តើព្រះគម្ពីរចែងដូចម្តេចអំពីតង្វាយមួយភាគដប់របស់គ្រីស្ទបរិស័ទ?


សំណួរ: តើព្រះគម្ពីរចែងដូចម្តេចអំពីតង្វាយមួយភាគដប់របស់គ្រីស្ទបរិស័ទ?

ចម្លើយ:
មានគ្រីស្ទបរិស័ទជាច្រើនមានបញ្ហាជាមួយការថ្វាយមួយភាគដប់។ នៅក្នុងពួកជំនុំខ្លះថ្វាយលើសពីមួយភាគដប់ទៀត។ ទន្ទឹមគ្នានេះ ក៏មានគ្រីស្ទបរិស័ទជាច្រើនបដិសេធមិនព្រមចុះចូលជាមួយនឹងការដាស់តឿនរបស់ព្រះគម្ពីរអំពីការថ្វាយតង្វាយដល់ព្រះអម្ចាស់។ ការថ្វាយមួយភាគដប់ ឬការថ្វាយ គឺជាបំណងចិត្តចង់បានអំណរ និងព្រះពរ។ គួរឱ្យស្តាយ ពេលខ្លះការនោះមិនមែនជារឿងនៅក្នុងពួកជំនុំសព្វថ្ងៃនេះទេ។

តង្វាយមួយភាគដប់នៅក្នុងទស្សនៈព្រះគម្ពីរសញ្ហាចាស់។ តង្វាយមួយភាគដប់គឺជាសេចក្តីតម្រូវរបស់ក្រឹត្យវិន័យដែលអ៊ីស្រាអែលត្រូវថ្វាយដប់ភាគរយពីដំណាំដែលពួកគេដាំ និងពីសត្វដែលពួកគេចិញ្ចឹមទៅថ្វាយនៅរោងឧបោសថ/ព្រះវិហារ (លេវីវិន័យ ២៧:៣០; ជនគណនា ១៨:២៦; ចោទិយកថា ១៤:២៤; ២ របាក្សត្រ ៣១:៥)។ តាមពិត ក្រឹត្យវិន័យនៅក្នុងគម្ពីរសញ្ញាចាស់បានតម្រូវឱ្យថ្វាយតង្វាយមួយភាគដប់ជាច្រើន មួយសម្រាប់ពួកលេវី មួយសម្រាប់ប្រើនៅក្នុងព្រះវិហារ និងពិធីបុណ្យ ហើយមួយទៀតសម្រាប់អ្នកក្រនៅក្នុងទឹកដី ដែលរួមទាំងអស់ប្រហែលជា ២៣.៣ភាគរយ។ អ្នកខ្លះយល់ពីការថ្វាយតង្វាយមួយភាគដប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដូចជាការវិធីនៃការបង់ពន្ធ ដើម្បីផ្គត់ផ្គង់ដល់ពួកសង្ឃ និងពួកលេវីនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជា។

មិនមានសេចក្តីបង្គាប់ណាមួយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ឬសូម្បីតែណែនាំក៏គ្មានដែរ ថាគ្រីស្ទបរិស័ទត្រូវចុះចូលជាមួយនឹងប្រព័ន្ធថ្វាយយញ្ញបូជា។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីគ្មានកន្លែងណាដែលបង្កើតមកឱ្យមនុស្សត្រូវរៀបចំណូលមួយចំណែកដោយឡែកឡើយ ប៉ុន្តែ គ្រាន់តែចែងថា «ត្រូវឲ្យអ្នករាល់គ្នាប្រមូលដាក់ទុកនូវអ្វីៗដោយ‌ឡែក» (១ កូរិនថូស ១៦:២)។ នៅក្នុងពួកជំនុំគ្រីស្ទបរិស័ទខ្លះយករូបភាពនៃការថ្វាយតង្វាយមួយភាគដប់នៅក្នុងគម្ពីរសញ្ញាចាស់ ហើយអនុវត្តវាជា «គំរូចំនួនអប្បបរមា» សម្រាប់គ្រីស្ទបរិស័ទ ក្នុងការថ្វាយរបស់ពួកគេ។

ព្រះគម្ពីរសញ្ញាថ្មីនិយាយអំពីភាពសំខាន់ និងអត្ថប្រយោជន៍នៃការថ្វាយ។ យើងត្រូវថ្វាយតាមលទ្ធភាពរបស់យើង។ ពេលខ្លះមានន័យថា ថ្វាយច្រើនជាងដប់ភាគរយទៀត ពេលខ្លះអាចថ្វាយតិចជាដប់ភាគរយ។ អ្វីគ្រប់យ៉ាងអាស្រ័យទៅលើ លទ្ធភាពរបស់គ្រីស្ទបរិស័ទ និងសេចក្តីត្រូវការរបស់រូបកាយព្រះគ្រីស្ទ។ គ្រីស្ទបរិស័ទគ្រប់រូបត្រូវយកចិត្តទុកដាក់អធិស្ឋាន និងស្វែងរក ប្រាជ្ញាញ្ញាណរបស់ព្រះក្នុងរឿងដែលទាក់ទងជាមួយនឹងការថ្វាយមួយភាគដប់ និង/ឬថាត្រូវថ្វាយប៉ុន្មាន (យ៉ាកុប ១:៥)។ មុនដំបូងបង្អស់ គ្រប់ទាំងតង្វាយមួយភាគដប់ និងតង្វាយដែលត្រូវថ្វាយគួរថ្វាយដោយចិត្តស្អាត និងឥរិយាបថនៃការថ្វាយបង្គំដល់ព្រះ ព្រមទាំងការបម្រើដល់រូបកាយរបស់ព្រះគ្រីស្ទ។ «ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះ‌ទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ» (២ កូរិនថូស ៩:៧)។

English
ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។
តើព្រះគម្ពីរចែងដូចម្តេចអំពីតង្វាយមួយភាគដប់របស់គ្រីស្ទបរិស័ទ?