settings icon
share icon
សំណួរ

តើខ្ញុំអាចដឹងប្រាកដថា ខ្ញុំនឹងទៅស្ថានសួគ៌ បានយ៉ាងដូចម្តេច ពេលខ្ញុំស្លាប់ទៅ?

ចម្លើយ


តើអ្នកដឹងប្រាកដទេថា អ្នកមានជីវិតអស់កល្បជានិច្ច ហើយដឹងថា អ្នកនឹងទៅស្ថានសួគ៌ នៅពេលអ្នកស្លាប់ទៅដែរឬទ? ព្រះអង្គចង់ឱ្យអ្នកដឹងប្រាកដ! ព្រះគម្ពីរចែងថា៖ «ខ្ញុំបានសរសេរសេចក្ដីទាំងនេះផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះ‌នាមព្រះ‌រាជ‌បុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្ប‌ជានិច្ចហើយ» (១ យ៉ូហាន ៥ :១៣)។ ឧបមាថា អ្នកឈរនៅចំពោះព្រះនៅពេលនេះ ហើយ ព្រះអង្គសួរអ្នកថា «ហេតុអ្វីបានជាយើងត្រូវឱ្យអ្នកចូលទៅស្ថានសួគ៌?» តើអ្នកគួរឆ្លើយយ៉ាងដូចម្តេច? អ្នកប្រហែលជា មិនដឹងថាត្រូវឆ្លើយយ៉ាងដូចម្តេចទេ។ អ្វីដែលអ្នកត្រូវដឹងនោះគឺថា ព្រះស្រឡាញ់យើង ហើយព្រះអង្គបានប្រទានផ្លូវដែលយើងអាចដឹងប្រាកដថា យើងនឹងត្រូវចំណាយពេលដ៏នូវអស់កល្បជានិច្ចនៅកន្លែងណា។ ព្រះគម្ពីរបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដ្បិតព្រះ‌ទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះ‌រាជ‌បុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះ‌រាជ‌បុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្ប‌ជានិច្ចវិញ» (យ៉ូហាន ៣:១៦)។

យើងត្រូវតែដឹងពីបញ្ហាដំបូងដែលរារាំងយើងមិនឱ្យទៅស្ថាន

សួគ៌។ បញ្ហានោះគឺនិស្ស័យបាបរបស់យើងដែលរារាំងយើងមិនឱ្យមានទំនាក់ទំនងជាមួយព្រះ។ យើងជាមនុស្សមានបាបដោយព្រោះនិស្ស័យ និងពីជម្រើសរបស់យើង។ «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរី‌ល្អនៃព្រះ» (រ៉ូម ៣:២៣)។ យើងមិនអាចសង្គ្រោះខ្លួនឯងបានទេ។ «ដ្បិតគឺដោយព្រះ‌គុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយ‌សារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន» (អេភេសូរ ២:៨-៩)។ យើងសមនឹងស្លាប់ និងចុះនរក។ «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្ប‌ជានិច្ច ដោយព្រះ‌គ្រីស្ទយេស៊ូវ ជាព្រះ‌អម្ចាស់នៃយើងរាល់គ្នា» (រ៉ូម ៦:២៣)។

ព្រះអង្គបរិសុទ្ធ និងសុចរិត ហើយដាក់ទោសបាបផងដែរ ប៉ុន្តែ ព្រះអង្គស្រឡាញ់យើង ហើយបានប្រទានការអត់ទោសបាបដល់យើង។ ព្រះយេស៊ូវមានបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះ‌វរ‌បិតាបានឡើយ» (យ៉ូហាន ១៤:៦)។ ព្រះយេស៊ូវសុគតលើឈើឆ្កាងដើម្បីយើងៈ «ព្រោះព្រះ‌គ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ…» (១ ពេត្រុស ៣:១៨)។ ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញៈ «ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះ‌ជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត» (រ៉ូម ៤:២៥)។

ដូច្នេះ ចូរត្រឡប់ទៅសំណួរដើមវិញ «តើខ្ញុំអាចដឹងប្រាកដថា ខ្ញុំនឹងទៅស្ថានសួគ៌ នៅពេលខ្ញុំស្លាប់ទៅ?» ចម្លើយគឺ ដូច្នេះ ចូរជឿដល់ព្រះ‌អម្ចាស់យេស៊ូវ‌គ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ (កិច្ចការ ១៦:៣១)។ «ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះ‌នាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ» (យ៉ូហាន ១:១២)។ អ្នកអាចទទួលជីវិតអស់កល្បជានិច្ច ជាអំណោយដែលឥតបង់ថ្លៃ។ «…តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្ប‌ជានិច្ច ដោយព្រះ‌គ្រីស្ទយេស៊ូវ ជាព្រះ‌អម្ចាស់នៃយើងរាល់គ្នា» (រ៉ូម ៦:២៣)។ អ្នកអាចមានជីវិតពោពេញ និងមានន័យនៅពេលនេះ។ ព្រះយេស៊ូវមានបន្ទូលថា៖ «…ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង» (យ៉ូហាន ១០:១០)។ អ្នកអាចចំណាយពេលអស់កល្បជានិច្ចជាមួយព្រះយេស៊ូវនៅស្ថានសួគ៌ ដ្បិត ទ្រង់បានសន្យាថាៈ «ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ» (យ៉ូហាន ១៤:៣)។

ប្រសិនបើ អ្នកចង់ទទួលព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់អ្នក ហើយទទួលការអត់ទោសពីព្រះ នេះគឺជាសេចក្តីអធិស្ឋានដែលអ្នកអាចអធិស្ឋាន។ ការនិយាយសេចក្តីអធិស្ឋាននេះ ឬសេចក្តីអធិស្ឋានណាផ្សេងទៀត មិនអាចសង្គ្រោះអ្នកទេ។ មានតែ ការទុកលើព្រះយេស៊ូវគ្រីស្ទទេ ទើបអាចបានទទួលការអត់ទោសបាប។ សេចក្តីអធិស្ឋាននេះ គឺជារបៀបសាមញ្ញមួយ ដើម្បីបង្ហាញទៅព្រះ ពីជំនឿរបស់អ្នកនៅលើទ្រង់ ហើយអរគុណទ្រង់ដែលបានផ្តល់ការអត់ទោសដល់អ្នក។ «ព្រះអង្គអើយ ទូលបង្គំដឹងថា ទូលបង្គំបានធ្វើបាបទាស់នឹងព្រះអង្គ ហើយសមនឹងទទួលទោស។ ប៉ុន្តែ ព្រះយេស៊ូវគ្រីស្ទបានទទួលទោសដែលទូលបង្គំសមនឹងទទួល ដើម្បីឱ្យទូលបង្គំអាចទទួលបានការអត់ទោស តាមរយៈជំនឿលើព្រះអង្គ។ អរគុណព្រះអង្គ សម្រាប់ព្រះគុណ និងការអត់ទោសដ៏អស្ចារ្យនេះ! អាមែន!»

Englishត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើខ្ញុំអាចដឹងប្រាកដថា ខ្ញុំនឹងទៅស្ថានសួគ៌ បានយ៉ាងដូចម្តេច ពេលខ្ញុំស្លាប់ទៅ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries