៍ថា៖ «ដូច្នេះ បងប្អូនអើយ បើខ្ញុំមកឯអ្នករាល់គ្នា ដោយនិយាយភាសាដទៃ នោះតើខ្ញុំនឹងនិយាយប្រយោជន៍អ្វីដល់អ្នករាល់គ្នា លើកតែខ្ញុំនិយាយនឹងអ្នករាល់គ្នាជាការបើកសម្ដែង ឬតាមចំណេះ ឬជាសេចក្ដីអធិប្បាយ ឬសេចក្ដីបង្រៀនណាមួយវិញ» (១ កូរិនថូស ១៤:៦)។ យោងតាមសាវ័កប៉ុល និងបានយល់ស្រប់ជាមួយនឹងការនិយាយភាសាដទៃដែលបានអធិប្បាយប្រាប់ក្នុងកណ្ឌគម្ពីរកិច្ចការ ការនិយាយភាសាដទៃមានប្រយោជន៍នៅពេលមនុស្សម្នាក់ឮព្រះបន្ទូលរបស់ព្រះនៅក្នុងភាសារបស់គាត់ឬនាងដោយផ្ទាល់ ប៉ុន្តែ វាគ្មានប្រយោជន៍ចំពោះអ្នកផ្សេងទៀតទេ ទាល់តែមានការបកប្រែ និងបកស្រាយ។

មនុស្សម្នាក់មានអំណោយទាននៃការបកប្រែភាសាដទៃ (១ កូរិនថូស ១២:៣០ អាចយល់អ្វីដែលអ្នកនិយាយភាសាដទៃ ទោះបីជាគាត់មិនយល់ភាសាដែលគាត់កំពុងតែនិយាយនោះក្តី។ អ្នកបកប្រែភាសាដទៃអាចនិយាយគ្នាជាមួយអ្នកនិយាយភាសាដទៃហើយនាំសារដល់មនុស្សគ្រប់គ្នាផ្សេងទៀត ដើម្បីឱ្យមនុស្សគ្រប់គ្នាបានយល់។ «ហេតុនោះបានជាអ្នកណាដែលនិយាយភាសាដទៃ នោះត្រូវអធិស្ឋានសូមឲ្យចេះបកប្រែដែរ» (១ កូរិនថូស ១៤:១៣)។ លោកប៉ុលបានសរុបសេចក្តីអំពីការនិយាយភាសាដទៃថា ការបកប្រែភាសាដទៃគឺមានអំណាចណាស់។ «ប៉ុន្តែ ក្នុងពួកជំនុំ ខ្ញុំចូលចិត្តនិយាយតែពាក្យ៥ម៉ាត់ដោយនូវប្រាជ្ញាខ្ញុំ ដើម្បីនឹងបង្រៀនដល់មនុស្សឯទៀត ជាជាងនិយាយភាសាដទៃ១ម៉ឺនម៉ាត់វិញ» (១ កូរិនថូស ១៤:១៩)។

តើមានអំណោយទាននិយាយភាសាដទៃសព្វថ្ងៃនេះទេ? កណ្ឌគម្ពីរ ១ កូរិនថូស ១៣:៨ បានលើកឡើងថាអំណោយទាននៃការនិយាយភាសាដទៃនឹងត្រូវបញ្ចប់ ទោះបីជាទាក់ទងនឹងការបញ្ចប់ក្តីតែ «សេចក្តីគ្រប់លក្ខណ៍» នឹងមកដល់វិញក្នុង ១ កូរិនថូស ១៣:១០។ មានចំណុចខ្លះខុសគ្នានៅក្នុង កាលនៃកិរិយាសព្ទរបស់ភាសាក្រិក សំដៅលើទំនាយ និង ចំណេះថានឹងត្រូវ «សាប‌សូន្យទៅ» ហើយថាការនិយាយ ភាសាដទៃក៏នឹងត្រូវ «បាត់ទៅ» ដែរ ជាភស្តុតាងសម្រាប់ភាសាដទៃត្រូវបញ្ចប់ទៅ នោះ «សេចក្តីគ្រប់លក្ខណ៍» នឹងមកដល់។ វាអាចទៅរួច ការនេះមិនច្បាស់នៅក្នុងឯកសារទេ។ អ្នកខ្លះចង្អុលបង្ហាញទៅព្រះបន្ទូលដូចនៅក្នុងអេសាយ ២៨:១១ និង យ៉ូអែល ២:២៨-២៩ ទុកជាភស្តុតាងថា ការនិយាយភាសាដទៃជាទីសម្គាល់ មួយនៃការមកដល់នៃការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅក្នុង ១ កូរិនថូស ១៤:២២ រៀបរាប់អំពីភាសាដទៃថា «ជាទីសម្គាល់ សម្រាប់ពួកអ្នកដែលមិនជឿ»។ យោងតាមការជជែកវែកញែកនេះ អំណោយទានភាសាដទៃគឺជាការដាស់តឿនដល់ជនជាតិយូដា ដែលព្រះជាម្ចាស់នឹងជំនុំជម្រះជនជាតិអ៊ីស្រាអែល ដោយសារការដែលពួកគេបដិសេធព្រះយេស៊ូវគ្រីស្ទជាព្រះមេស្ស៊ី។ ដូច្នេះហើយ នៅពេលព្រះជាម្ចាស់ជំនុំជម្រះជនជាតិអ៊ីស្រាអែលដោយ (ការបំផ្លាយក្រុងយេរូសាឡិម ដោយចក្រភពរ៉ូមនៅក្នុង A.D. 70) អំណោយទាននៃការនិយាយភាសាដទៃ លែងប្រើ ដូចដែលជាគោលបំណងរបស់វាទៀតហើយ។ នៅក្នុងពេលដែលទស្សនៈនេះថាអាចទៅរួច គោលបំណងសំខាន់របស់ភាសាដទៃបានសម្រេចហើយ មិនចាំបាច់តម្រូវឱ្យវាចប់ទេ។ បទគម្ពីរឬមិនបានបញ្ជាក់ថា អំណោយទាននិយាយភាសាដទៃបានចប់ហើយនោះទេ។

ទន្ទឹមគ្នានេះ ប្រសិនបើការនិយាយភាសាដទៃនៅតែមានសកម្មភាពនៅក្នុងពួកជំនុំសព្វថ្ងៃ ដូច្នេះ វាបានអនុវត្តស្របតាមបទគម្ពីរ។ វាអាចជាភាសាពិតមួយ ហើយអាចយល់បានមែន (១ កូរិនថូស ១៤:១០)។ វាអាចប្រើក្នុងគោលបំណងទំនាក់ទំនងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយនឹងមនុស្សដែលមានភាសាផ្សេងទៀត (កិច្ចការ ២:៦-១២)។ វាអាចស្របតាមសេចក្តីបង្គាប់ដែលព្រះជាម្ចាស់ប្រទានមកតាមរយៈសាវ័កប៉ុល «បើមានអ្នកណានិយាយជាភាសាដទៃ នោះនិយាយបានតែ២ឬ៣នាក់យ៉ាងច្រើន ហើយម្នាក់ម្តងៗផង រួចត្រូវមានអ្នក១ជាអ្នកបកប្រែ បើគ្មានអ្នកណាសម្រាប់បកប្រែទេ នោះត្រូវឲ្យគេនៅស្ងៀមក្នុងពួកជំនុំចុះ ហើយទូលដល់ព្រះដោយខ្លួនឯងវិញ» (១ កូរិនថូស ១៤:២៧-២៨)។ វាអាចស្របជាមួយនឹង ១ កូរិនថូស ១៤:៣៣ «ដ្បិតព្រះ‌ទ្រង់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្ដីសុខសាន្តវិញ ដូចក្នុងអស់ទាំងពួកជំនុំរបស់ពួកបរិសុទ្ធដែរ»។

ច្បាស់ណាស់ ព្រះជាម្ចាស់អាចប្រទានអំណោយទាននៃការនិយាយភាសាដទៃដល់មនុស្សម្នាក់ ដើម្បីជួយគាត់ឬនាងមានទំនាក់ទំនងជាមួយមនុស្សម្នាក់ទៀតដែលនិយាយភាសាផ្សេងទៀត។ ព្រះវិញ្ញាណបរិសុទ្ធដ៏ធំឧត្តម បានប្រទានអំណោយទានផ្សេងៗគ្នា (១ កូរិនថូស ១២:១១)។ សាកស្រមៃមើល៍ តើនឹងកើតផលយ៉ាងណាប្រសិនបើបេសកជនចេញទៅ ដោយពួកគេមិនចាំបាច់រៀនភាសានៅសាលា ហើយពួកគេអាចនិយាយទៅកាន់ប្រជាជននូវភាសារបស់គេរៀងខ្លួន។ ប៉ុន្តែ ព្រះជាម្ចាស់ហាក់បីដូចជាមិនបានធ្វើដូច្នេះទេ។ ភាសាដទៃហាក់បីដូចជាមិនឃើញមានសព្វថ្ងៃ ដូចមាននៅក្នុងគម្ពីរសញ្ញាថ្មីទេ ទោះបីជាការពិតដែលវាជួយយ៉ាងច្រើនយ៉ាងណាក្តី។ អ្នកជឿភាគច្រើនអះអាងថា ការអនុវត្តន៍តាមអំណោយទាននៃការនិយាយភាសាដទៃមិនស្របតាមបទគម្ពីរដែលបាននិយាយនៅខាងលើទេ។ សេចក្តីពិតទាំងនេះហើយ ដែលធ្វើឱ្យការនិយាយភាសាដទៃត្រូវបានបញ្ចប់ ឬ យ៉ាងហោចណាស់មិនសូវមាននៅក្នុងផែនការរបស់ព្រះសម្រាប់ពួកគេជំនុំសព្វថ្ងៃនេះទេ។

Englishត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើអ្វីទៅជាអំណោយទាននៃការនិយាយភាសាដទៃ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries