settings icon
share icon
សំណួរ

តើព្រះគម្ពីរចែងអំពីការរួមភេទមុនពេលរៀបការ/រួមភេទមុនអាពាហ៍ពិពាហ៍ដូចម្តេច?

ចម្លើយ


មិនមានពាក្យនេះប្រើព្រះគម្ពីរជាភាសាហេព្រើរ ឬក្រិកដែលសំដៅលើការរួមភេទមុនពេលរៀបការទេ។ ព្រះគម្ពីរពិតជាដាក់ទោសចំពោះអំពើកំផិត និងអំពើអសីលធម៌ខាងផ្លូវភេទ ប៉ុន្តែ តើការរួមភេទមុនពេលរៀបការរាប់ជាអំពើអសីលធម៌ខាងផ្លូវភេទដែរឬទេ? យោងទៅតាម ១ កូរិនថូស ៧:២ «ពិតមែនហើយ» នេះគឺជាចម្លើយយ៉ាងច្បាស់ៈ «តែ ដោយព្រោះមានការសហាយ‌ស្មន់កើតឡើង បានជាគួរឲ្យគ្រប់មានប្រពន្ធជារបស់ផងខ្លួនវិញ ហើយគ្រប់ទាំងស្រីក៏ត្រូវមានប្ដីជារបស់ផងខ្លួនដែរ»។ នៅក្នុងខនេះ លោកប៉ុលបញ្ជាក់ថា អាពាហ៍ពិពាហ៍ជា «ដំណោះស្រាយ» សម្រាប់អំពើអសីលធម៌ខាងផ្លូវភេទ។ នៅក្នុង ១ កូរិនថូស ៧:២ គឺជាការសំខាន់ក្នុងការនិយាយបែបនេះ ដោយសារមនុស្សមិនអាចគ្រប់គ្រងខ្លួនឯងបាន ដូច្នេះហើយមានមនុស្សជាច្រើនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដោយរួមភេទក្រៅអាពាហ៍ពិពាហ៍ មនុស្សត្រូវរៀបការ។ បន្ទាប់ ទើបគេអាចបំពេញសេចក្តីប៉ងប្រាថ្នារបស់គេត្រូវតាមរបៀបក្រមសីលធម៌។

ដោយសារនៅក្នុង ១ កូរិនថូស ៧:២ បានរួមបញ្ចូលយ៉ាងច្បាស់ថា ការរួមភេទមុនពេលរៀបការនៅក្នុងន័យនៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ នៅក្នុងបទគម្ពីរទាំងអស់ដែលដាក់ទោសចំពោះអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទថាជាអំពើបាប ហើយក៏បានដាក់ទោសការរួមភេទមុនពេលរៀបការថាជាអំពើបាបដែរ។ ការរួមភេទមុនពេលរៀបការគឺបូករួមទាំងនិយមន័យនៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនៅក្នុងព្រះគម្ពីរដែរ។ មានបទគម្ពីរជាច្រើនដែលប្រកាសថា ការរួមភេទមុនពេលរៀបការគឺជាអំពើបាប (កិច្ចការ ១៥:២០; ១ កូរិនថូស ៥:១; ៦:១៣, ១៨; ១០:៨; ២ កូរិនថូស ១២:២១; កាឡាទី ៥:១៩; អេភេសូរ ៥:៣ កូឡុស ៣:៥; ១ ថេស្សាឡូនីច ៤:៣; យូដាស ៧)។ ព្រះ គម្ពីរគាំទ្រការតមការរួមភេទមុនពេលរៀបការ។ ការរួមភេទរវាងប្តីប្រពន្ធគឺជាទម្រង់មួយនៃទំនាក់ទំនងផ្លូវភេទដែលព្រះជាម្ចាស់បានអនុញ្ញាត (ហេព្រើរ ១៣:៤)។

ជាញឹកញាប់ណាស់ យើងផ្តោតទៅលើទិដ្ឋភាពរបស់ការរួមភេទនៅក្នុង «ការកម្សាន្ត» ដោយមិនបានដឹងថា មានរបៀបផ្សេងទៀតគឺការបង្កើតកូន។ ការរួមភេទនៅក្នុងអាពាហ៍ពិពាហ៍គឺជាអំណរសប្បាយ ហើយព្រះជាម្ចាស់បានមានផែនការបែបនេះឯង។ ព្រះជាម្ចាស់ចង់ឱ្យមនុស្សប្រុស និងមនុស្សស្រីមានភាពរីករាយជាមួយនឹងសកម្មភាពនៃការរួមភេទដែលនៅក្នុងរង្វង់អាពាហ៍ពិពាហ៍។ ចម្រៀងសាឡូម៉ូន និងបទគម្ពីរនៅក្នុងកណ្ឌគម្ពីរផ្សេងទៀត (ដូចជាសុភាសិត ៥:១៩) បានរៀបរាប់យ៉ាងច្បាស់អំពីភាពសប្បាយរីករាយនៃការរួមភេទនេះ។ ប៉ុន្តែ ប្តីប្រពន្ធត្រូវយល់ថា ព្រះជាម្ចាស់ចង់ឱ្យការរួមភេទរួមជាមួយនឹងការបង្កើតកូនដែរ។ ហេតុដូច្នេះហើយ សម្រាប់គូស្នេហ៍ដែលចូលរួមនៅក្នុងការរួមភេទមុនពេលរៀបការគឺពិតជាខុស ពួកគេរីករាយសប្បាយនូវអ្វីដែលមិនចង់ឱ្យគេធ្វើ ហើយពួកគេបានយកឱកាសនៃការបង្កើតជីវិតមនុស្សនៅក្រៅគ្រួសារដែលព្រះជាម្ចាស់ចង់ឱ្យមានសម្រាប់ក្មេងម្នាក់ៗ។

តែនៅក្នុងការអនុវត្តន៍មិនបានតម្រូវថាខុសឬត្រូវទេ ប្រសិនបើ ស្តាប់បង្គាប់តាមព្រះបន្ទូលនៅក្នុងព្រះគម្ពីរទាក់ទងនឹងការរួមភេទមុនពេលរៀបការ នឹងមានមេរោគតិចតួចដែលឆ្លងតាមរយៈការរួមភេទ នឹងមានរំលូតកូនតិចតួច នឹងមានម្តាយមិនបានរៀបការ និងមានកូនដែលមិនចង់បានតិចតួច ហើយនឹងមានក្មេងធំឡើងគ្មានឪពុកម្តាយតិចតួចដែរ។ ការតមនេះគឺជាគោលការណ៍របស់ព្រះ ដើម្បីកុំឱ្យមានការរួមភេទមុនពេលរៀបការ។ ការតមការរួមភេទសង្គ្រោះជីវិតមនុស្ស ការពារកូនងែត ផ្ដល់តម្លៃឱ្យទំនាក់ទំនងផ្លូវភេទត្រឹមត្រូវ និងការដែលសំខាន់បំផុតគឺ ថ្វាយសិរីល្អដល់ព្រះ។

Englishត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើព្រះគម្ពីរចែងអំពីការរួមភេទមុនពេលរៀបការ/រួមភេទមុនអាពាហ៍ពិពាហ៍ដូចម្តេច?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries