តើព្រះគម្ពីរចែងអំពីការលែងលះ និងការរៀបការជាថ្មីដូចម្តេច?


សំណួរ: តើព្រះគម្ពីរចែងអំពីការលែងលះ និងការរៀបការជាថ្មីដូចម្តេច?

ចម្លើយ:
ដំបូងបង្អស់ មិនថាទស្សនៈណាទេ នៅពេលនរណាម្នាក់ ទាក់ទងនឹងបញ្ហាការលែងលះ វាសំខាន់ណាស់ក្នុងការចងចាំកណ្ឌគម្ពីរម៉ាឡាគី ២:១៦ «ដ្បិតអញស្អប់ការលះ‌លែងគ្នាណាស់»។ យោងតាម ព្រះគម្ពីរ អាពាហ៍ពិពាហ៍គឺជាការប្ដេជ្ញាចិត្តពេញមួយជីវិត។ «យ៉ាងនោះ គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្សដែលព្រះ‌ទ្រង់បានផ្សំ‌ផ្គុំគ្នាឡើយ» (ម៉ាថាយ ១៩:៦)។ ព្រះជាម្ចាស់ជ្រាបថា ប្រសិនបើ អាពាហ៍ពិពាហ៍គឺការរួមគ្នារបស់មនុស្សមានបាបពីរនាក់ នឹងមានការលែងលះកើតឡើង។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះអង្គបានដាក់ចុះនូវច្បាប់មួយចំនួន ដើម្បីការពារសិទ្ធិនៃការលែងលះ ជាពិសេសស្រ្តី (ចោទិយកថា ២៤:១-៤)។ ព្រះយេស៊ូវចង្អុលបង្ហាញថា ក្រឹត្យវិន័យដែលបានប្រទានមក គឺដោយសារមនុស្សមានចិត្តរឹងរូស មិនមែនដោយសារនោះជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ (ម៉ាថាយ ១៩:៨)។

ភាពចម្រូងចម្រាស់ទាក់ទងនឹងថា តើការលែងលះ និងការរៀបការជាថ្មីត្រូវបានអនុញ្ញាតយោងតាមព្រះគម្ពីរទាក់ទងនឹងព្រះបន្ទូលដ៏សំខាន់របស់ព្រះយេស៊ូវនៅក្នុងកណ្ឌគម្ពីរម៉ាថាយ ៥:៣២ និង ១៩:៩ ដែរឬទេ។ ឃ្លាថា «មិនមែនដោយព្រោះនាងនោះផិត» គឺជាហេតុតែមួយគត់នៅក្នុងបទគម្ពីរដែលអាចអនុញ្ញាតឱ្យអ្នកដែលបានលែងលះហើយរៀបការសារជាថ្មីម្តងទៀតបាន។ អ្នកកាត់ស្រាយជាច្រើនយល់ថានេះគឺជា «ករណីលើកលែង» សំដៅលើ «មិនមែនដោយព្រោះនាងនោះផិត» នៅអំឡុងពេលជា «គូដណ្ដឹង»។ នៅក្នុងប្រពៃណីជនជាតិយូដា បុរសឬស្រី្តម្នាក់បានរាប់ថាបានការរៀបការរួចហើយ ទោះបីជាពួកគេបានភ្ជាប់ពាក្យរួចហើយ ឬគ្រាន់តែជា «គូដណ្ដឹង» ក្តី។ យោងទៅតាមទស្សនៈនេះ ប្រសិនបើ មានអំពើអសីលធម៌នៅក្នុងអំឡុងពេលជា «គូដណ្ដឹង» នេះ ដូច្នេះនេះគឺជាហេតុផលតែមួយគត់ក្នុងការលែងលះបាន។

ប៉ុន្តែ ពាក្យភាសាក្រិកបានប្រែថា «មិនមែនដោយព្រោះនាងនោះផិត» គឺជាពាក្យមួយដែលអាចនៅក្នុងន័យជាអំពើអសីលធម៌ខាងផ្លូវភេទ។ វាអាចជា អំពើសហាយស្មន់ ពេស្យាចារ អំពើផិតក្បត់ជាដើម។ ព្រះយេស៊ូវមានបន្ទូលថា ការលែងលះដែលអាចអនុញ្ញាតបាន ប្រសិនបើ បានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ។ ទំនាក់ទំនងផ្លូវភេទគឺជាភាពស្មោះស្ម័គនៃចំណងអាពាហ៍ពិពាហ៍ៈ «អ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១» លោកុប្បត្តិ ២:២៤; ម៉ាថាយ ១៩:៥; អេភេសូរ ៥:៣១)។ ដូច្នេះហើយ ប្រសិនបើមានការបាក់បែកនៅក្នុងចំណងនេះ ដោយសារទំនាក់ទំនងខាងផ្លូវភេទដែលនៅក្រៅការររៀបការ អាចជាហេតុដែលអនុញ្ញាតឱ្យលែងលះបាន។ ប្រសិនបើ ដូច្នេះមែន ព្រះយេស៊ូវក៏មានព្រះតំរិះនៅក្នុងបទ គម្ពីរនេះដែរ។ ឃា្លដែលថា «ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត (គខប)» (ម៉ាថាយ ១៩:៩)។ បញ្ជាក់ថា លែងលះ និងការរៀបការជាថ្មីត្រូវបានអនុញ្ញាតនៅក្នុងករណីលើកលែង មិនថាមានការបកស្រាយបែបណាទេ។ វាគឺជាការសំខាន់ក្នុងការសម្គាល់ថា មានតែនៅខាងអ្នកដែលគ្មានកំហុសទេ ដែលត្រូវបានអនុញ្ញាតឱ្យរៀបការជាថ្មី។ ទោះបីជាមិនបានបញ្ជាក់នៅក្នុងអត្ថបទ ដែលអនុញ្ញាតឱ្យរៀបការជាថ្មី បន្ទាប់ពីការលែងលះ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ ដ្បិតម្នាក់ដែលបានធ្វើបាបទាស់នឹងម្នាក់ទៀត មិនមែនដោយសារអ្នកនោះបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ។ ប្រហែលជា ឧទាហរណ៍សម្រាប់ «ខាងភាគីដែលមានកំហុស» ត្រូវបានអនុញ្ញាតឱ្យរៀបការជាថ្មី ប៉ុន្តែ វាមិនបានបង្រៀននៅក្នុងអត្ថបទនេះទេ។

អ្នកខ្លះយល់ថានៅក្នុងកណ្ឌ ១ កូរិនថូស ៧:១៥ ជា «ការលើកលែង» មួយផ្សេងទៀត ដែលអនុញ្ញាតឱ្យរៀបការសារជាថ្មី គឺប្រសិនបើប្តីប្រពន្ធដែលមិនជឿលែងលះអ្នកជឿ។ ប៉ុន្តែ នៅក្នុងបរិបទនេះមិនបាននិយាយពីការរៀបការជាថ្មីទេ ប៉ុន្តែ គ្រាន់តែ និយាយថា អ្នកជឿមិនត្រូវបានជាប់ចំណងក្នុងអាពាហ៍ពិពាហ៍ ប្រសិនបើ ប្តីឬប្រពន្ធដែលមិនជឿចង់ចាកចេញនោះ។ អ្នកខ្លះទៀតអះអាងថាការរំលោភបំពាន (ប្តីប្រពន្ធឬកូន) គឺហេតុផលត្រឹមត្រូវសម្រាប់ការលែងលះ ទោះបីជាវាមិនបានរៀបរាប់នៅក្នុងបញ្ជីដូចនៅក្នុងព្រះគម្ពីរក្តី។ ខណៈពេលដែលអាចជាករណីបែបនេះ នោះក៏មិនត្រូវកេងប្រយោជន៍ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។

ពេលខ្លះវង្វេងនៅក្នុងការជែកវែកញែកពីអត្ថន័យនៃករណីលើកលែងគឺជាការពិតដែលថា មិនថា «មិនមែនដោយព្រោះនាងនោះផិត»។ វាគឺជាការអនុញ្ញាតសម្រាប់ការលែងលះ មិនមែនជាសេចក្តីតម្រូវសម្រាប់វាទេ។ ទោះបីជាមានការប្រព្រឹត្តអំពើកំផិតក្តី ប្តីប្រពន្ធអាចរៀបការជាថ្មី ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ រៀនក្នុងការអត់ទោស និងចាប់ផ្តើមកសាងអាពាហ៍ពិពាហ៍សារជាថ្មី។ ព្រះជាម្ចាស់បានអត់ទោសដល់យើងលើសជាងនេះទៅទៀត។ ប្រាកដណាស់ យើងអាចធ្វើតាមគំរូរបស់ទ្រង់ ហើយថែមទាំងអត់ទោសដល់បាបនៃសេចក្តីកំផិតដែរ (អេភេសូរ ៤:៣២)។ ប៉ុន្តែ មានឧទារហណ៍ជាច្រើន ប្តីប្រពន្ធដែលមិនបានប្រែចិត្ត ហើយបន្តរស់នៅក្នុងអំពើអសីលធម៌ខាងផ្លូវភេទ។ នោះគឺជាអ្វីដែលបានចែងនៅក្នុងកណ្ឌគម្ពីរម៉ាថាយ ១៩:៩ អាចយកមកអនុវត្តបាន។ ប្រហែលជាត្រូវមើលទៅលើការរៀបការជាថ្មីលឿនពេកដែរ បន្ទាប់ពីការលែងលះរួច នៅពេលដែលព្រះជាម្ចាស់សព្វព្រះទ័យឱ្យគេនៅតែម្នាក់ឯង។ ពេលខ្លះ ព្រះជាម្ចាស់ហៅមនុស្សឱ្យនៅលីវ ដើម្បីកុំឱ្យពួកគេមានការបែកអារម្មណ៍ (១ កូរិនថូស ៧:៣២-៣៥)។ ការរៀបការជាថ្មី បន្ទាប់ពីលែងលះរួចអាចជាជម្រើសនៅក្នុងកាលៈទេសៈខ្លះ ប៉ុន្តែនោះមិនមែនមានន័យថាវាជាជម្រើសតែមួយគត់នោះទេ។

វាគួរឱ្យបារម្ភណាស់ដែលអត្រាលែងលះបានកើនឡើងនៅក្នុងចំណោមគ្រីស្ទបរិស័ទដែលមានកម្រិតខ្ពស់ប្រហាក់ប្រហែលនឹងអ្នកមិនជឿនៅក្នុងលោកីយ៍នេះដែរ។ ព្រះគម្ពីរបានប្រាប់យ៉ាងច្បាស់ថា ព្រះជាម្ចាស់ស្អប់ការលែងលះ (ម៉ាឡាគី ២:១៦) ហើយថា ការផ្សះផ្សា និងការអត់ទោសគឺជាសញ្ញាសម្គាល់របស់ជីវិតអ្នកជឿ (លូកា ១១:៤; អេភេសូរ ៤:៣២)។ ប៉ុន្តែ ព្រះជាម្ចាស់ទទួលស្គាល់ថា ការលែងលះនឹងកើតឡើង សូម្បីនៅក្នុងចំណោមបុត្រធីតារបស់ព្រះអង្គ។ ការលែងលះ និងការរៀបការជាថ្មីរបស់អ្នកជឿមិនត្រូវមានអារម្មណ៍ថាព្រះជាម្ចាស់មិនស្រឡាញ់ដូចមុននោះទេ ទោះបីជាអ្នកលែងលះ ឬរៀបការជាថ្មីដែលមិនស្ថិតនៅក្នុងករណីលើកលែងដូចនៅក្នុងម៉ាថាយ ១៩:៩ក្តី។ ជាញឹកញាប់ ព្រះប្រើសូម្បីគ្រីស្ទបរិស័ទដែលមិនស្តាប់បង្គាប់ឱ្យធ្វើការដ៏ល្អបានដែរ។

English
ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។
តើព្រះគម្ពីរចែងអំពីការលែងលះ និងការរៀបការជាថ្មីដូចម្តេច?