settings icon
share icon
សំណួរ

តើអ្វីទៅជាការសង្គ្រោះតាមផ្លូវរ៉ូម?

ចម្លើយ


ការសង្គ្រោះតាមផ្លូវរ៉ូមគឺជាវិធីមួយក្នុងការពន្យល់ ដំណឹងល្អអំពីសេចក្តីសង្គ្រោះ ដោយប្រើខគម្ពីរពីកណ្ឌគម្ពីររ៉ូម។ វាមិនគ្រាន់តែជាវិធីសាស្រ្តដ៏មានអំណាចក្នុងការពន្យល់ពីហេតុផលដែលយើងត្រូវការសង្គ្រោះ ពីរបៀបដែលព្រះប្រទានសេចក្តីសង្គ្រោះ ពីរបៀបដែលយើងអាចទទួលសេចក្តីសង្គ្រោះនិងពីអ្វីដែលជាលទ្ធផលនៃសេចក្តីសង្គ្រោះប៉ុណ្ណោះទេ។

ខដំបូងចំពោះការសង្គ្រោះតាមផ្លូវរ៉ូមគឺក្នុងរ៉ូម ៣:២៣ «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរី‌ល្អនៃព្រះ»។ យើងគ្រប់គ្នាបានធ្វើបាប។ យើងបានធ្វើការដែលមិនគាប់ព្រះហឫទ័យដល់ព្រះ។ គ្មាននរណាម្នាក់ស្លូតត្រង់ឡើយ។ រ៉ូម ៣:១០-១៨ ផ្តល់រូបភាពលម្អិតពីលក្ខណៈរបស់បាបនៅក្នុងជីវិតរបស់យើង។ បទគម្ពីរទីពីរនៅក្នុងការសង្គ្រោះតាមផ្លូវរ៉ូម នៅក្នុង រ៉ូម ៦:២៣ បង្រៀនយើងអំពីលទ្ធផលនៃអំពើបាប «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្ប‌ជានិច្ច ដោយព្រះ‌គ្រីស្ទយេស៊ូវ ជាព្រះ‌អម្ចាស់នៃយើងរាល់គ្នា»។ ទោសដែលយើងបានទទួលសម្រាប់បាបយើងគឺជាសេចក្តីស្លាប់។ មិនគ្រាន់តែស្លាប់ខាងសាច់ឈាមទេ ប៉ុន្តែ ស្លាប់អស់កល្បជានិច្ច។

ខទីបី ការសង្គ្រោះតាមផ្លូវរ៉ូមបានចាប់យកអ្វីដែលនៅសល់ក្នុង រ៉ូម ៦:២៣ «…តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្ប‌ជានិច្ច ដោយព្រះ‌គ្រីស្ទយេស៊ូវ ជាព្រះ‌អម្ចាស់នៃយើងរាល់គ្នា»។ រ៉ូម ៥:៨ ថ្លែងថា៖ «ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះ‌ហឫទ័យដល់ព្រះបានឡើយ»។ ព្រះយេស៊ូវគ្រីស្ទសុគតសម្រាប់យើង! ព្រះយេស៊ូវ សុគតសម្រាប់បង់ថ្លៃបាបរបស់យើង។ ព្រះយេស៊ូវរស់ឡើងវិញបង្ហាញថា ព្រះជាម្ចាស់ទទួលយកការសុគតរបស់ព្រះយេស៊ូវជាថ្លៃលោះបាបរបស់យើង។

ខទីបួនចំពោះការសង្គ្រោះតាមផ្លូវរ៉ូមគឺនៅក្នុងរ៉ូម ១០:៩ «បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះ‌អម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត»។ ដោយសារព្រះយេស៊ូវសុគត ជួសយើង អ្វីដែលយើងគ្រប់គ្នាត្រូវធ្វើគឺជឿលើទ្រង់ ទុកចិត្តលើការសុគតដើម្បីបង់ថ្លៃបាបរបស់យើង ហើយយើងនឹងបានសង្គ្រោះ! រ៉ូម ១០:១៣ បាននិយាយម្ដងទៀតថា៖ «ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវ‌នាវដល់ព្រះ‌នាមព្រះ‌អម្ចាស់ នោះនឹងបានសង្គ្រោះ»។ ព្រះយេស៊ូវសុគតដើម្បីបង់ថ្លៃបាបនិងសង្គ្រោះយើងពីការស្លាប់អស់កល្បជានិច្ច ការអត់ទោសបាប មានសម្រាប់មនុស្សគ្រប់គ្នាដែលទុកចិត្តលើព្រះយេស៊ូវ គ្រីស្ទជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់ពួកគេ។

ផ្នែកចុងក្រោយមួយទៀតនៃការសង្គ្រោះតាមផ្លូវរ៉ូមគឺជាលទ្ធផលនៃសេចក្តីសង្គ្រោះ។ រ៉ូម ៥:១ មានសារយ៉ាងល្អនេះថា «ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយ‌សារព្រះ‌យេស៊ូវគ្រីស្ទ ជាព្រះ‌អម្ចាស់នៃយើងរាល់គ្នាហើយ»។ តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចមានទំនាក់ទំនងនៃសន្តិភាពជាមួយព្រះ។ រ៉ូម ៨:១ បង្រៀនយើងថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះ‌គ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ»។ ដោយសារព្រះយេស៊ូវសុគតជួសយើង យើងនឹងមិនទទួលទោសដោយសារបាបយើងទេ។ ទីបញ្ចប់ យើងមានសេចក្តីសន្យារដ៏អស្ចារ្យរបស់ព្រះពីរ៉ូម ៨:៣៨-៣៩ «ដ្បិតខ្ញុំជឿ‌ជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិ‌ឫទ្ធិអ្វី ទីមានកំពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះ‌គ្រីស្ទយេស៊ូវ ជាព្រះ‌អម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ»។

តើអ្នកចង់ដើរតាមការសង្គ្រោះតាមផ្លូវរ៉ូមដែរឬទេ? បើដូច្នោះមែន នេះគឺជាគំរូសេចក្តីអធិស្ឋាន អ្នកអាចអធិស្ឋានដល់ព្រះ។ ការនិយាយសេចក្តីអធិស្ឋាននេះ ជាវិធីមួយដើម្បីប្រកាសចំពោះព្រះថា អ្នកអាចទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ សម្រាប់ជាសេចក្តីសង្គ្រោះរបស់អ្នក។ ពាក្យទាំងនេះមិនអាចសង្គ្រោះអ្នកបានទេ។ មានតែជំនឿលើព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ទើបអាចប្រទានសេចក្តីសង្គ្រោះបាន! «ព្រះអង្គអើយ ទូលបង្គំដឹងថា ទូលបង្គំបានធ្វើបាបទាស់នឹងព្រះអង្គ ហើយទូលបង្គំសមនឹងទទួលទោស។ ប៉ុន្តែ ព្រះយេស៊ូវគ្រីស្ទបានទទួលទោសដែលទូលបង្គំសមនឹងទទួល ដើម្បីឱ្យតាមរបស់យៈជំនឿលើទ្រង់ ទូលបង្គំបានទទួលការអត់ទោស។ ជាមួយនឹងជំនួយរបស់ព្រះអង្គ ទូលបង្គំដាក់ជំនឿលើព្រះអង្គសម្រាប់សេចក្តីសង្គ្រោះ។ សូមអរគុណព្រះអង្គសម្រាប់ព្រះគុណ និងការអត់ទោសដ៏អស្ចារ្យរបស់ព្រះអង្គ គឺអំណោយទាននៃជីវិតអស់កល្បជានិច្ច! អាមែន!

Englishត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើអ្វីទៅជាការសង្គ្រោះតាមផ្លូវរ៉ូម?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries