settings icon
share icon
សំណួរ

តើព្រះគម្ពីរចែងដូចម្តេចទាក់ទងនឹងការរៀបការជាមួយសាសន៍ដទៃ?

ចម្លើយ


ច្បាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់បានបង្គាប់ជនជាតិអ៊ីស្រាអែលមិនឱ្យចូលរួមក្នុងការរៀបការជាមួយសាសន៍ដទៃឡើយ (ទុតិយកថា ៧:៣-៤)។ ប៉ុន្តែ ហេតុផលនៃការបង្គាប់នេះគឺមិនមែនលើពណ៌សម្បុរ ឬក្រុមជនជាតិឡើយ។ តែ ទាក់ទងនឹងសាសនាវិញ។ ហេតុផលដែលព្រះជាម្ចាស់បង្គាប់មិនឱ្យជនជាតិយូដារៀបការជាមួយសាសន៍ដទៃគឺដោយសារសាសន៍ដទៃជាអ្នកថ្វាយបង្គំព្រះក្លែងក្លាយ។ គេអាចនាំជនជាតិអ៊ីស្រាអែលឱ្យវង្វេងចេញពីព្រះ ប្រសិនបើ ពួកគេរៀបការជាមួយអ្នកថ្វាយបង្គំរូបព្រះ សាសន៍ដទៃ ឬអ្នកដែលមិនជឿ។ ការនេះបានកើតឡើងនៅក្នុងអ៊ីស្រាអែល បើយោងទៅតាមម៉ាឡាគី ២:១១។

គោលការណ៍នៃភាពបរិសុទ្ធខាងវិញ្ញាណប្រហែលគ្នាដែរ ត្រូវបានដាក់ចេញនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែ មិនទាក់ទងនឹងរឿងជាតិសាសន៍ទេៈ «សូមកុំសេព‌គប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ?» (២ កូរិនថូស ៦:១៤)។ ដូចជាជនជាតិអ៊ីស្រាអែលដែរ (អ្នកជឿលើព្រះពិតតែមួយ) ត្រូវបានបង្គាប់មិនឱ្យរៀបការជាមួយអ្នកថ្វាយបង្គំរូបព្រះឡើយ ដូច្នេះ គ្រីស្ទបរិស័ទ (អ្នកជឿលើព្រះពិតតែមួយ) ត្រូវបានបង្គាប់មិនឱ្យរៀបការជាមួយអ្នកមិនជឿឡើយ។ ព្រះគម្ពីរមិនបានចែងថា ការរៀបការជាមួយសាសន៍ដទៃខុសទេ។ អ្នកណាដែលហាមការរៀបការជាមួយសាសន៍ដទៃគឺកំពុងធ្វើក្រៅពីអំណាចព្រះគម្ពីរ។

នៅពេលលោកម៉ាទីនលូសើរឃីង ជេអ័រ បានកំណត់សម្គាល់ថាមនុស្សម្នាក់ត្រូវបានគេកាត់សេចក្តីដោយសារបុគ្គលិកលក្ខណៈរបស់គាត់ ឬនាង មិនមែនដោយសារពណ៌សម្បុរឡើយ។ សម្រាប់ជីវិតគ្រីស្ទបរិស័ទគ្មានកន្លែងសម្រាប់ការប្រកាន់ពួជសាសន៍ឡើយ (យ៉ាកុប ២:១-១០)។ តាមពិត នៅក្នុងទស្សនៈរបស់ព្រះគម្ពីរគឺមាន «ជាតិសាសន៍» តែមួយគត់ មនុស្សជាតិ ដែលមនុស្សគ្រប់គ្នាកើតមកពីលោកអ័ដាម និងនាងអេវ៉ា។ នៅពេលជ្រើសរើសដៃគូ ដំបូងបំផុត គ្រីស្ទបរិស័ទត្រូវស្វែងរកដែគូជីវិតដែលបានកើតជាថ្មីដោយសារជំនឿនៅលើព្រះយេស៊ូវគ្រីស្ទ (យ៉ូហាន ៣:៣-៥)។ ការជឿលើព្រះគ្រីស្ទ មិនមែនលើពណ៌សម្បុរ គឺជាស្ទង់ដាព្រះគម្ពីរក្នុងការជ្រើសរើសប្តីប្រពន្ធ។ ការរៀបការជាមួយសាសន៍ដទៃមិនមែនជាបញ្ហានៃភាពត្រឹមត្រូវ ឬខុសឆ្គងទេ ប៉ុន្តែ ត្រូវកើតចេញពីប្រាជ្ញា ការចេះសង្កេតស្គាល់ និងការអធិស្ឋាន។

គូដែលចង់រៀបការត្រូវថ្លឹងថ្លែងទៅលើកត្តាជាច្រើន។ ហើយ ក៏មិនត្រូវធ្វេសប្រហែលជាមួយនឹងពណ៌សម្បុរដែរ វាមិនពាក់ពាន់នឹងកត្តាដែលថាគូនោះគួររៀបការ ឬមិនគួរនោះទេ។ គូស្វាមីភរិយាដែលរៀបការជាមួយគ្នាសាច់ញាតិខ្លួនឯងអាចត្រូវបានគេរើសអើង និងចំអកមើលងាយ ហើយពួកគេត្រូវរួចរាល់ក្នុងការឆ្លើយតបទៅនឹងការរើសអើងនៅក្នុងបរិបទព្រះគម្ពីរដែរ។ «ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះ‌អម្ចាស់តែមួយ ដែលមានព្រះ‌ហឫទ័យទូលាយដល់អស់អ្នកអង្វររកព្រះអង្គ» (រ៉ូម ១០:១២)។ ពួកជំនុំដែលមិនប្រកាន់ពណ៌សម្បុរ ឬអាពាហ៍ពិពាហ៍គ្រីស្ទបរិស័ទមិនប្រកាន់ពូជសាសន៍អាចជារូបភាពពន្យល់ដ៏អស្ចារ្យអំពីភាពស្មើគ្នារបស់យើង នៅក្នុងព្រះគ្រីស្ទ។

Englishត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើព្រះគម្ពីរចែងដូចម្តេចទាក់ទងនឹងការរៀបការជាមួយសាសន៍ដទៃ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries