settings icon
share icon
សំណួរ

យោងតាមព្រះគម្ពីរ តើការសម្រេចកាមដោយខ្លួនឯងជាអំពើបាបឬទេ?

ចម្លើយ


ព្រះគម្ពីរមិនបានចែងពីការសម្រេចកាមខ្លួនឯង ឬបញ្ជាក់ថា ការសម្រេចកាមដោយខ្លួនឯងគឺជាអំពើបាបឬយ៉ាងនោះទេ។ ព្រះបន្ទូលដែលទាក់ទងជាញឹកញាប់ជាមួយនឹងការសម្រេចកាមដោយខ្លួនឯងគឺនៅក្នុងរឿងរបស់លោកអូណាន់ (លោកុប្បត្តិ ៣៨:៩-១០)។ អ្នកខ្លះបកស្រាយព្រះបន្ទូលនៅត្រង់នេះថា ការ «សម្រក់ចោល» ជាអំពើបាប។ ប៉ុន្តែ នោះមិនមែនជាអ្វីដែលព្រះបន្ទូលនិយាយទេ។ លោកអូណាន់មិនព្រមបំពេញតួនាទីរបស់គាត់ក្នុងការផ្តល់ពូជសម្រាប់បងប្រុសដែលបានស្លាប់ទៅ។ ព្រះបន្ទូលមិនបាននិយាយអំពីការសម្រេចកាមដោយខ្លួនឯងទេ ប៉ុន្តែ និយាយអំពីការបំពេញ កាតព្វកិច្ចនៅក្នុងគ្រួសារមួយ។

ព្រះបន្ទូលទីពីរ ពេលខ្លះប្រើដើម្បីជាភស្តុតាងថា ការសម្រេចកាមដោយខ្លួនឯងជាអំពើបាបគឺនៅក្នុងម៉ាថាយ ៥:២៧-៣០។ ព្រះយេស៊ូវមានបន្ទូលទាស់នឹងគំនិតដែលពេញដោយតណ្ហា ហើយបានមានបន្ទូលថា៖ «បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វេះចេញបោះចោលទៅ»។ នៅពេលដែលគំនិតដែលពេញដោយតណ្ហា និងការសម្រេចកាមដោយខ្លួនឯងពាក់ព័ន្ធគ្នាដូច្នេះ វាមិនទំនងទេ ដែលព្រះយេស៊ូវបានសំដៅលើបាបនៃការសម្រេចកាមដោយខ្លួនឯងច្បាស់លាស់នៅក្នុងព្រះបន្ទូលនេះនោះទេ។

នៅក្នុងព្រះគម្ពីរគ្មានកន្លែងណាដែលបញ្ជាក់ច្បាស់លាស់ថា ការសម្រេចកាមខ្លួនឯងជាអំពើបាបឡើយ ប៉ុន្តែ គ្មានសំណួរទេ ថាសកម្មភាពជាទូទៅដែលនាំទៅរកការសម្រេចកាមដោយខ្លួនឯងគឺជាអំពើបាប។ ការសម្រេចកាមដោយខ្លួនឯងស្ទើរតែជាលទ្ធផលនៃគំនិតដែលពេញដោយតណ្ហាជានិច្ច គឺជាការជំរុញឱ្យរួមភេទបែបមិនសមរម្យ និងរូបភាពអាសអាភាសជាដើម។ នេះគឺជាបញ្ហាដែលត្រូវតែដោះស្រាយ។ ប្រសិនបើ ជាបាបនៃគំនិតកាមគុណ អំពើអសីលធម៌ និងរូបភាពអាសអាភាសត្រូវតែបោះបង់ចោល និងត្រូវតែយកឈ្នះ ការសម្រេចកាមដោយខ្លួនឯងនឹងបានក្លាយជាសេចក្តីល្បួង និងជារឿងតូចតាច។ មនុស្សជាច្រើនមានកំហុសមួយនឹងបញ្ហាដែលទាក់ទងនឹងការសម្រេចកាមដោយខ្លួនឯង ដែលធាតុពិត ពួកគេត្រូវចេញឆ្ងាយពីបាបដែលល្បួងពួកគេទៅរកការសម្រេចកាមដោយខ្លួនឯងនោះ។

បើដូច្នោះ តើការសម្រេចកាមដោយខ្លួនឯងនោះជាអំពើបាបមែនឬ? ខណៈពេលដែលព្រះគម្ពីរបានឆ្លើយសំណួរនេះដោយចំ តើមានគោលការណ៍ព្រះគម្ពីរណាដែលអាចយកមកប្រើជាមួយនឹងបញ្ហានេះដែរទេៈ

(១) «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សម្រាប់ចម្រើនសិរី‌ល្អដល់ព្រះចុះ» (១ កូរិនថូស ១០:៣១)។ ប្រសិនបើ យើងធ្វើអ្វីមួយដែលមិនអាចថ្វាយសិរីល្អដល់ព្រះទេ យើងមិនត្រូវធ្វើវាទេ។

(២) «…ដ្បិតការទាំងប៉ុន្មានដែលធ្វើដោយឥតមានសេចក្ដីជំនឿ នោះសុទ្ធតែជាបាបទាំងអស់ហើយ» (រ៉ូម ១៤:២៣)។ ប្រសិនបើ យើងមិនមានការជឿជាក់ទាំងស្រុងថា សកម្មភាពនោះបានថ្វាយសិរីល្អដល់ព្រះទេ វាជាអំពើបាប។

(៣) «តើមិនដឹងទេឬអីថា រូប‌កាយអ្នករាល់គ្នាជាវិហារនៃព្រះ‌វិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ដ្បិតព្រះ‌ទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរតម្កើងព្រះ នៅក្នុងរូប‌កាយ…» (១ កូរិនថូស ៦:១៩-២០)។

សេចក្តីពិតដ៏អស្ចារ្យមានការប៉ះពាល់យ៉ាងខ្លាំងនៅលើអ្វីដែលយើងធ្វើជាមួយរូបកាយរបស់យើង។ យោងតាមគោលការណ៍ទាំងនេះ មនុស្សជាច្រើនសន្និដ្ឋានថា ការសម្រេចកាមដោយខ្លួនឯងគឺជាអំពើបាប។ ការសម្រេចកាមខ្លួនឯងគឺជាសំណួរដ៏ល្អបំផុតដែលអាចសួរ ថាតើវាបានថ្វាយសិរីល្អដល់ព្រះ ឬយ៉ាងណា ថាតើយើងធ្វើវាដោយការជឿជាក់ថា វាត្រឹមត្រូវ ហើយថា វាអាចថ្វាយសិរីល្អដល់ព្រះក្នុងនាមយើងជាម្ចាស់លើរូបកាយរបស់យើង។

ប្រសិនបើ ធ្វើវាដោយមិនបានកើតចេញពីសេចក្តីប៉ងប្រាថ្នារបស់ខ្លួន ឬពីរូបភាពអាសអាភាស ដែលមានការអះអាងយ៉ាងមុតមាំថា វាល្អហើយត្រឹមត្រូវ ដោយអរព្រះគុណដល់ព្រះសម្រាប់សេចក្តីសុខដែលបានទទួល (សូមមើល ១ កូរិនថូស ១០:៣០)។ តើការសម្រេចកាមដោយខ្លួនឯងនៅតែជាអំពើបាប? ភាគច្រើនយើងនិយាយថាមិនមែនទេ។ ប៉ុន្តែ យើងមានការសង្ស័យយ៉ាងខ្លាំងថា សេណារីយ៉ូនេះពិតជាមានមែនឬមិនមែន។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

យោងតាមព្រះគម្ពីរ តើការសម្រេចកាមដោយខ្លួនឯងជាអំពើបាបឬទេ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries