តើយើងអាចស្គាល់ព្រះហឫទ័យរបស់ព្រះសម្រាប់ជីវិតរបស់យើងបានយ៉ាងដូចម្តេច? តើព្រះគម្ពីរចែងពីការស្គាល់ព្រះហឫទ័យព្រះដូចម្តេច?


សំណួរ: តើយើងអាចស្គាល់ព្រះហឫទ័យរបស់ព្រះសម្រាប់ជីវិតរបស់យើងបានយ៉ាងដូចម្តេច? តើព្រះគម្ពីរចែងពីការស្គាល់ព្រះហឫទ័យព្រះដូចម្តេច?

ចម្លើយ:
ការស្គាល់ព្រះហឫទ័យរបស់ព្រះគឺជារឿងសំខាន់។ ព្រះយេស៊ូវមានបន្ទូលថា ទំនាក់ទំនងដ៏ពិតរបស់ព្រះអង្គគឺជាមួយអ្នកដែលស្គាល់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាៈ «ពីព្រោះអ្នកណាដែលធ្វើតាមព្រះ‌ហឫទ័យព្រះ នោះហើយពីព្រោះអ្នកណាដែលធ្វើតាមព្រះ‌ហឫទ័យព្រះ នោះហើយជាបងប្អូនប្រុសស្រី និងជាម្តាយខ្ញុំ» (ម៉ាកុស ៣:៣៥)។ នៅក្នុងពាក្យប្រៀប‌ប្រដូចអំពីកូនប្រុសពីរនាក់ ព្រះយេស៊ូវបានដាស់តឿនពួកមេសង្ឃ និងពួកចាស់ទុំ ដែលបរាជ័យក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតា ជាពិសេស ពួកគេ «នៅតែមិនព្រមប្រែចិត្តជឿតាម» (ម៉ាថាយ ២១:៣២)។ នៅក្នុងមូលដ្ឋានគ្រឹះដ៏សាមញ្ញបំផុតនេះ ព្រះហឫទ័យរបស់ព្រះគឺប្រែចិត្តចេញពីបាបរបស់យើង ហើយទុកចិត្តលើព្រះគ្រីស្ទវិញ។ ប្រសិនបើ យើងមិនចាប់ផ្តើមជំហានដំបូងទេ ដូច្នេះ យើងមិនអាចធ្វើតាមព្រះហឫទ័យរបស់ព្រះឡើយ។

នៅពេលយើងទទួលព្រះគ្រីស្ទតាមរយៈជំនឿ យើងបានត្រឡប់ទៅជាកូនរបស់ព្រះ (យ៉ូហាន ១:១២)។ ហើយព្រះអង្គចង់នាំយើងដើរតាមផ្លូវរបស់ព្រះអង្គ (ទំនុកតម្កើង ១៤៣:១០)។ ព្រះជាម្ចាស់មិនបានព្យាយាមលាក់ព្រះហឫទ័យរបស់ព្រះអង្គពីយើងទេ ព្រះចង់បង្ហាញព្រះហឫទ័យទ្រង់ដល់យើង។ តាមពិត ព្រះអង្គបានប្រទានដល់យើងជាច្រើន និងទិសដៅជាច្រើន នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ យើងត្រូវ «អរព្រះ‌គុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះ‌ទ្រង់សព្វព្រះ‌ហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះ‌គ្រីស្ទយេស៊ូវ» (១ ថេស្សាឡូនីច ៥:១៨)។ ឱ្យយើងបានធ្វើការល្អ (១ ពេត្រុស ២:១៥)។ «ដ្បិតព្រះ‌ទ្រង់សព្វព្រះ‌ហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្ដីកំផិតចេញ» (១ ថេស្សាឡូនីច ៤:៣)

ព្រះហឫទ័យរបស់ព្រះអាចដឹងបាន និងបង្ហាញបាន។ រ៉ូម ១២:២ ចែងថា៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះ‌ហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ បទគម្ពីរនេះបានបង្ហាញដល់យើងពីលំដាប់នៃភាពសំខាន់ៈ ក្នុងមានការកូនរបស់ព្រះមិនត្រូវត្រាប់តាមសម័យនេះឡើយ ផ្ទុយទៅវិញត្រូវអនុញ្ញាតឱ្យព្រះវិញ្ញាណបំផ្លាស់បំប្រែខ្លួនវិញ។ នៅពេលគំនិតបានកែជាថ្មីស្របតាមកិច្ចការរបស់ព្រះ ដូច្នេះ គាត់អាចដឹងពីព្រះហឫទ័យដ៏គ្រប់លក្ខណ៍របស់ព្រះហើយ។

នៅពេលយើងស្វែងរកព្រះហឫទ័យព្រះ យើងអាចប្រាកដថា អ្វីដែលយើងគិតនោះគឺមិនមែនអ្វីដែលហាមនៅក្នុងព្រះគម្ពីរឡើយ។ ឧទាហរណ៍ ព្រះគម្ពីរហាម ការលួច ដូច្នេះ ហើយបានដឹងរួចមកហើយថា នោះមិនមែនជាព្រះហឫទ័យរបស់ព្រះទេដែលចង់ឱ្យយើងធ្វើជាចោរប្លន់ធនាគារនោះ ហើយយើងមិនចាំបាច់អធិស្ឋានសម្រាប់ការនោះទេ។ ហើយយើងក៏ត្រូវប្រាកដដែរថា អ្វីដែលយើងគិត វាបានថ្វាយសិរីល្អដល់ព្រះ ហើយបានជួយយើង និងអ្នកដទៃដោយលូតលាស់ខាងវិញ្ញាណឬអត់។

ការស្គាល់ពីព្រះហឫទ័យរបស់ព្រះគឺជាអ្វីមួយដែលពិបាក ព្រោះវាតម្រូវឱ្យមានការអត់ធ្មត់។ ជានិស្ស័យហើយដែលមនុស្សចង់ស្គាល់ពីព្រះហឫទ័យរបស់ព្រះទាំងអស់ក្នុងពេលតែមួយ ប៉ុន្តែ វាមិនដំណើរការយ៉ាងដូច្នោះទេ។ ព្រះអង្គបើក សម្តែងដល់យើង មួយជំហានម្តងៗ ក្នុងជំហានដែលដើរក្នុងជំនឿ ហើយអនុញ្ញាតឱ្យយើងបន្តទុកចិត្តព្រះអង្គ។ ការដែលសំខាន់នោះគឺនៅពេលយើងរងចាំការដឹកនាំទៅមុខទៀត យើងត្រូវរវល់នឹងធ្វើការល្អ ដែលយើងដឹងថាយើងត្រូវធ្វើ (យ៉ាកុប ៤:១៧)។

ជាញឹកញាប់ យើងចង់ឱ្យព្រះប្រទានការជាក់លាក់ដល់យើងថា គួរធ្វើការនៅទីណា រស់នៅទីណា គួររៀបការជាមួយនរណា គួរទិញឡានអ្វីជាដើម។ ព្រះអនុញ្ញាតឱ្យយើងសម្រេចចិត្ត ហើយប្រសិនបើ យើងទុកចិត្តលើព្រះអង្គ ព្រះអង្គមានវិធីក្នុងការការពារពីការសម្រេចចិត្តខុសនោះដែរ សូមមើល កិច្ចការ ១៦:៦-៧។

ការដែលប្រសើរ យើងត្រូវស្គាល់មនុស្សម្នាក់ បើស្គាល់គ្នាបានច្រើនប៉ុណ្ណា យើងនឹងស្គាល់ពីបំណងចិត្តរបស់គាត់/នាងច្រើនប៉ុណ្ណោះដែរ។ ឧទាហរណ៍ ក្មេងម្នាក់មើលទៅបាល់ដែលលោតលើផ្លូវកំពុងតែមមាញឹក ប៉ុន្តែ គាត់មិនបានរត់ទៅតាមវាទេ ដោយសារគាត់ដឹងថា «ឪពុករបស់ខ្ញុំ គាត់មិនចង់ឱ្យខ្ញុំធ្វើដូច្នោះទេ»។ គាត់មិនចាំបាច់សូមយោបល់ពីឪពុករបស់គាត់សម្រាប់គ្រប់ទាំងស្ថានភាពនោះទេ។ គាត់ដឹងថា ឪពុករបស់គាត់នឹងនិយាយអ្វី ដោយសារគាត់ស្គាល់ឪពុករបស់គាត់។ សេចក្តីពិតដូចគ្នា ជាមួយនឹងទំនាក់ទំនងរបស់ព្រះជាម្ចាស់ ដែរ។ នៅពេលយើងដើរជាមួយព្រះអម្ចាស់ ស្តាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ ហើយទុកចិត្តលើព្រះវិញ្ញាណបរិសុទ្ធ យើងរកឃើញថា យើងមានចិត្តគំនិតរបស់ព្រះគ្រីស្ទ (១ កូរិនថូស ២:១៦)។ យើងស្គាល់ព្រះអង្គ ហើយដឹងថា ព្រះអង្គនឹងជួយយើងឱ្យស្គាល់ព្រះហឫទ័យទ្រង់។ យើងរកឃើញការដឹកនាំរបស់ព្រះអង្គបានយ៉ាងស្រួល។ «សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍នឹងតម្រង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួលដោយ‌សារអំពើអាក្រក់របស់ខ្លួនវិញ» (សុភាសិត ១១:៥)។

ប្រសិនបើ យើងដើរយ៉ាងជិតស្និទ្ធជាមួយព្រះអម្ចាស់ ហើយពិតជាចង់ធ្វើតាមព្រះហឫទ័យរបស់ទ្រង់នៅក្នុងជីវិតរបស់យើង ព្រះជាម្ចាស់នឹងដាក់បំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងចិត្តរបស់យើង។ គន្លឹះនៃការចង់បានព្រះហឫទ័យរបស់ទ្រង់ មិនមែនតាមចិត្តយើងទេ។ «ចូរយកព្រះ‌យេហូវ៉ាជាសេចក្ដីអំណររបស់អ្នកនោះ ទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត» (ទំនុកតម្កើង ៣៧:៤)។

English
ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។
តើយើងអាចស្គាល់ព្រះហឫទ័យរបស់ព្រះសម្រាប់ជីវិតរបស់យើងបានយ៉ាងដូចម្តេច? តើព្រះគម្ពីរចែងពីការស្គាល់ព្រះហឫទ័យព្រះដូចម្តេច?