តើការសង្គ្រោះអស់កល្បស្របតាមព្រះគម្ពីរដែរឬទេ?


សំណួរ: តើការសង្គ្រោះអស់កល្បស្របតាមព្រះគម្ពីរដែរឬទេ?

ចម្លើយ:
នៅពេលមនុស្សបានស្គាល់ព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះរបស់ពួកគេ ពួកគេត្រូវបាននាំមកក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់ ដែលធានាពីការសង្គ្រោះអស់កល្បរបស់ពួកគេ។ យូដាស ២៤ ប្រកាសថា «រីឯព្រះ ដែលអាចនឹងថែរក្សា មិនឲ្យអ្នករាល់គ្នាជំពប់ដួល ហើយនិងដាក់អ្នករាល់គ្នា នៅចំពោះសិរី‌ល្អទ្រង់ ដោយឥតមានកន្លែងបន្ទោសបាន ព្រមទាំងមានចិត្តត្រេក‌អរផង»។ អំណាចរបស់ព្រះនឹងជួយការពារអ្នកជឿពីការដួលចុះ។ វាស្រេចនៅលើព្រះ មិនមែននៅលើយើងទេ ក្នុងការបង្ហាញយើងមុនពេលព្រះអង្គសម្តែងសិរីល្អនៃវត្តមានរបស់ទ្រង់។ ការសង្គ្រោះអស់កល្បរបស់យើងគឺជាលទ្ធផលនៃការដែលព្រះការពារយើង មិនមែនយើងថែរក្សាសេចក្តីសង្គ្រោះដោយខ្លួនរបស់យើងនោះទេ។

ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានប្រកាសថា៖ «ខ្ញុំឲ្យជីវិតអស់កល្ប‌ជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះ‌វរ‌បិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះ‌ហស្តរបស់ព្រះ‌វរ‌បិតាខ្ញុំបានឡើយ» (យ៉ូហាន ១០:២៨-២៩)។ ទាំងព្រះយេស៊ូវ និងព្រះវរបិតា បានបញ្ជាក់យើងថា យើងនៅក្នុងព្រះហស្តរបស់ទ្រង់។ តើនរណាអាចញែកយើងចេញពីព្រះហស្តរបស់ព្រះវរបិតា និងព្រះបុត្រាបាន?

អេភេសូរ ៤:៣០ បានប្រាប់យើងថា អ្នកជឿគឺត្រូវបាន «ទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ដល់ថ្ងៃប្រោសលោះ»។ ប្រសិនបើ អ្នកជឿមិនបានការសង្គ្រោះអស់កល្ប ការដៅចំណាំមិនទុកចិត្តបាននៅថ្ងៃប្រោសលោះឡើយ ប៉ុន្តែ នៅថ្ងៃធ្វើបាប ការបោះបង់ជំនឿ និងការមិនជឿ។ យ៉ូហាន ៣:១៥-១៦ ប្រាប់យើងថា អស់អ្នកណាដែលជឿលើព្រះយេស៊ូវគ្រីស្ទនឹង «មានជីវិតអស់កល្បជានិច្ច»។ ប្រសិនបើ នរណាម្នាក់ត្រូវបានគេសន្យាឱ្យជីវិតអស់កល្បជានិច្ច ប៉ុន្តែ បែរជាដកយកវិញ នោះមិនមែនជា «ជីវិតអស់កល្ប» ដែលត្រូវចាប់ផ្តើមនោះទេ។ ប្រសិនបើ ការសង្គ្រោះអស់កល្បមិនពិត សេចក្តីសន្យានៃជីវិតអស់កល្បជានិច្ចនៅក្នុងព្រះគម្ពីរអាចនឹងមិនត្រឹមត្រូវ។

ការជជែកដ៏មានឥទ្ធិពលបំផុតសម្រាប់ការសង្គ្រោះអស់កល្បគឺនៅក្នុងរ៉ូម ៨:៣៨-៣៩ «ដ្បិតខ្ញុំជឿ‌ជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិ‌ឫទ្ធិអ្វី ទីមានកំពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះ‌គ្រីស្ទយេស៊ូវ ជាព្រះ‌អម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ»។ ការសង្គ្រោះអស់កល្បគឺអាស្រ័យលើសេចក្តីស្រឡាញ់របស់ព្រះដល់អស់អ្នកដែលព្រះអង្គប្រោសលោះ។ ការសង្គ្រោះអស់កល្បជានិច្ចគឺជាទិញដោយព្រះគ្រីស្ទ ជាសេចក្តីសន្យារបស់ព្រះវរបិតា និងការដៅចំណាំដោយ ព្រះវិញ្ញាណបរិសុទ្ធ។

English
ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។
តើការសង្គ្រោះអស់កល្បស្របតាមព្រះគម្ពីរដែរឬទេ?