តើព្រះមានព្រះជន្មាយុអមតៈមែនទេ?




សំណួរ: តើព្រះមានព្រះជន្មាយុអមតៈមែនទេ?

ចម្លើយ: ព្រះគម្ពីរបានចែងយ៉ាងច្បាស់អំពីផ្លូវសំរាប់ដើរទៅកាន់ជីវិតអមតៈ ។ ផ្លូវទី១ យើងត្រូវតែទទួលសារភាពថាខ្លួនជាមនុស្សមានបាបប្រឆាំងនឹងព្រះ “សំរាប់អ្នកដែលបានប្រព្រឹត្តនូវអំពើបាបនិងពុំបានទទួលនូវភាពរុងរឿងរបស់ព្រះជាម្ចាស់” (Romans 3:23) ។ យើង ទាំងអស់គ្នាបានប្រព្រឹត្តនូវអំពើដែលធ្វើឲ្យព្រះមិនសប្បាយព្រះទ័យ ហើយត្រូវតែបានទទួលនូវការដាក់ទណ្ឌកម្ម ។ ដោយសារតែអំពើបាបទាំងអស់របស់យើងប្រឆាំងយ៉ាងជាក់ស្តែងទៅនឹងជីវិតអមតៈរបស់ព្រះ គឺមានតែការដាក់ទណ្ឌកម្មដោយគ្មានទីបញ្ចប់មួយទេទើបជាការ សមរម្យ ។ “លទ្ធផលដែលទទួលបានពីការប្រព្រឹត្តិអំពីបាបគឺជាសេចក្តីស្លាប់ តែអំណោយ ដែលបានទទួលពីព្រះជាម្ចាស់គឺជីវិតអមតៈតាមរយះ ព្រះយេស៊ូវគ្រិស្តរបស់យើង” (Romans 6:23)

ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវគ្រិស្ត ដែលគ្មានអំពើបាបជាប់ព្រះកាយ (1 Peter 2:22) ជាបុត្រាអមតះរបស់ព្រះដែលបានក្លាយមកជាមនុស្ស (John 1:1,14) ហើយសុគត ទៅវិញដើម្បី ទទួលទណ្ឌកម្មជំនួសយើងទាំងអស់គ្នា ។ “ព្រះបង្ហាញពីសេចក្តីស្រឡាញ់ របស់ទ្រង់មកលើមនុស្សរាល់រូបតាមរយះនេះ ខណះដែលយើងទាំងអស់គ្នាស្ថិតនៅជាមនុស្ស មានបាបនៅឡើយ ព្រះយេស៊ូវគ្រិស្តទ្រង់បូជាព្រះជន្មរបស់ព្រះអង្គដើម្បីយើងទាំងអស់គ្នា” (Romans 5:8) ។ ព្រះយេស៊ូវគ្រិស្តទ្រង់សុគតនៅលើឈើឆ្កាង (John 19:31-42) ដើម្បីទទួល នូវទណ្ឌកម្មរបស់យើងទាំងអស់គ្នា (2 Corinthians 5:21) ។ បីថ្ងៃក្រោយមក ទ្រង់មានព្រះជន្ម ឡើងវិញ (1 Corinthians 15:1-4) ដើម្បីបង្ហាញពីជ័យជំនះរបស់ព្រះអង្គចំពោះអំពើបាបនិងសេសក្តីស្លាប់ ។ “ចំពោះសេសក្តីប្រោសប្រណីដ៏ធំធេងរបស់ព្រះអង្គ ទ្រង់បានប្រទានឲ្យ យើងរាល់គ្នានូវកំណើតថ្មី ចំពោះជីវិតដែលមានសេសក្តីសង្ឃឹម តាមរយះការមានព្រះជន្ម ឡើងវិញរបស់ព្រះយេស៊ូវគ្រិស្ត” (1 Peter 1:3)

ដោយជំនឿ យើងត្រូវតែងាកចេញឲ្យឆ្ងាយពីអំពើបាប បែរទៅរកសេសក្តីសង្គ្រោះរបស់ព្រះយេស៊ូវគ្រិស្ត (Acts 3:19) ។ បើយើងមានជំនឿលើព្រះយេស៊ូវគ្រិស្ត ជឿលើការសោយទីវង្គតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីទទួលទោសជំនួសយើងទាំងអស់គ្នា យើងនឹងបានទទួលនូវការលើកលែងទោស ហើយនឹងបានទទួលនូវជីវិតអមតៈនៅក្នុងឋានសួគ៌។ “ព្រះជាម្ចាស់ទ្រង់ស្រឡាញ់ពិភពលោក ដែលបានប្រគល់មកឲ្យបុត្រារបស់ទ្រង់ ជាបុត្រាតែមួយព្រះអង្គដែលថា បើអ្នកណាមានជំនឿលើបុត្រារបស់ទ្រង់នឹងមិនមានថ្ងៃលិចលង់ឡើយ តែនឹងមានជីវិតអមតះ” (John 3:16) ។ “ប្រសិនបើអ្នកសារភាពដោយមាត់ថា ព្រះយេស៊ូវគឺជាព្រះ ហើយជឿទុកនៅក្នុងបេះដូង ព្រះនឹងជួយស្រោចស្រង់អ្នកនោះឲ្យរួចផុតពីសេចក្តីស្លាប់ គឺមានន័យថាអ្នកនឹងត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់” (Romans 10:9) ។ ការមានតែជំនឿមួយលើការសោយទីវង្គតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង គឺជាមាគ៌ាពិតតែមួយគត់ឆ្ពោះទៅកាន់ជីវិតអមតះ! “ដោយភាពសមរម្យ អ្នកត្រូវបានព្រះជួយសង្គ្រោះ តាមរយះជំនឿ មិនមែនអ្នកធ្វើឡើងដោយខ្លួនឯង មិនមែនបានទទួលដោយការងារ តែគឺជាអំណោយរបស់ព្រះ ដែល មិនអាចឲ្យអ្នកណាមួយអួតក្អេងក្អាងបានឡើយ” (Ephesians 2:8-9)

ប្រសិនបើអ្នកត្រូវការទទួលស្គាល់ថា ព្រះយេស៊ូវ ជាអ្នកជួយសង្គ្រោះអ្នក សូមអានពាក្យសូត្រសសើរព្រះ ជាឧទាហរណ៍ដូចខាងក្រោម ។ សូមចងចាំថា ការសូត្រពាក្យ សសើរនេះ ឬពាក្យសសើរផ្សេងទៀត អ្នកនឹងមិនបានទទួលការស្រោចស្រង់ពីព្រះជាម្ចាស់ទេ ប្រសិនបើអ្នកគ្មានជំនឿលើទ្រង់ ។ មានតែការជឿលើព្រះគ្រិស្តទេទើបអ្នកអាចរួមផុតពីអំពើ បាបបាន ។ ពាក្យសូ្រតសសើរនេះ គឺជាការបញ្ជាក់អំពីជំនឿរបស់អ្នកចំពោះព្រះអង្គ ហើយ ថ្លែងអំណរគុណ ចំពោះទ្រង់ដែលបានជួយស្រោចស្រង់អ្នក ។ “ព្រះជាម្ចាស់ ទូលបង្គំដឹងថាទូលបង្គំមានកំហុសចំពោះព្រះអង្គ ហើយទូលបង្គំសមតែទទួលទោស ។ ទូលបង្គំបានងាក ចេញពីអំពើបាបទាំងនោះ មានជំនឿស៊ុបចំពោះការសង្គ្រោះរបស់ព្រះអង្គ ។ ទូលបង្គំសូមអរ ព្រះគុណចំពោះការ សង្គ្រោះនិងការអភ័យទោសរបស់ព្រះអង្គ ដែលជាអំណោយ សំរាប់ ជីវិតជាអមតះរបស់ទូលបង្គំ! សាធុ!” ។

ក្រោយពីអានអត្ថបទនេះហើយ តើអ្នកមានបានសំរេចចិត្តចូលសាសនាគ្រិស្តទេ? បើដូច្នេះមែនសូមគូសលើប៊ូតុងដែលសរសេរថា “ថ្ងៃនេះខ្ញុំបានសំរេចចិត្តចូលសាសនាគ្រិស្ត”



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។



តើព្រះមានព្រះជន្មាយុអមតៈមែនទេ?