settings icon
share icon
សំណួរ

តើសាសនាអ្វីដែលត្រឹមត្រូវសម្រាប់ខ្ញុំ?

ចម្លើយ


ភោជនីយដ្ឋានអាហារលឿនល្បួងយើងដោយធ្វើឱ្យ យើងកុម្មង់អាហាររបស់យើងតាមដែលយើងចង់បាន។ ហាងកាហ្វេខ្លះឆុងកាហ្វេមានរសជាតិរាប់រយមុខ ហើយមានកាហ្វេច្រើនប្រភេទ។ សូម្បីតែ ទិញឡាន ឬផ្ទះ យើងអាចទិញ មួយដែលមានជម្រើសសព្វគ្រប់ ហើយរូបរាងដែលយើងចង់បាន។ យើងលែងរស់នៅក្នុងពិភពដែលរើសបានតែមួយ ដូចជា សូកូឡា វ៉ាននីឡា និងស្ត្រប៊ែរីជាដើម។ ជម្រើសគឺជាស្តេច! អ្នកអាចរកអ្វីៗដែលអ្នកចង់បាន ទៅតាមការចង់បានផ្ទាល់ខ្លួន និងសេចក្តីត្រូវការរបស់អ្នក។

ដូច្នេះ ចុះចំណែកសាសនាដែលត្រឹមត្រូវនឹងខ្ញុំយ៉ាងណាវិញ? ចុះបើសាសនាដែលគ្មានកំហុស ដែលមិនតម្រូវឱ្យធ្វើអ្វីសោះ ហើយមិនដាក់កម្រិតព្រំដែនថា ធ្វើ ឬមិនធ្វើ? តើមានដូច ដែលខ្ញុំបានរៀបរាប់ទេ។ ប៉ុន្តែ តើសាសនាគឺជាអ្វីមួយដែល អាចជ្រើសរើសដូចជាការ៉េមដែលចូលចិត្តបានទេ?

មានសំឡេងជាច្រើនទាក់ទាញចំណាប់អារម្មណ៍របស់យើង ដូច្នេះ ហេតុអ្វីបានជាអ្នកខ្លះគិតថា ព្រះយេស៊ូវប្រសើរជាង មហាម៉ាត់ ឬ ខុងជឺ ព្រះពុធ ឬឆាលលេស តាស រ៉ូសែល ឬ យ៉ូសែបស្មីត? នៅទីបំផុត តើផ្លូវទាំងអស់នេះ មិននាំទៅស្ថាន សួគ៌ទេឬ? សេចក្តីពិតគឺសាសនាទាំងអស់មិនបាននាំ ទៅ ស្ថានសួគ៌ទេ វាដូចជាផ្លូវទាំងអស់ ក៏មិនបានទៅឯរដ្ឋអ៊ិនឌីអា ណាដែរ។

ព្រះយេស៊ូវតែមួយគត់ដែលមានបន្ទូលប្រកបដោយសិទ្ធិ

អំណាចនៃព្រះ ព្រោះព្រះអង្គតែមួយដែលយកឈ្នះ សេចក្តី ស្លាប់។ មហាម៉ាត់ ខុសជឺ និងអ្នកផ្សេងទៀតមានរូប ក្នុងផ្នូរ របស់ពួកគេសព្វថ្ងៃនេះ។ ប៉ុន្តែ ព្រះយេស៊ូវ ដោយសារអំណាច របស់ព្រះអង្គផ្ទាល់ បានយាងចេញពីផ្នូរ បីថ្ងៃបន្ទាប់ពីបាន សុគតយ៉ាងឃោឃៅដោយសារឈើឆ្កាងរបស់ពួករ៉ូម។ តើ មាននរណាម្នាក់ដែលឈ្នះសេចក្តីស្លាប់សមឱ្យយើងចាប់អារម្មណ៍ទេ។ តើមាននរណាម្នាក់មានអំណាចលើសេចក្តីស្លាប់ សមឱ្យយើងស្តាប់ទេ។

ភស្តុតាងដែលគាំទ្រង់ការរស់ឡើងវិញរបស់ព្រះយេស៊ូវមានច្រើនលើសលប់។ ទីមួយ មានមនុស្សច្រើនជាងប្រាំរយនាក់ បានឃើញការរស់ឡើងវិញរបស់ព្រះគ្រីស្ទផ្ទាល់នឹងភ្នែក! សាក្សីឃើញផ្ទាល់ភ្នែកច្រើនណាស់។ សំឡេងប្រាំរយនាក់មិន អាចបដិសេធបានទេ។ ក៏មានរឿងទាក់ទងនឹងផ្នូរទទេដែរ។ ខ្មាំងសត្រូវរបស់ព្រះយេស៊ូវងាយនឹងបញ្ឍប់ការនិយាយពីការរស់ឡើងវិញទាំងអស់ ដោយបង្កើតឱ្យមានការសុគតរបស់ទ្រង់ រូបកាយដែលពុករលួយ ប៉ុន្តែ គ្មានរូបរាយដែលស្លាប់ដើម្បីឱ្យ ពួកគេនិយាយទេ! ផ្នូរនៅទទេ! តើពួកសិស្សអាចលួច ព្រះកាយរបស់ទ្រង់ទេ? ពិបាកណាស់។ ដើម្បីការពារករណី ដែលអាចកើតឡើងជាយថាហេតុ ផ្នូររបស់ព្រះយេស៊ូវមាន ការយាមដោយទាហានប្រដាប់អាវុធជាច្រើននាក់។ សូមពិចារណាពីសិស្សជំនិតបំផុតរបស់ព្រះអង្គបានរត់គេចដោយភ័យខ្លាចនៅពេលគេចាប់និងឆ្កាងព្រះអង្គ វាមិនអាចទៅរួចទេ ដែលក្រុមអ្នកនេសាទដែលភ័យខ្លាចអាចចេញទៅប្រយុទ្ធមួយទល់មួយជាមួយទាហានដែលមានជំនាញនិងមានការហ្វឹកហ្វឺននោះ។ ឬពួកគេអាចលះបង់ជីវិតរបស់ពួកគេ ហើយក្លាយ ជាអ្នកស្លាប់ដោយសារសាសនា ដូចពួកគេជាច្រើនបានធ្វើ ដោយការបន្លំ។ សេចក្តីពិតដែលសាមញ្ញនោះ គឺថាការរស់ ឡើងវិញរបស់ព្រះយេស៊ូវមិនអាចពន្យល់បានដដែរ!

ម្តងទៀត នរណាម្នាក់ដែលមានអំណាចលើសេចក្តីស្លាប់ ដែលសមឱ្យអ្នកស្តាប់។ ព្រះយេស៊ូវបានបង្ហាញពីអំណាច ឈ្នះសេចក្កីស្លាប់របស់ទ្រង់ ដូច្នេះហើយ យើងត្រូវតែស្តាប់អ្វី ដែលព្រះអង្គមានបន្ទូល។ ព្រះយេស៊ូវប្រកាសថា ព្រះអង្គគឺជា ផ្លូវតែមួយគត់ទៅកាន់សេចក្តីសង្គ្រោះ (យ៉ូហាន ១៤:៦)។ ព្រះអង្គមិនមែនផ្លូវមួយទេ ព្រះអង្គក៏មិនមែនផ្លូវមួយនៃផ្លូវជា ច្រើនដែរ។ ព្រះយេស៊ូវគឺជាផ្លូវ។

ព្រះយេស៊ូវដដែលនេះ មានបន្ទូលថា៖ «អស់អ្នកដែលនឿយ ព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់ សំរាក» (ម៉ាថាយ ១១:២៨)។ នេះគឺជាប៉ះពាល់និងនាំឱ្យ មានការផ្លាស់ប្រែនៅក្នុងពិភពលោកនេះ។ យើងភាគច្រើនជា មនុស្សបង្ហូរឈាម មានរបួស និងបាក់ទ័ព។ យល់ស្របទេ? ដូច្នេះ តើអ្នកចង់បានអ្វី? ការស្តារឡើងវិញ ឬគ្រាន់តែសាស នា? ព្រះសង្គ្រោះរស់ ឬ «ហោរាមួយ» ក្នុងចំណោមមនុស្ស ស្លាប់ជាច្រើន? ការមានទំនាក់ទំនងដ៏មានន័យ ឬ វិធី សាសនាឥតន័យ? ព្រះយេស៊ូវមិនមែនជាជម្រើសទេ ប៉ុន្តែ ត្រូវជ្រើសរើសព្រះអង្គ!

ព្រះយេស៊ូវជា «សាសនា» ដ៏ត្រឹមត្រូវ ប្រសិនបើអ្នកចង់បាន ការអត់ទោស (កិច្ចការ ១០:៤៣)។ ព្រះយេស៊ូវជា «សាសនា» ដ៏ត្រឹមត្រូវ ប្រសិនបើអ្នកស្វែកទំនាក់ ទំនងដ៏មានន័យជាមួយព្រះ (យ៉ូហាន ១០:១០)។ ព្រះយេស៊ូវជា «សាសនា» ដ៏ត្រឹមត្រូវ ប្រសិនបើអ្នកស្វែងការផ្ទះដ៏នូវអស់កល្បជានិច្ចនៅស្ថានសួគ៌ (យ៉ូហាន ៣:១៦)។ ចូរដាក់ជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់អ្នក អ្នកនឹងមិនសោកស្តាយឡើយ! ទុកចិត្តលើព្រះអង្គ សម្រាប់ការអត់ទោសបាបរបស់អ្នក អ្នកនឹងមិនខកចិត្តឡើយ។

ប្រសិនបើអ្នកចង់មាន «ទំនាក់ទំនងត្រឹមត្រូវ» ជាមួយព្រះ នេះគឺជាគំរូនៃសេចក្តីអធិស្ឋាន។ ចូរចាំថា ការដែលនិយាយ សេចក្តីអធិស្ឋាននេះ ឬអធិស្ឋានតាមរបៀបផ្សេងទៀតនឹងមិន អាចសង្គ្រោះអ្នកបានទេ។ មានតែទុកចិត្តលើព្រះគ្រីស្ទទេ ដែលអាចសង្គ្រោះអ្នកពីបាបបាន។ សេចក្តីអធិស្ឋាននេះគឺ គ្រាន់តែវិធីក្នុងការបង្ហាញដល់ព្រះនូវជំនឿរបស់អ្នកលើព្រះអង្គហើយអរគុណទ្រង់ដែលបានប្រទានសេចក្តីសង្គ្រោះដល់ អ្នក។ «ព្រះអង្គអើយ ទូលបង្គំដឹងថា ទូលបង្គំបានធ្វើបាបទាស់នឹងព្រះអង្គ ហើយទូលបង្គំសមនឹងទទួលទោស។ ប៉ុន្តែ ព្រះយេស៊ូវគ្រីស្ទបានយកទោសដែលទូលបង្គំសមនឹងទទួលនោះ តាមរយៈជំនឿលើទ្រង់ ទូលបង្គំបានទទួលការអត់ទោស។ ទូលបង្គំដាក់ការទុកចិត្តលើទ្រង់សម្រាប់សេចក្តីសង្គ្រោះ។ អរគុណព្រះអង្គសម្រាប់ព្រះគុណនិងការអត់ទោសដ៏អស្ចារ្យ

របស់ព្រះអង្គ គឺជាអំណោយទាននៃជីវិតអស់កល្បជានិច្ច! អាមែន!

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើសាសនាអ្វីដែលត្រឹមត្រូវសម្រាប់ខ្ញុំ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries