តើព្រះគម្ពីរចែងពីសត្វដាយណូស័រដូចម្តេច? តើមានសត្វដាយណូស័រនៅក្នុងព្រះគម្ពីរដែរឬទេ?


សំណួរ: តើព្រះគម្ពីរចែងពីសត្វដាយណូស័រដូចម្តេច? តើមានសត្វដាយណូស័រនៅក្នុងព្រះគម្ពីរដែរឬទេ?

ចម្លើយ:
ប្រធានបទរបស់សត្វដាយណូស័រនៅក្នុងព្រះគម្ពីរគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជជែកវែកញែកនៅក្នុងសង្គមគ្រីស្ទបរិស័ទមុនពេលកំណើតពិភពលោកទៅទៀត ការបកស្រាយដែលត្រឹមត្រូវរបស់កណ្ឌគម្ពីរលោកុប្បត្តិ និងពីរបៀបក្នុងការបកស្រាយភស្តុតាងខាងឯសាច់ឈាមនេះ ដែលយើងរកឃើញនៅជុំវិញខ្លួនយើងនេះ។ អស់អ្នកដែលជឿថាផែនដីមានអាយុចាស់ជាង គិតថាព្រះគម្ពីរមិនបាននិយាយពីសត្វដាយណូស័រ ដោយសារ យោងទៅតាមគំរូរបស់ពួកគេ សត្វដាយណូស័រស្លាប់រាប់លានឆ្នាំមុនមនុស្សដំបូងកើតនៅលើផែនដីនេះ។ មនុស្សដែលបានសរសេរព្រះគម្ពីរមិនអាចឃើញការរស់នៅរបស់សត្វសត្វដាយណូស័រឡើយ។

អស់អ្នកដែលជឿថាផែនដីមានអាយុតិចជាង យល់ស្របថាព្រះគម្ពីរ បាននិយាយអំពីសត្វដាយណូស័រ ទោះបីជាមិនបានប្រើពាក្យ «សត្វដាយណូស័រ» ក្តី។ ផ្ទុយទៅវិញ ត្រូវបានប្រើជាភាសាហេព្រើរថា តានីអ៊ីន ដែលប្រែជាពីរបីរបៀបនៅក្នុងគម្ពីរភាសាអង់គ្លេសរបស់យើង។ ពេលខ្លះប្រែថា «សត្វសមុទ្រធំសម្បើម» ហើយពេលខ្លះប្រែថា «សត្វពស់»។ ការបកប្រែភាគច្រើនគឺ «សត្វនាគ»។ ពាក្យ តានីអ៊ីន បង្ហាញពីប្រភេទសត្វល្មូនយក្ស។ សត្តនិករទាំងនេះបាននិយាយជិតសាមសិបដងនៅក្នុងព្រះ គម្ពីរសញ្ញាចាស់ ហើយមានទាំងនៅក្នុងទឹក និងលើដីគោក។

លើសពីនេះ បង្ហាញសត្វទាំងនេះថាជាសត្វល្មូនយក្ស នៅក្នុងព្រះគម្ពីរបានរៀបរាប់ពីសត្តនិករពីរបីបែបដូច្នេះថា អ្នកប្រាជ្ញខ្លះជឿថាអ្នកនិពន្ធអាចពណ៌នាអំពីសត្វដាយណូស័រ។ សត្វធំ ហើយខ្លាំង និយាយនៅក្នុង (យ៉ូប ៤០:១៥) ថាស្នាព្រះហស្ដដ៏ខ្លាំងក្លាបំផុតរបស់ព្រះជាម្ចាស់ គឺជាសត្វយក្សដែល កន្ទុយរបស់វារឹងដូចដើមតាត្រៅ។ អ្នកប្រាជ្ញាខ្លះទៀតបាន ព្យាយាមដើម្បីបញ្ជាក់សត្វធំហើយខ្លាំងថាជាសត្វដំរី ឬជាសត្វដំរីទឹក។ ខ្លះទៀតបង្ហាញថា សត្វដំរី និងសត្វដំរីទឹកមានកន្ទុយតូច មិនអាចប្រៀបធៀបនឹងដើមតាត្រៅបានទេ។ សត្វដាយណូស័រដូចជា Brachiosaurus (ប្រាគឺអូសូរ៉ុស) និង Diplodocus (ស័រឌីផ្លូដូគុស) ម្យ៉ាងវិញទៀត វាមានកន្ទុយធំ ដែលងាយនឹងប្រៀបធៀបជាមួយនឹងដើមតាត្រៅ។

វប្បធម៌បុរាណស្ទើរតែទាំងអស់មានសិល្បៈដែលបង្ហាញពីរូបភាពនៃសត្តនិករយក្ស។ ផ្ទាំងថ្មដ៏ធំ វត្ថុបុរាណ និងសូម្បីថូតូចៗដែលបានរកឃើញនៅភាគខាងជើងអាមេរិកមានលក្ខណៈ ដូចជារូបរបស់សត្វដាយណូស័រ។ ការឆ្លាក់ថ្មនៅក្នុងអាមេរិកខាងត្បូងឆ្លាក់រូបមនុស្សអង្គុយដូចនៅលើសត្វ Diplodocus (ឌីផ្លូដូគុស) ហើយគួរឱ្យភ្ញាក់ផ្អើលថែមទៀតនោះគឺសត្វខ្លាឃ្មុំដែលមានលក្ខណៈដូចជារូបរបស់ triceratops (ត្រៃស៊ើរាថប់) pterodactyl (ធើរ៉ូដាក់ថល់) និង tyrannosaurus rex (ទីរ៉ាណូណូសូស)។ រ៉ូម៉ាំង មូសាអ៊ីក គ្រឿងស្មូនរបស់ជនជាតិម៉ាយ៉ាន និងជញ្ជាំងក្រុងបាប៊ីឡូន គ្រប់យ៉ាងធ្វើបន្ទាល់ពីការចម្លងវប្បធម៌របស់មនុស្ស ភូមិសាស្រ្តដែលគ្មានព្រំដែនគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងសត្វទាំងនេះ។ ទាក់ទងនឹងរឿងកំសត់ដូចជារឿងម៉ីលីអូន ភាគ២ របស់លោក ម៉ាកូប៉ូឡូ Marco Polo’s Il Milione លាយឡំជាមួយនឹងរឿងព្រេងដ៏អស្ចារ្យអំពីសត្វកំណាចយាមកំណប់។ ក្រៅពីភស្តុតាងជាច្រើនខាងនរវិទ្យា និងប្រវត្តិវិទ្យា សម្រាប់ការកើតឡើងរួមមួយគ្នា រវាងមនុស្ស និងសត្វដាយណូស័រ ក៏មានភស្តុតាងរូបវន្ត ដូចជាដានជើងរបស់មនុស្ស និងសត្វដាយណូស័រ ដែលបានរកឃើញជាមួយគ្នានៅភាគខាងជើងអាមេរិក និងអាស៊ីកណ្ដាលភាគខាងលិច។

ដូច្នេះ តើមានសត្វដាយណូស័រនៅក្នុងព្រះគម្ពីរដែរឬទេ? បញ្ហាពិបាកនឹងដោះស្រាយបាន។ វាអាស្រ័យទៅលើ របៀបដែលអ្នកកាត់ស្រាយតាមភស្តុតាងដែលមាន និងរបៀបដែលអ្នកមើលឃើញពិភពលោកនៅជុំវិញអ្នក។ ប្រសិនបើ បកស្រាយព្រះគម្ពីរក្នុងន័យត្រង់ ជាលទ្ធផលគឺផែនដីកើតក្រោយ ហើយគំនិតដែលសត្វដាយណូស័រនិងមនុស្សកើតមកជាមួយគ្នាអាចទទួលយកបាន។ ប្រសិនបើ សត្វដាយណូស័រនិងមនុស្សកើតមកជាមួយគ្នាមែន តើមានរឿងអ្វីកើតឡើងជាមួយសត្វដាយណូស័រ? ព្រះគម្ពីរមិនបាននិយាយពីបញ្ហានេះទេ ហាក់បីដូចជាសត្វដាយណូស័រស្លាប់ក្រោយទឹកជំនន់ ហើយបូកបញ្ចូលជាមួយនឹងការផ្លាស់ប្តូរអាកាសធាតុផង ហើយការពិត ពួកវាបានផុតពូជដោយការបរបាញ់របស់មនុស្ស។

English
ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។
តើព្រះគម្ពីរចែងពីសត្វដាយណូស័រដូចម្តេច? តើមានសត្វដាយណូស័រនៅក្នុងព្រះគម្ពីរដែរឬទេ?