សំណួរ
តើសត្វចិញ្ចឹម/ពួកសត្វទាំងឡាយទៅស្ថានសួរដែរឬទេ? តើសត្វចិញ្ចឹម/ពួកសត្វទាំងឡាយមានព្រលឹងដែរឬទេ?
ចម្លើយ
ព្រះគម្ពីរមិនបានផ្ដល់សេចក្តីបង្រៀនជាក់លាក់ណាមួយ ថាតើសត្វចិញ្ចឹម/ពួកសត្វទាំងឡាយមាន «ព្រលឹង» ឬ ថា សត្វចិញ្ចឹម/ពួកសត្វទាំងឡាយនឹងឡើងទៅស្ថានសួគ៌នោះទេ។ ប៉ុន្តែ យើងនឹងប្រើគោលការណ៍ព្រះគម្ពីរទូទៅ ដើម្បីបង្ហាញឱ្យច្បាស់លើប្រធានបទនេះ។ ព្រះគម្ពីរថ្លែងថា ទាំងមនុស្ស (លោកុប្បត្តិ ២:៧) ទាំងសត្វ (លោកុប្បត្តិ ១:៣០; ៦:១៧; ៧:១៥,២២) មាន «ដង្ហើមជីវិត (គខប)»។ ទាំងមនុស្សទាំងសត្វមានជីវិតរស់ដូចគ្នា។ ចំណុចសំខាន់ដែលខុសគ្នារវាងមនុស្សនិងសត្វនោះគឺមនុស្សលោកត្រូវបានបង្កើតឡើងឱ្យដូចជា រូបអង្គទ្រង់ និងមានលក្ខណៈដូចព្រះអង្គ (លោកុប្បត្តិ ១:២៦-២៧) ចំណែកសត្វវិញមិនមានទេ។ ការបង្កើតនៅក្នុងរូបអង្គទ្រង់ ឬមានលក្ខណៈដូចព្រះអង្គមានន័យថា មនុស្សជាតិមានលក្ខណៈដូចព្រះ មានសមត្ថភាពខាងវិញ្ញាណ មានគំនិត អារម្មណ៍ និងឆន្ទៈ ហើយពួកគេមានផ្នែកមួយដែលមានជីវិត បន្ទាប់ពីស្លាប់ទៅ។ ប្រសិនបើ សត្វចិញ្ចឹម/ពួកសត្វទាំងឡាយមាន «ព្រលឹង» ឬ មិនទាក់ទងនឹងសមាមាត្រទេ ដូច្នេះ វាអាចនឹងមានភាពខុសគ្នា និងមាន «គុណភាព» មិនដូចគ្នាទេ។ ភាពខុសគ្នានោះអាចមានន័យថា «ព្រលឹង» របស់សត្វចិញ្ចឹម/ពួកសត្វទាំងឡាយមិនអាចបន្តមានជីវិតបន្ទាប់ពីស្លាប់បានឡើយ។
ផ្នែកមួយទៀតដើម្បីពិចារណានោះគឺថា សត្វជាចំណែកមួយក្នុងដំណើការនៃការបង្កបង្កើតក្នុងលោកុប្បត្តិ។ ព្រះជាម្ចាស់បានបង្កើតសត្វ និងមានបន្ទូលថាល្អ (លោកុប្បត្តិ ១:២៥)។ ដូច្នេះហើយ គ្មានហេតុផលណាមួយដែលសត្វអាចចូលទៅក្នុងផែនដីថ្មីបានឡើយ (វិវរណៈ ២១:១)។ ប៉ុន្តែ នៅក្នុងរាជ្យមួយពាន់ឆ្នាំ ប្រាកដជាមានសត្វ (អេសាយ ១១:៦; ៦៥:២៥)។ យើងមិនអាចនិយាយប្រាកដទេថា មានសត្វខ្លះ អាចជាសត្វចិញ្ចឹម ដូចដែលយើងមាននៅលើផែនដីនេះ។ យើងដឹងប្រាកដថាព្រះជាម្ចាស់យុត្តិធម៌ ហើយថានៅពេលយើងបានទៅស្ថានសួគ៌ យើងនឹងដឹងខ្លួនឯង ហើយយល់ស្របជាមួយនឹងការសម្រេចចិត្តទាក់ទងនឹងបញ្ហានេះ ថាវានឹងទៅជាយ៉ាងណា។
English
តើសត្វចិញ្ចឹម/ពួកសត្វទាំងឡាយទៅស្ថានសួរដែរឬទេ? តើសត្វចិញ្ចឹម/ពួកសត្វទាំងឡាយមានព្រលឹងដែរឬទេ?