សំណួរ
តើខ្ញុំអាចជានាជាមួយបានយ៉ាងដូចម្តេច?
ចម្លើយ
ដើម្បីជានាជាមួយព្រះបាន ទីមួយយើងត្រូវដឹងពីអ្វីទៅជា «កំហុស»។ ចម្លើយគឺបាប។ «តែគ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែ១ក៏គ្មានផង» (ទំនុកតម្កើង ១៤:៣)។ យើងបានប្រឆាំងបះបោរនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ យើង «ប្រៀបដូចជាចៀមដែលវង្វេង» (អេសាយ ៥:៣៦)។
ដំណឹងអាក្រក់នោះគឺទោសសម្រាប់អំពើបាបគឺសេចក្តីស្លាប់។
«…ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ» (អេសេគាល ១៨:៤)។ ដំណឹងល្អគឺថា ព្រះបានតាមរកយើង ដើម្បីប្រទានសេចក្តីសង្គ្រោះដល់យើង។ ព្រះយេស៊ូវបានប្រកាសពីគោលបំណងរបស់ទ្រង់គឺ «ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់» (លូកា ១៩:១០) ហើយព្រះអង្គបានប្រកាសពីគោលបំណងរបស់ទ្រង់ថាបានសម្រេចគឺនៅពេលព្រះអង្គសុគតនៅលើឈើឆ្កាងជាមួយនឹងពាក្យថា «ការស្រេចហើយ» (យ៉ូហាន ១៩:៣០)។
ការមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះចាប់ផ្តើមជាមួយនឹងការទទួលស្គាល់បាបរបស់អ្នក។ បន្ទាប់មក បន្ទាបខ្លួនសារភាពបាបរបស់អ្នកចំពោះព្រះ (អេសាយ ៥៧:១៥) ហើយត្រូវមានការប្តេជា្ញក្នុងការបោះបង់បាបនោះចោល។ «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:១០)។
ការប្រែចិត្តនេះគឺត្រូវតែមានការចូលដោយជំនឿ ជាពិសេស ជឿថា ព្រះយេស៊ូវបានបង់ព្រះជន្ម ហើយរស់ពីស្លាប់ឡើងវិញយ៉ាងអស្ចារ្យ ទើបព្រះអង្គសក្តិសមជាព្រះសង្គ្រោះរបស់អ្នក។ «បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត» (រ៉ូម ១០:៩)។ មានបទគម្ពីរជាច្រើនទៀតដែលនិយាយពីភាពចាំបាច់នៃជំនឿ ដូចជានៅក្នុង យ៉ូហាន ២០:២៧; កិច្ចការ ១៦:៣១; កាឡាទី ២:១៦; និងអេភេសូរ ២៨។
ការជានាជាមួយព្រះគឺជាទំនួលខុសត្រូវរបស់អ្នកចំពោះអ្វីដែលព្រះបានធ្វើសម្រាប់អ្នក។ ព្រះអង្គបានចាត់ព្រះសង្គ្រោះ, ព្រះអង្គបានប្រទានយញ្ញបូជាដើម្បីដោះបាបរបស់អ្នក (យ៉ូហាន ១:២៩) ហើយព្រះអង្គបានប្រទានសេចក្តីសន្យាដល់អ្នកថា «នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ» (កិច្ចការ ២:២១)។
ឧទាហរណ៍ដ៏ល្អនៃការប្រែចិត្ត និងកាករអត់ទោសបាបគឺនៅក្នុងពាក្យប្រៀបប្រដូចអំពីកូនពៅវង្វេង (លូកា ១៥:១១-៣២)។ កូនពៅបានបង្ហិនអំណោយឪពុករបស់វាដោយធ្វើបាបយ៉ាងអាម៉ាស់ (ខ១៣)។ នៅពេលដែលគាត់ទទួលស្គាល់ថាគាត់បានធ្វើខុស ហើយគាត់បានសម្រេចចិត្តត្រឡប់មកផ្ទះវិញ (ខ១៨)។ គាត់បានគិតថា គាត់លែងត្រូវបានរាប់ជាកូនទៀត (ខ១៩) ប៉ុន្តែ គាត់គិតខុសហើយ។ ឪពុកបានស្រឡាញ់គាត់លើសជាងការបះបោររបស់គាត់ជាច្រើនដង (ខ ២០)។ ជាលទ្ធផលបានអត់ទោសគ្រប់យ៉ាង ហើយបានអបអរសាទរថែមទៀតផង (ខ២៤)។ ព្រះអង្គល្អ ព្រះអង្គរក្សាសេចក្តីសន្យារបស់ទ្រង់ បូករួមទាំងសេចក្តីសន្យានៃការអត់ទោសដែរ។ «ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប» (ទំនុកតម្កើង ៣៤១៨)។
ប្រសិនបើ អ្នកចង់ជានាជាមួយព្រះ នេះជាគំរូនៃការអធិស្ឋាន។ ចូរចាំថា នៅពេលអ្នកអធិស្ឋានបែបនេះ ឬ អធិស្ឋានតាមរបៀបផ្សេងទៀត មិនអាចជួយសង្គ្រោះអ្នកបានទេ។ មានតែទុកចិត្តលើព្រះគ្រីស្ទទេ ទើបអាចសង្គ្រោះអ្នកពីបាបបាន។ សេចក្តីអធិស្ឋាននេះគឺគ្រាន់តែ បង្ហាញពីជំនឿរបស់អ្នកចំពោះព្រះ និងអរគុណព្រះអង្គដែលបានប្រទានសេចក្តីសង្គ្រោះដល់អ្នកប៉ុណ្ណោះ។ «ព្រះអង្គអើយ ទូលបង្គំដឹងថា ទូលបង្គំបានធ្វើបាបទាស់នឹងព្រះអង្គ ហើយទូលបង្គំសមនឹងទទួលទោស។ ប៉ុន្តែ ព្រះយេស៊ូវគ្រីស្ទបានទទួលទោសដែលទូលបង្គំសមនឹងទទួល ដើម្បីឱ្យដោយសារជំនឿនៅលើព្រះអង្គ ទូលបង្គំបានទទួលការអត់ទោស។ ទូលបង្គំដាក់ជំនឿលើសេចក្តីសង្គ្រោះរបស់ព្រះអង្គ ។ អរគុណព្រះអង្គសម្រាប់ព្រះគុណ និងការអត់ទោសដ៏អស្ចារ្យរបស់ព្រះអង្គ គឺជីវិតអស់កល្បជានិច្ច! អាមែន!»
English
តើខ្ញុំអាចជានាជាមួយបានយ៉ាងដូចម្តេច?