settings icon
share icon
សំណួរ

តើភាពជាព្រះរបស់ព្រះគ្រីស្ទមាននៅក្នុងព្រះគម្ពីរឬទេ?

ចម្លើយ


ក្រៅពីអំណះអំណាងយ៉ាងច្បាប់របស់ព្រះយេស៊ូវអំពីអង្គទ្រង់ ពួកសិស្សរបស់ព្រះអង្គក៏ទទួលស្គាល់ភាពជាព្រះរបស់ព្រះគ្រីស្ទដែរ។ ពួកគេអះអាងថា ព្រះយេស៊ូវមានអំណាចអត់ទោសបាប ជាអ្វីមួយដែលមានតែព្រះទេដែលអាចធ្វើបាន ដូចដែលព្រះជាម្ចាស់មិនគាប់ព្រះឫទ័យជាមួយនឹងបាបដែរ (កិច្ចការ ៥:៣១; កូឡូស ៣:១៣; ទំនុកតម្តើង ១៣០:៤; យេរេមា ៣១:៣៤)។ ទាក់ទងជាមួយនឹងការអះអាងចុងក្រោយនេះ ព្រះយេស៊ូវក៏បានមានបន្ទូលដែរថា ព្រះអង្គនឹង «…ជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់…» (២ ធីម៉ូថេ ៤:១)។ លោកថូម៉ាសបានស្រែកហៅព្រះយេស៊ូវថា៖ «ឱព្រះ‌អម្ចាស់ទូល‌បង្គំ ឱព្រះនៃទូល‌បង្គំអើយ» (យ៉ូហាន ២០:២៨)។ លោកប៉ុលហៅព្រះយេស៊ូវថា៖ «ព្រះ‌ជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះ‌សង្គ្រោះ (គខប)» (ទីតុស ២:១៣)។ ហើយបង្ហាញថា មុនពេលការចាប់កំណើតរបស់ទ្រង់ ព្រះយេស៊ូវមាន «លក្ខណៈជាព្រះ» រួចហើយ (ភីលីព ២:៥-៨)។ ព្រះដ៏ជាព្រះវរបិតាមានបន្ទូលទាក់ទងនឹងព្រះយេស៊ូវថា៖ « «ឱព្រះអើយ បល្ល័ង្កទ្រង់នៅជាប់អស់កល្ប‌ជានិច្ចរៀងរាបតទៅ…» (ហេព្រើរ ១:៨)។ លោកយ៉ូហានថ្លែងថា៖ «កាលដើមដំបូងមានព្រះ‌បន្ទូល ព្រះ‌បន្ទូលក៏គង់នៅជាមួយ នឹងព្រះ ហើយព្រះ‌បន្ទូលនោះឯងជាព្រះ» (យ៉ូហាន ១:១)។ មានឧទាហរណ៍ក្នុងបទគម្ពីរជាច្រើនដែលបង្រៀនពីភាពជាព្រះរបស់ព្រះគ្រីស្ទ (សូមមើលក្នុង វិវរណៈ ១:១៧; ២:៨; ២២:១៣; ១ កូរិនថូស ១០:៤; ហេព្រើរ ១៣:២០) ប៉ុន្តែ សូម្បីតែមួយនៃបទគម្ពីរទាំងនេះក៏គ្រប់គ្រាន់ក្នុងការបង្ហាញថា ព្រះគ្រីស្ទត្រូវបានរាប់ ជាព្រះដោយសារពួកអ្នកដើរតាមព្រះអង្គ។

ព្រះយេស៊ូវត្រូវបានទទួលបរមងារដែលប្រៀបផ្ទឹមនឹងព្រះយេហូវ៉ា (ជាព្រះនាមផ្លូវការរបស់ព្រះ) នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់មានងារជា «ព្រះដ៏ប្រោសលោះ» (ទំនុកតម្កើង ១៣០:៧; ហូសេ ១៣:១៤) ត្រូវបានប្រើអំពីព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី (ទីតុស ២:១៣; វិវរណៈ ៥:៩)។ ព្រះយេស៊ូវត្រូវបានគេហៅថាអេម៉ាញូអែល «ព្រះ‌អង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ» (ម៉ាថាយ ១)។ នៅក្នុងសាការី ១២:១០ គឺជាព្រះយេហូវ៉ាហើយដែលមានបន្ទូលថា៖ «នោះគេនឹងគន់មើលអ្នកដែលគេបានចាក់»។ ប៉ុន្តែ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ការនេះ បានអនុវត្តចំពោះការឆ្កាងរបស់ព្រះយេស៊ូវ (យ៉ូហាន ១០:៣៧; វិវរណៈ ១:៧)។ ប្រសិនបើ ព្រះយេហូវ៉ាត្រូវគេគន់មើល ហើយត្រូវបានគេចាក់ ហើយព្រះយេស៊ូវក៏ត្រូវបានគេគន់មើល ហើយចាក់ដែរ ដូច្នេះ ព្រះយេស៊ូវជាព្រះយេហូវ៉ា។ លោកប៉ុលបានបកស្រាយកណ្ឌគម្ពីរអេសាយ ៤៥:២២-២៣ ជាការអនុវត្តន៍លើព្រះយេស៊ូវ នៅក្នុងកណ្ឌគម្ពីរភីលីព ២:១០-១១។ ព្រះនាមរបស់ព្រះយេស៊ូវត្រូវបានប្រើជាមួយព្រះនាមរបស់ព្រះជាម្ចាស់ ក្នុងការអធិស្ឋាន «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះ‌គុណ និងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះ‌វរ‌បិតា និងពីព្រះ‌យេស៊ូវគ្រីស្ទ ជាព្រះ‌អម្ចាស់នៃយើងរាល់គ្នា» (កាឡាទី ១:៣; អេភេសូរ ១:២)។ នេះអាចជាការប្រមាថដល់ព្រះ ប្រសិនបើ ព្រះគ្រីស្ទមិនមែនជាព្រះទេ។ ព្រះនាមរបស់ព្រះយេស៊ូវមានមកជាមួយនឹងព្រះនាមរបស់ព្រះជាម្ចាស់ នៅពេលព្រះយេស៊ូវបង្គាប់ឱ្យធ្វើបុណ្យជ្រមុជ «ដោយនូវព្រះ‌នាមព្រះ‌វរ‌បិតា ព្រះ‌រាជ‌បុត្រា និងព្រះ‌វិញ្ញាណបរិសុទ្ធចុះ» (ម៉ាថាយ ២៨:១៩ សូមមើលក្នុង ២ កូរិនថូស ១៣:១៤ ផងដែរ)។

សកម្មភាពដែលអាចធ្វើឱ្យសម្រេចបានមានតែព្រះជាម្ចាស់មួយគត់ ផ្តល់កិត្តិយលដល់ព្រះយេស៊ូវវិញ។ ព្រះយេស៊ូវតែមួយគត់ ដែលរស់ពីស្លាប់ឡើងវិញ (យ៉ូហាន ៥:២១, ១១:៣៨-៤៤) និងការអត់ទោសបាប (កិច្ចការ ៥:៣១, ១៣:៣៨) ព្រះអង្គបានបង្កើត និងទ្រទ្រង់ចក្រវាល (យ៉ូហាន ១:២; កូឡូស ១:១៦-១៧)។ ការនេះបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នៅពេលដែលគេគិតថា ព្រះយេហូវ៉ាបានមានបន្ទូលថា ព្រះអង្គនៅតែអង្គឯង ពេលព្រះអង្គបង្កើតពិភពលោក (អេសាយ ៤៤:២៤)។ លើសពីនេះ ព្រះគ្រីស្ទមានលក្ខណសម្បត្តិដែលមានតែព្រះទេដែលមានគឺៈ ភាពអស់កល្ប (យ៉ូហាន ៨:៥៨) សព្វវត្ដមាន(ម៉ាថាយ ១៨:២០, ២៨:២០) សព្វញ្ញុតញាណ (ម៉ាថាយ ១៦:២១) និងសព្វានុភាព (យ៉ូហាន ១១:៣៨-៤៤)។

ឥឡូវនេះ មានការមួយដែលអះអាងថាជាព្រះ ឬអាចកុហកនរណាម្នាក់ដើម្បីឱ្យជឿថាវាជាការពិត ហើយយើងអ្វីមួយផ្សេងទាំងស្រុងដើម្បីបង្ហាញថាវាគឺជាការពិត។ ព្រះគ្រីស្ទបានប្រទានការអស្ចារ្យជាច្រើនទុកជាអំណះអំណាងថាព្រះអង្គជាព្រះ។ មានការអស្ចារ្យមួយចំនួនរបស់ព្រះយេស៊ូវ បូករួមទាំងការធ្វើឱ្យទឹកក្លាយជាស្រាទំពាំងបាយជូរ (យ៉ូហាន ២:៧) ការយាងនៅលើទឹក (ម៉ាថាយ ១៤:២៥) ការធ្វើឱ្យរបស់បានច្រើនឡើង (យ៉ូហាន៦:១១) ការប្រោសមនុស្សខ្វាក់ (យ៉ូហាន ៩:៧) មនុស្សខ្វិន (ម៉ាកុស ២:៣) និងអ្នកដែលមានជំងឺ (ម៉ាថាយ ៩:៣៥; ម៉ាកុស ១:៤០-៤២) ហើយសូម្បីតែប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញផងដែរ (យ៉ូហាន ១១:៤៣-៤៤; លូកា ៧:១១-១៥; ម៉ាកុស ៥:៣៥)។ លើសពីនេះទៅទៀត ព្រះគ្រីស្ទទ្រង់ផ្ទាល់បានរស់ពីសុគតឡើងវិញ។ ខុសពីរឿងព្រេងនៃការស្លាប់ ហើយរស់ឡើងវិញរបស់ព្រះសាសន៍ដទៃ គ្មានការអះអាងច្បាស់លាស់ពីការរស់ឡើងវិញនៅក្នុងសាសនាផ្សេងទេ ហើយក៏គ្មានការអះអាងដែលមានបទគម្ពីរជាច្រើនគាំទ្រដូច្នេះដែរ។

There are at least twelve historical facts about Jesus that even non-Christian critical scholars will admit:

មានការពិតយ៉ាងហោចណាស់ដប់ពីរនៅក្នុងប្រវត្តិសាស្រ្តអំពីព្រះយេស៊ូវ ដែលសូម្បីតែអ្នកប្រាជ្ញដែលមិនជឿក៏ទទួឡស្គាល់ថា៖

១. ព្រះយេស៊ូសុគតដោយសារការជាប់ឆ្កាង។

២. ព្រះអង្គត្រូវបានបញ្ចុះក្នុងផ្នូរ។

៣. ការសុគតរបស់ព្រះធ្វើឱ្យពួកសិស្សបាក់ទឹកចិត្ត និងបាត់បង់សេចក្តីសង្ឃឹម។

៤. ផ្នូររបស់ព្រះយេស៊ូវត្រូវបានបើកចំហ (ឬ ត្រូវបានអះអាងថាត្រូវបានបើកចំហ) ផ្នូរទទេបន្ទាប់ពីពីរបីថ្ងៃក្រោយមក។

៥. ពួកសិស្សបានជឿ ពួកគេមានបទពិសោធន៍ជាមួយនឹងរូបរាងនៃការរស់ឡើងវិញរបស់ព្រះយេស៊ូវ។

៦. បន្ទាប់ពីនេះ ពួកគេបានផ្លាស់ប្រែពីមនុស្សដែលសង្ស័យ ទៅជាអ្នកជឿដែលក្លាហានវិញ។

៧. ព្រះរាជសារនេះបានត្រឡប់ទៅជាចំណុចស្នូលនៃសេចក្តីបង្រៀនក្នុងពួកជំនុំសម័យដើម។

៨. ព្រះរាជសារត្រូវបានបង្រៀននៅក្នុងក្រុងយេរូសាឡឹម។

៩. ជាលទ្ធផលនៃការបង្រៀននេះ ពួកគេជំនុំត្រូវបានកើតឡើង ហើយក៏លូតលាស់ដែរ។

១០. ថ្ងៃរស់ពីសុគតឡើងវិញ គឺថ្ងៃអាទិត្យ ត្រូវបានជំនួសឱ្យថ្ងៃសប្ប័ទវិញ (ថ្ងៃសៅរ៍) ជាថ្ងៃសំខាន់សម្រាប់ថ្វាយបង្គំ។

១១. លោកយ៉ាកុប ជាអ្នកមិនជឿម្នាក់ បានប្រែចិត្តជឿ នៅពេលគាត់ជឿ ហើយគាត់បានឃើញការរស់ឡើងវិញ របស់ព្រះយេស៊ូវ។

១២. លោកប៉ុល ជាសត្រូវរបស់គ្រីស្ទបរិស័ទ បានប្រែចិត្តជឿ ដោយសារបទពិសោធន៍ដែលគាត់បានជឿលើការរស់ឡើងវិញរបស់ព្រះយេស៊ូវ។

សូម្បីតែអ្នកខ្លះប្រឆាំងជាមួយនឹងបញ្ជីដែលបានរៀបរាប់នេះ មានតែការមួយចំនួនប៉ុណ្ណោះដែលត្រូវការភស្តុតាង នៃការរស់ឡើងវិញ ហើយបង្កើតដំណឹងល្អឡើង៖ ការសុគត ការបញ្ចុះទៅក្នុងផ្នូរ ការរស់ឡើងវិញ និងការលេចមកឱ្យឃើញរបស់ព្រះយេស៊ូវ (១ កូរិនថូស ១៥:១-៥)។ ទោះបីជាមានទ្រឹស្តីមួយចំនួនពន្យល់ពីសេចក្តីពិតខាងលើមួយឬពីរក្តី មានតែការពន្យល់ពីការរស់ឡើងវិញ និងទទួលខុសត្រូវលើអ្វីៗទាំងអស់។ អ្នករិះគន់ទទួលស្គាល់ថា ពួកសិស្សបានអះអាងថា ពួកគេបានឃើញការរស់ឡើងវិញរបស់ព្រះយេស៊ូវ។ មិនថាកុហក ឬការមមើលមមាយឡើយ ការរស់ឡើងវិញ អាចផ្លាស់ប្តូរជីវិតរបស់មនុស្សបាន។ ទីមួយ តើអ្វីដែលពួកគេត្រូវទទួលបាន? គ្រីស្ទបរិស័ទមិនមានប្រជាប្រិយ ឬធ្វើឱ្យមានរកលុយបានច្រើនទេ។ ទីពីរ មនុស្សកុហកមិនអាចធ្វើជាមរណសាក្សីបានល្អទេ។ គ្មាន ការពន្យល់ណាល្អជាងការរស់ឡើងវិញទេ ដ្បិតពួកសិស្សព្រម ស្លាប់ ដោយការស្លាប់យ៉ាងឃោឃៅដោយព្រោះសេចក្តីជំនឿ របស់ពួកគេ។ ពិតណាស់ មនុស្សជាច្រើនបានស្លាប់សម្រាប់ ការកុហក ដែលពួកគេគិតថាជាការពិត ប៉ុន្តែ មនុស្សមិនព្រម ស្លាប់សម្រាប់អ្វីដែលពួកគេដឹងថាមិនមែនពិតនោះទេ។

សរុបសេចក្តី ព្រះគ្រីស្ទអះអាងថា ព្រះអង្គជាព្រះយេហូវ៉ា ហើយថា ព្រះអង្គជាព្រះ (មិនគ្រាន់ជា «ព្រះ» អក្សរតូច នោះឡើង ប៉ុន្តែ ជាព្រះពិត) អ្នកដើរតាមព្រះអង្គ (ពួកយូដាដែលស្អប់ខ្ពើមការថ្វាយបង្គំរូបព្រះ) បានជឿព្រះអង្គ ហើយរាប់ទ្រង់ថាជាព្រះ។ ព្រះគ្រីស្ទបង្ហាញអំណះអំណាងរបស់ទ្រង់ថាជាព្រះតាមរយៈ ការអស្ចារ្យ បូករួមទាំង ការរស់ឡើងវិញដែលផ្លាស់ប្តូរពិភពលោកដែរ។ គ្មានសម្មតិកម្មណាផ្សេងទៀតដែលអាចពន្យល់សេចក្តីពិតទាំងនេះ។ ពិតណាស់ ភាពជាព្រះរបស់ព្រះគ្រីស្ទគឺស្របតាមព្រះគម្ពីរ។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើភាពជាព្រះរបស់ព្រះគ្រីស្ទមាននៅក្នុងព្រះគម្ពីរឬទេ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries