សំណួរ
តើមានអ្វីកើតឡើងក្រោយពីស្លាប់?
ចម្លើយ
នៅក្នុងជំនឿគ្រីស្ទបរិស័ទ មានភាពសំខាន់ទាក់ទងនឹងជំនឿអំពីអ្វីកើតឡើងក្រោយពីស្លាប់ទៅ។ អ្នកខ្លះប្រកាន់ថាបន្ទាប់ពីស្លាប់ទៅ មនុស្សគ្រប់គ្នា «ដេកលក់» រហូតដល់ការជំនុំជម្រះចុងក្រោយ បន្ទាប់មក មនុស្សគ្រប់គ្នានឹងត្រូវបញ្ចូនទៅស្ថានសួគ៌ ឬស្ថាននរក។ អ្នកខ្លះទៀតជឿថា នៅពេលមនុស្សស្លាប់ភ្លាម មនុស្សនឹងត្រូវជំនុំជម្រះ ហើយ ត្រូវបញ្ចូនទៅកន្លែងមួយដ៏នូវអស់កល្បរបស់គេ។ តែក៏មានអ្នកខ្លះទៀតថ្លែងថា នៅពេលមនុស្សស្លាប់ ព្រលឹង/វិញ្ញាណត្រូវបានបញ្ចូនទៅស្ថានសួគ៌ ឬស្ថាននរកបណ្ដោះអាសន្ន ដើម្បីរង់ចាំការរស់ឡើងវិញចុងក្រោយ ការជំនុំជម្រះចុងក្រោយ ហើយបន្ទាប់មក ជោគវាសនាចុងក្រោយរបស់គេក៏មកដល់ដែរ។ ដូច្នេះ តើព្រះគម្ពីរចែងយ៉ាងដូចម្តេចអំពីអ្វីកើតឡើងក្រោយពីស្លាប់?
ទីមួយ សម្រាប់អ្នកជឿលើព្រះយេស៊ូវគ្រីស្ទ ព្រះគម្ពីរប្រាប់យើងថា ក្រោយពីស្លាប់ទៅ ព្រលឹង/វិញ្ញាណរបស់អ្នកជឿ ត្រូវបានយកទៅស្ថានសួគ៌ ដោយសារបាបរបស់គេបានអត់ទោសឱ្យរួចហើយ ដោយបានទទួលព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះ (យ៉ូហាន ៣:១៦,១៨,៣៦)។ សម្រាប់អ្នកជឿ ការស្លាប់គឺជា «ការចេញពីរូបកាយនេះ ហើយទៅរស់នៅជាមួយព្រះអម្ចាស់វិញ» (២ កូរិនថូស ៥:៦-៨; ភីលីព ១:២៣)។ ទោះជាយ៉ាងណាក្តី ព្រះបន្ទូលដូចនៅក្នុង ១ កូរិនថូស ១៥:៥០-៥៤; និង ១ ថេស្សាឡូនីច ៤:១៣-១៧ បានពណ៌នាថា អ្នកជឿនឹងបានរស់ឡើងវិញ ហើយបានទទួលរូបកាយដែលពេញដោយសិរីល្អ។ ប្រសិនបើ អ្នកជឿទៅនៅជាមួយព្រះគ្រីស្ទភ្លាមក្រោយពីស្លាប់ តើអ្វីទៅជាគោលបំណងនៃការរស់ឡើងវិញនេះ? វាហាក់បីដូចជា នៅពេល ព្រលឹង/វិញ្ញាណរស់អ្នកជឿបានទៅនៅជាមួយព្រះគ្រីស្ទភ្លាមបន្ទាប់ពីស្លាប់ ហើយរូបកាយ «ដេកលក់» នៅក្នុងផ្នូរដដែល។ នៅថ្ងៃនៃការរស់ឡើងវិញរបស់អ្នកជឿ រូបកាយខាងឯរូបសាច់នេះបានរស់ឡើងវិញដែរ បានទទួលសិរីល្អ ហើយបានរួបរួមជាមួយព្រលឹង/វិញ្ញាណជាថ្មី។ ការរួបរួមជាថ្មី រូបកាយ-ព្រលឹង- វិញ្ញាណរបស់អ្នកជឿនឹងមាននៅអស់កល្បនៅក្នុងស្ថានសួគ៌ថ្មី និងផែនដីថ្មី (វិវរណ ២១-២២)។
ទីពីរ សម្រាប់អស់អ្នកដែលមិនបានទទួលព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះទេ ស្លាប់មានន័យថា ទទួលទោសដ៏នូវអស់កល្បជានិច្ច។ ប៉ុន្តែ ប្រហាក់ប្រហែលនឹងជោគវាសនារបស់អ្នកជឿដែរ អ្នកដែលមិនជឿត្រូវបានបញ្ជូនទៅកន្លែងរក្សាទុកសណ្ដោះអាសន្នមួយ ដើម្បីរង់ចាំការរស់ឡើងវិញចុងក្រោយរបស់ពួកគេ ដើម្បីជំនុំជម្រះ និងសម្រាប់ជោគវាសនាដ៏នូវអស់កល្បដែរ។ លូកា ១៦:២២-២៣ រៀបរាប់ពីបុរសអ្នកមានម្នាក់ដែលរងទុក្ខវេទនាយ៉ាងខ្លាំងបន្ទាប់ពីស្លាប់ទៅ។ វិវរណៈ ២០:១១-១៥ រៀបរាប់ពីអ្នកជឿទាំងអស់ដែលបានស្លាប់ទៅ ហើយរស់ឡើងវិញ បានទទួលការជំនុំជម្រះនៅចំពោះបល័ង្កស ហើយបន្ទាប់ត្រូវបោះចូលទៅក្នុងបឹងភ្លើង។ អ្នកមិនជឿត្រូវបោះទៅក្នុងស្ថាននរក (បឹងភ្លើង) ភ្លាមបន្ទាប់ពីស្លាប់ទៅ។ ប៉ុន្តែ មិនបានដាក់ទៅកន្លែងជំនុំជម្រះបណ្ដោះអាសន្នទេ ទោះបីជាអ្នកមិនជឿនោះមិនបានបញ្ចូនទៅក្នុងបឹងភ្លើងក្តី ជោគវាសនារបស់ពួកគេ បន្ទាប់ពីស្លាប់ភ្លាមគឺបាត់បង់ភាពសប្បាយរីករាយភ្លាមតែម្ដង។ បុរសអ្នកមានបានស្រែកឡើងថា «ខ្ញុំវេទនានៅក្នុងភ្លើងនេះណាស់» (លូកា ១៦:២៤)។
ហេតុដូច្នេះហើយ ក្រោយពីស្លាប់ទៅ មនុស្សនឹងនៅកន្លែង«បណ្ដោះអាសន្ន» មួយ នៅស្ថានសួគ៌ ឬក៏ស្ថាននរក។ បន្ទាប់ពីនៅស្ថានបណ្ដោះអាសន្ននេះ នៅពេលការរស់ឡើងវិញចុងក្រោយ ជោគវាសនាដ៏នូវអស់កល្បរបស់មនុស្សនឹងត្រូវផ្លាស់ប្ដូរ។ ច្បាស់ណាស់ «ទីតាំង» នៃជោគវាសនាដ៏នូវអស់កល្បនឹងផ្លាប់ប្ដូរ។ អ្នកជឿនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងស្ថានសួគ៌ និងផែនដីថ្មី (វិវរណៈ ២១:១)។ អ្នកមិនជឿនឹងត្រូវបានបញ្ជូនទៅក្នុងបឹងភ្លើង (វិវរណៈ ២០:១១-១៥)។ នេះគឺជាជោគវាសនាចុងក្រោយរបស់មនុស្សគ្រប់គ្នា អាស្រ័យលើថា តើគេទុកចិត្ត ឬមិនទុកចិត្តលើព្រះយេស៊ូវគ្រីស្ទសម្រាប់សេចក្តីសង្គ្រោះរបស់គេ ឬយ៉ាងណា (ម៉ាថាយ ២៥:៤៦; យ៉ូហាន ៣:៣៦)។
English
តើមានអ្វីកើតឡើងក្រោយពីស្លាប់?