settings icon
share icon
សំណួរ

តើព្រះគម្ពីរនិយាយដូចម្តេចទាក់ទងនឹងគ្រឿងស្រវឹង/ស្រា? តើវាជាអំពើបាបសម្រាប់គ្រីស្ទបរិស័ទក្នុងការពិសាគ្រឿងស្រវឹង/ស្រាដែរឬទេ?

ចម្លើយ


បទគម្ពីរបានចែងច្រើនណាស់ទាក់ទងនឹងការពិសាគ្រឿងស្រវឹង (លេវីវិន័យ ១០:៩; ជនគណនា ៦:៣; ចោទិយកថា ២៩:៩; ពួកចៅហ្វាយ ១៣:៤,៧,១៤; សុភាសិត ២០:១; ៣១:៤; អេសាយ ៥:១១, ២២; ២៤:៩; ២៨:៧; ២៩:៩; ៥៦:១២)។ ប៉ុន្តែ បទគម្ពីរមិនបានហាមឃាត់គ្រីស្ទបរិស័ទ មិនឱ្យពិសាស្រាបៀរ ស្រា ឬភេសជ្ជៈផ្សេងទៀតដែលមានសារជាតិស្រវឹងឡើយ។ តាមពិត បទគម្ពីរខ្លះនិយាយពីស្រាក្នុង ន័យវិជ្ជមានផងដែរ។ សាស្តា ៩:៧ បង្រៀនថា «ហើយផឹកស្រាទំពាំង‌បាយ‌ជូររបស់ឯងដោយចិត្តរីក‌រាយផង»។ ទំនុកតម្កើង ១០៤:១៤-១៥ ថ្លែងថា ព្រះជាម្ចាស់ប្រទានស្រា ទំពាំងបាយជូរ «នាំឲ្យចិត្តមនុស្សបានសប្បាយ»។ អេម៉ូស ៩:១៤ និយាយអំពីការពិសាស្រាទំពាំងបាយជូរ ពីចម្ការ ទំពាំងបាយជូររបស់អ្នកផ្ទាល់ ជាសញ្ញានៃព្រះពររបស់ព្រះ។ អេសាយ ៥៥:១ លើកទឹកចិត្តថា «អើ ចូរមកទិញស្រាទំពាំង‌បាយ‌ជូរនិងទឹកដោះគោ…»។

អ្វីដែលព្រះបង្គាប់ដល់គ្រីស្ទបរិស័ទទាក់ទងនឹងគ្រឿងស្រវឹង នោះគឺត្រូវចៀសវាងការស្រវឹងស្រា (អេភេសូរ ៥:១៨)។ ព្រះគម្ពីរថ្កោលទោសការស្រវឹងស្រា ហើយនិងឥទ្ធិពលរបស់វា (សុភាសិត ២៣:២៩-៣៥)។ គ្រីស្ទបរិស័ទត្រូវបានបង្គាប់ មិនអនុញ្ញាតឱ្យអ្វីមួយធ្វើជា «ចៅហ្វាយ» លើរូបកាយរបស់ពួកគេឡើយ (១ កូរិនថូស ៦:១២; ២ ពេត្រុស ២:១៩)។ ជាក់ស្តែង ការពិសាគ្រឿងស្រវឹងច្រើនហួសគឺធ្វើឱ្យញៀន។ បទគម្ពីរបានហាមឃាត់គ្រីស្ទបរិស័ទផងដែរអំពីការធ្វើអ្វីមួយដែលធ្វើឱ្យគ្រីស្ទបរិស័ទផ្សេងទៀតរវាតចិត្ត ឬលើកទឹកចិត្តគេឱ្យធ្វើបាបទាស់នឹងបញ្ញាចិត្តរបស់ពួកគេ (១ កូរិនថូស ៨:៩-១៣)។ យោងតាមគោលការណ៍ទាំងនេះ វាពិតជាពិបាកសម្រាប់គ្រីស្ទបរិស័ទណាម្នាក់ដែលនិយាយថា គាត់ពិសាស្រាច្រើន ដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់ (១ កូរិនថូស ១០:៣១)។

ព្រះយេស៊ូវបានប្រែទឹកទៅជាស្រាទំពាំងបាយជូរ។ វាហាក់បីដូចជា ជូនកាលព្រះយេស៊ូវសោយស្រាទំពាំងបាយជូរអ៊ីចឹងដែរ (យ៉ូហាន ២:១-១១; ម៉ាថាយ ២៦:២៩)។ នៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី ទឹកមិនស្អាតប៉ុន្មានទេ។ ប្រសិនបើ គ្មានការសម្អាតឱ្យល្អទេ ជាញឹកញាប់ទឹកពេញដោយបាក់តេរី មេរោគ និងសារធាតុដែលបង្កឲ្យឆ្លងមេរោគគ្រប់យ៉ាង។ ដូចគ្នាជាមួយនឹងបណ្តាលប្រទេសទីបីក្នុងលោក សព្វថ្ងៃដែរ។ ជាលទ្ធផល មនុស្សជាញឹកញាប់ស្រវឹងដោយស្រា (ឬទឹកទំពាងបាយជូរ) ព្រោះជាមិនសូវមានសារធាតុដែលបង្កឲ្យឆ្លងមេរោគទេ។ នៅក្នុង ១ ធីម៉ូថេ ៥:២៣ លោកប៉ុលបានបង្រៀនលោកធីម៉ូថេឱ្យឈប់ពិសាទឹកតែមួយមុខ (ប្រហែលជាដោយសារគាត់ឈឺក្រពះ) ហើយផ្ទុយទៅវិញ ឱ្យពិសាស្រាទំពាំងបាយជូរវិញ។ នៅក្នុងសម័យនោះ ស្រាទំពាំងបាយជូរឡើងមេ (មានជាតិស្រវឹង) ប៉ុន្តែ មិនចាំបាច់មានដឺក្រេដូចសព្វថ្ងៃនេះទេ។ ម្តងទៀត បទគម្ពីរមិនបានហាមឃាតគ្រីស្ទបរិស័ទមិនឱ្យពិសាស្រាបៀរ ស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងផ្សេងទៀតដែលមានជាតិអាកុលទេ។ មិនមែនអ្វីដែលនៅក្នុងស្រានោះជាបាបទេ។ គ្រីស្ទបរិស័ទត្រូវចៀសវាង ការស្រវឹង និងការញៀនស្រា (អេភេសូរ ៥:១៨; ១ កូរិនថូស ៦:១២)។

ការពិសាស្រាក្នុងកម្រិតតិចតួច មិនគ្រោះថ្នាក់ឬធ្វើឱ្យញៀនទេ។ តាមពិត វេជ្ជបណ្ឌិតខ្លះ លើកទឹកចិត្តឱ្យពិសាស្រាក្រហមបន្តិចបន្តួច ដើម្បីជាប្រយោជន៍ដល់សុខភាព ជាពិសេសជួយដល់បេះដូង។ ការពិសាស្រាបន្តិចបន្តួចគឺជាសេរីភាពរបស់គ្រីស្ទបរិស័ទ។ ការស្រវឹងស្រា និងការញៀនគឺជាអំពើបាប។ ប៉ុន្តែ យោងតាមព្រះគម្ពីរទាក់ទងនឹងស្រា ហើយនិងឥទ្ធិពលរបស់វា ដោយសារវាងាយនឹងល្បួងទៅក្នុងការពិសាស្រាលើសកម្រិត ហើយអាចនាំឱ្យមានការរវាតចិត្ត ឬ ជំពប់ដល់អ្នកដទៃ ល្អបំផុត សម្រាប់គ្រីស្ទបរិស័ទគឺត្រូវចៀសវាងពីការពិសាគ្រឿងស្រវឹង។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើព្រះគម្ពីរនិយាយដូចម្តេចទាក់ទងនឹងគ្រឿងស្រវឹង/ស្រា? តើវាជាអំពើបាបសម្រាប់គ្រីស្ទបរិស័ទក្នុងការពិសាគ្រឿងស្រវឹង/ស្រាដែរឬទេ?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries