តើព្រះជាម្ចាស់មានមែនឬទេ? តើមានភស្តុតាងណាបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ដែរឬេទ?




សំណួរ: តើព្រះជាម្ចាស់មានមែនឬទេ? តើមានភស្តុតាងណាបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ដែរឬេទ?

ចម្លើយ: តើព្រះជាម្ចាស់មានមែនឬទេ? ខ្ញុំសង្កេតឃើញថាមនុស្សយើងមានការចាប់អារម្មណ៍ច្រើនលើការពិភាក្សាដេញដោលអំពីបញ្ហានេះ។ ការស្ទង់មតិមហាជននាពេលថ្មីៗបានបង្ហាញឲ្យឃើញថា ពេលបច្ចុប្បន្ន មានមនុស្សក្នុងពិភពលោកជាង៩០% មានជំនឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ឬមានជំនឿលើអានុភាពដែលមើលមិនឃើញ ។ ក៏ប៉ុន្តែ ទោះតិចឬច្រើនក៏ដោយ គេយល់ថា ការទទួលខុសត្រូវគឺស្ថិតនៅលើអ្នកដែលមានជំនឿពីអត្ថិភាពរបស់ព្រះ ដើម្បីបង្ហាញថាព្រះអង្គពិតជាមានប្រាកដមែន ។ ចំពោះរូបខ្ញុំវិញខ្ញុំគិតថា ការទទួលខុសត្រូវចំពោះបញ្ហានេះមិនមែនស្ថិតនៅលើអ្នកដែលមានជំនឿអំពីអត្ថិភាពរបស់ព្រះនោះទេ ។

ទោះជាយ៉ាងណាក៏ដោយអត្ថិភាពរបស់ព្រះជាម្ចាស់មិនអាចយកភស្តុតាងមកបង្ហាញបានទេ ឬក៏មិនអាចថាគ្មានភស្តុតាងមកបង្ហាញបានដែរ ។ សូម្បីតែព្រះគម្ពីរក៏ចែងដែរថាយើងត្រូវទទួលស្គាល់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ ដោយជំនឿរបស់យើង។ “បើគ្មានជំនឿក្នុងខ្លួនទេ គឺយើងពិបាកនឹងធ្វើឲ្យព្រះអង្គសប្បាយព្រះទ័យណាស់ ។ នេះក៏ដោយសារតែមូលហេតុដែលថា ជនណាក៏ដោយដែលចូលទៅរកព្រះអង្គ ត្រូវតែមានជំនឿថាព្រះអង្គមានពិតមែន ហើយព្រះអង្គ តែងតែប្រទានរង្វាន់ដល់អ្នកដែលចូលទៅរកព្រះអង្គដោយស្មោះ” (Hebrews 11:6) ។ បើព្រះអង្គមានចេតនា ទ្រង់នឹងបង្ហាញព្រះកាយឲ្យយើងឃើញ ហើយប្រកាសឲ្យពិភពលោកទាំងមូលដឹងថា ព្រះអង្គមានពិតប្រាកដមែន ។ តែបើព្រអង្គមិនមានពិតប្រាកដទេ មិនចាំបាច់ឲ្យមានជំនឿឡើយ ។ “នៅពេលនោះព្រះយេស៊ូ បានប្រាប់គាត់ថា ដោយសារតែអ្នកបានឃើញខ្ញុំ ទើបអ្នកជឿ ។ យើងសូមប្រសិទ្ធិពរដល់អ្នកដែលមិនបានឃើញយើង តែពួកគេនៅតែមានជំនឿមកលើយើង” (John 20:29)

ទោះជាយ៉ាងណាក៏ដោយ មិនមែនបានន័យថាគ្មានភស្តុតាងណាមួយអាចយកមក បញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់បាននោះទេ ។ ក្នុងព្រះគម្ពីរបានចែងទុកថា “ឋានសួគ៌ ប្រកាសប្រាប់ពីភាពរុងរឿងរបស់ព្រះ មេឃប្រកាសប្រាប់ពីកិច្ចការដែលព្រះអង្គទ្រង់ធ្វើដោយ ព្រះហស្តរបស់ទ្រង់ ។ ពីមួយថ្ងៃទៅមួយថ្ងៃ មេឃបាននាំព្រះបន្ទូលរបស់ព្រះអង្គមកកាន់ផែនដី ព្រមទាំងបង្ហាញពីចំណេះដឹងដែលកើតឡើងពីបន្ទូលរបស់ព្រះអង្គ ។ គ្មានការនិយាយ ឬភាសាណាមួយដែលមិនទទួលដឹងឮពីការប្រកាសនេះឡីយ ។ ការប្រកាសទាំងនេះត្រូវ សាយភាយទៅគ្រប់ទីកន្លែងនៅលើពិភពលោកទាំងមូល” (Psalm 19:1-4) ។ ចូរក្រឡេក មើលទៅដួងតារាទាំងឡាយ ដើម្បីឲ្យយល់ពីភាពធំល្វឹងល្វើយរបស់ចក្រវាឡ ហើយសង្កេត មើលពីភាពអស្ចារ្យរបស់ធម្មជាតិ រួចមើលពីសម្រស់នៃព្រះអាទិត្យលិច ។ របស់អស់ទាំង នេះបង្ហាញពីអ្វីដែលព្រះទ្រង់បានបង្កើតឡើង ។ បើចំណុចទាំងនេះមិនល្មមគ្រប់គ្រាន់ទេ សូមក្រឡេកមើលពីភស្តុតាងដែលមាននៅក្នុងចិត្តរបស់យើងវិញ ។ Ecclesiastes 3:11 រៀប រាប់ប្រាប់យើងថា “ព្រះអង្គទ្រង់ក៏បានដាក់ចីរភាពទៅក្នុងដួងចិត្តរបស់មនុស្សផងដែរ” ។ មាន អ្វីស្ថិតនៅក្នុងជំរៅដួងចិត្តរបស់យើង ដែលធ្វើឲ្យយើងទទួលស្គាល់ថា មានវត្ថុលើសពីវិស័យ នៃជីវិតរបស់យើងនៅក្នុងជាតិនេះ ហើយថាមាននរណាម្នាក់រស់នៅក្រៅពិភពលោកនេះ ។ យើងអាចបដិសេធអំពីការយល់ដឹងនេះដោយប្រាជ្ញា តែព្រះជាម្ចាស់នៅតែមានវត្តមាននៅក្នុង ដួងចិត្តរបស់យើង ហើយតាមរយៈយើងព្រះអង្គនៅតែគង់នៅទីនោះ ។ ទោះបីជាមាន ភស្តុតាងទាំងនេះក៏ដោយ ក៏ព្រះគម្ពីរព្រមានថា មនុស្សមួយចំនួននៅតែបដិសេធពីអត្ថិភាព របស់ព្រះជាម្ចាស់នៅលើលោកដដែល ។ “មនុស្សល្ងង់និយាយក្នុងចិត្តខ្លួនថា គ្មានព្រះ ទេនៅលើលោកនេះ” (Psalm 14:1) ។ តាមប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញថា នៅគ្រប់វប្បធម៌ អារិយធម៌ មនុស្សនៅលើពិភពលោក ច្រើនជាង៩៨% មានជំនឿថាមានព្រះផ្សេងៗ នៅលើពិភពលោក ។ ចំពោះបញ្ហានេះ ត្រូវតែមានអ្វីមួយ (ឬមាននរណាម្នាក់) ជាអ្នកនាំឲ្យ កើតជំនឿនេះឡើង ។

ក្រៅពីការជជែកដេញដោលដោយសំអាងហេតុផលលើព្រះគម្ពីរ ក៏មានហេតុផលផ្សេង ទៀតបែបតក្កៈផងដែរ ដើម្បីបង្ហាញថាព្រះមានពិតមែន ។ ហេតុផលទីមួយ គឺការសំអាងតាម បែបប្រាណវិទ្យា ។ ការសំអាងតាមបែបប្រាណវិទ្យាជាគោលការណ៍ដែលគេនិយមយកមក ប្រើជាទីបំផុត គោលការណ៍នេះ គឺការយកទស្សនះអំពីរឿងព្រះមកបង្ហាញពីអត្ថិភាពរបស់ ព្រះ ។ ចំពោះចំណុចនេះ គេត្រូវចាប់ផ្តើមដោយការនិយាយពីនិយមន័យអំពីពាក្យថាព្រះ “គឺជាតួអង្គមួយដែលមិនអាចយល់ថាមានអ្វីធំជាងបាន” បន្ទាប់មកគេលើកឡើងថា ការមាន (ខ្លួន ប្រាណ ជីវិត) គឺធំជាងគ្មាន ។ ដូច្នេះតួអង្គដែលត្រូវប្រមើលឃើញថាធំបំផុតគឺត្រូវតែមាន ពិតប្រាកដមែន ។ បើព្រះមិនមានពិតទេ ព្រះមិនមែនជាតួអង្គដែលត្រូវប្រមើលឃើញថាធំបំផុតឡើយ ។ ប៉ុន្តែចំពោះចំណុចនេះ វាផ្ទុយទៅនឹងទ្រឹស្តីដើមរបស់ពាក្យថាព្រះ ។ ហេតុផល ទីពីរគឺការសំអាងតាមបែបទូរបាតុភូតសាស្រ្ត ។ ការសំអាងតាមបែបទូរបាតុភូតសាស្រ្តនេះ គឺគេមើលទៅលើការរចនានៃចក្រវាឡដែលគួរឲ្យងឿងឆ្ងល់បំផុត ។ គេយល់ថា ភាពអស្ចារ្យ របស់ចក្រវាឡ ប្រាកដជាមានអាទិទេពជាអ្នកកសាងមិនខាន ។ ជាក់ស្តែង ប្រសិនបើផែនដីនៅកៀកនឹងព្រះអាទិត្យជាងនេះបន្តិច ឬនៅឆ្ងាយជាងនេះបន្តិច ផែនដីនេះប្រាកដជាមិនអាចទ្រទ្រង់នូវចំនួនជីវិតដ៏ច្រើនដូចសព្វថ្ងៃនេះបានឡើយ ។ ប្រសិនបើអង្គធាតុនៅក្នុងបរិយាកាសរបស់យើងគ្រាន់តែខុសគ្នាពីរបីភាគរយ រាល់ជីវិតទាំងអស់នឹងត្រូវសាបសូន្យជាមិនខាន ម៉ូលេគុលរបស់ជាតិប្រូតេអ៊ីនទោលមួយ ត្រូវបានកើតឡើងដោយចៃដន្យ១ក្នុង១០២៤៣(គឺ១០ ដែលមានលេខសូន្យនៅខាងក្រោយចំនួន២៤៣ដង) ។ កោសិកាទោលមួយត្រូវផ្គុំឡើងអំពី ម៉ូលេគូលប្រូតេអ៊ីនរាប់លាន ។

ហេតុផលតាមបែបតក្កៈទីបីដែលសំអាងអំពីអត្ថិភាពរបស់ព្រះ គឺការសំអាងតាមបែប លោកធាតុវិទ្យា ។ ផលកើតចេញពីហេតុ ។ ចក្រវាឡ និងអ្វីៗដែលមាននៅក្នុងច្រវាឡគឺជា ផល ។ គឺត្រូវតែមានអ្វីមួយដែលជាដើមហេតុនាំឲ្យអ្វីៗទាំងអស់នេះកើតឡើងបាន ។ នៅទី បំផុតត្រូវតែមានអ្វីកើតឡើងបានដោយខ្លួនឯង ដើម្បីជាដើមហេតុឲ្យអ្វីៗគ្រប់យ៉ាងកើតឡើង បាន ។ “អ្នកដែលកើតឡើងបានដោយខ្លួនឯង ហើយជាដើមហេតុឲ្យអ្វីៗគ្រប់យ៉ាងកើតឡើងបានគឺជាព្រះ” ។ ការអះអាងទីបួនត្រូវបានគេហៅថា ការអះអាងតាមបែបសីលធម៌ ។ ឆ្លងតាម ប្រវត្តិសាស្រ្ត គ្រប់វប្បធម៌ទាំងអស់គឺតែងតែមានច្បាប់អ្វីម្យ៉ាងនៅក្នុងនោះជាស្រេច ។ គ្រប់គ្នា មានអារម្មណ៍ដឹងពីអ្វីដែលខុសនិងអ្វីដែលត្រូវ ។ ឃាតកម្ម ការភូតកុហក ការលួចឆក់ និងការ គ្មានសុជីវធម៌ គឺសឹងតែត្រូវបានមនុស្សទូទាំងពិភពលោកគិតថាអាក្រក់ទាំងអស់ ។ តើ អារម្មណ៍នៃការដឹងខុសត្រូវនេះកើតឡើងមកពីណា បើមិនបានមកពីព្រះជាម្ចាស់ដ៏ពិសិដ្ឋ ទេនោះ ។

បើទោះបីជាមានការអះអាងតាមហេតុផលផ្សេងៗ ដូចបានរៀបរាប់ពីខាងលើក៏ដោយ ក៏ព្រះគម្ពីរប្រាប់ឲ្យយើងរាល់គ្នាបានដឹងថា មនុស្សនឹងច្រានចោលនូវចំណេះដឹងដ៏ច្បាស់និងមិនអាចប្រកែកបានមួយអំពីព្រះ ហើយបែរទៅជឿនូវពាក្យកុហកភូតភរទៅវិញ ។ Romans 1:25 បានប្រកាសថា “ពួកគេបានប្តូរការពិតអំពីព្រះជាមួយនឹងការភូតភរ រួចហើយពួក គេគោរពបូជា និងបំរើរបស់ដែលព្រះទ្រង់បង្កើតឡើងជាជាងបំរើនិងបូជាព្រះជាម្ចាស់ ដែល ត្រូវបានទទួលការលើកតម្កើងជារៀងរហូតទៅ ។ សាធុ” ។ ព្រះគម្ពីរក៏បានចែងដែរថា មនុស្សដែលមិនជឿលើព្រះនឹងមិនត្រូវបានទទួលការលើកលែងទោសឲ្យឡើយ “ដោយសារ តែគុណភាពនៃការបង្កើតលោករបស់ព្រះជារបស់ដែលមើលមិនឃើញ តែអនន្តភាពនៃអំ ណាចនិងធម្មជាតិជាអាទិទេពរបស់ព្រះអង្គត្រូវបានមើលឃើញយ៉ាងច្បាស់ ហើយត្រូវបាន យល់យ៉ាងច្បាស់តាមរយៈរបស់ដែលព្រះអង្គបានបង្កើតឡើង ។ដូច្នេះមនុស្សនឹងមិនត្រូវបាន ទទួលការលើកលែងទោសឲ្យឡើយ” (Romans 1:20)

មនុស្សប្រកាសមិនជឿលើព្រះដោយសារតែ “រឿងនេះមិនអាចបកស្រាយតាមបែបវិទ្យាសាស្រ្តបាន” ឬ “ដោយសារថាគ្មានភស្តុតាងជាក់ស្តែងមកបង្ហាញបាន” ។ មូលហេតុ ពិតប្រាកដគឺថានៅពេលដែលមនុស្សព្រមទទួលស្គាល់ថាព្រះមានពិតប្រាកដមែន ពួកគេក៏ ត្រូវតែទទួលដឹងថា ពួកគេត្រូវមានការទទួលខុសត្រូវចំពោះព្រះដែរ ហើយពួកគេក៏ត្រូវការ ការអភ័យទោសពីព្រះផងដែរ (Romans 3:23; 6:23) ។ បើព្រះមានពិតមែន គឺបានន័យថា យើងគ្រប់គ្នាត្រូវទទួលខុសត្រូវអំពីទង្វើរបស់ខ្លួនចំពោះព្រះផងដែរ ។ បើព្រះមិនមានទេ គឺបានន័យថាយើងអាចធ្វើអ្វីៗបានតាមអំពើចិត្ត ដោយមិនចាំបាច់ព្រួយបារម្ភអំពីអ្វីដែលព្រះ នឹងវិនិច្ឆ័យមកលើខ្លួនឡើយ ។ ខ្ញុំជឿថា ហេតុដូច្នេះហើយទើបជំនឿអំពីអត្ថិភាពរបស់ព្រះ មានការវិវត្តន៍ដោយមនុស្សក្នុងសង្គមមានការប្រកាន់ខ្ជាប់យ៉ាងខ្លាំង ដើម្បើផ្តល់ជំរើសឲ្យ មនុស្សក្នុងការជឿអំពីអត្ថិភាពរបស់ព្រះ ។ ព្រះពិតជាមានប្រាកដមែន ហើយនៅទីបំផុត មនុស្សគ្រប់រូបនឹងដឹងថា ព្រះមានពិតមែន ។ រាល់ការពិតនៃការអះអាងរបស់មនុស្សមួយចំនួនថាព្រះមិនមានទេនោះ គឺជាការពិតនៃការអះអាងមួយអំពីអត្ថិភាពរបស់ព្រះ ។

ខ្ញុំសូមលើកយកការអះអាងចុងក្រោយមួយអំពីអត្ថិភាពរបស់ព្រះ ។ តើខ្ញុំដឹងបានយ៉ាង ដូចម្តេចថាព្រះមានមែនពិត? ខ្ញុំដឹងថាព្រះមានមែនពិត ដោយសារតែខ្ញុំនិយាយទៅកាន់ ព្រះអង្គជារៀងរាល់ថ្ងៃ ។ ខ្ញុំមិនបានស្តាប់ឮព្រះអង្គមានព្រះបន្ទូលត្រឡប់មកកាន់ខ្ញុំវិញទេ តែ ខ្ញុំដឹងដោយអារម្មណ៍អំពីវត្តមានរបស់ព្រះអង្គ ខ្ញុំដឹងអំពីការដឹកនាំរបស់ព្រះអង្គចំពោះខ្ញុំ ខ្ញុំដឹង អំពីការស្រឡាញ់របស់ទ្រង់ ខ្ញុំចង់បានការលើកលែងទោសរបស់ទ្រង់ ។ រឿងរ៉ាវជាច្រើន ដែលមិនអាចពន្យល់បានក្រៅពីព្រះបានកើតឡើងក្នុងជិវិតរបស់ខ្ញុំ ។ ព្រះជាម្ចាស់ទ្រង់បាន ជួយសង្គ្រោះខ្ញុំយ៉ាងចម្លែក និងផ្លាស់ប្តូរជីវិតខ្ញុំដែលខ្ញុំមិនអាចធ្វើដោយខ្លួនឯងបាន ក្រៅអំពីការទទួលស្គាល់និងលើកតំកើងនូវអត្ថិភាពរបស់ទ្រង់ ។ គ្មានការអះអាងក្រៅពីនេះ ដើម្បីអូស ទាញមនុស្សដែលមិនជឿ ឲ្យទទួលស្គាល់នូវអ្វីដែលបានបង្ហាញយ៉ាងច្បាស់នោះឡើយ ។ នៅទីបញ្ចប់នេះ រឿងអត្ថិភាពរបស់ព្រះត្រូវតែទទួលយកដោយជំនឿ (Hebrews 11:6) ។ ការមានជំនឿលើព្រះមិនមែនជាការធ្វើដំណើរដោយល្ងង់ខ្លៅទៅកាន់ភពងងឹតឡើយ តែគឺជាការធ្វើដំណើរយ៉ាងសុវត្ថិភាពទៅកាន់បន្ទប់មួយដែលពោរពេញទៅដោយពន្លឺដ៏ស្រស់ស្អាត ដែលមានមនុស្ស៩០%កំពុងតែឈរនៅទីនោះរួចជាស្រេច ។



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។



តើព្រះជាម្ចាស់មានមែនឬទេ? តើមានភស្តុតាងណាបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ដែរឬេទ?