settings icon
share icon
សំណួរ

តើគ្រីស្ទបរិស័ទត្រូវតែស្តាប់បង្គាប់តាមច្បាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់?

ចម្លើយ


គន្លឹះ ដើម្បីយល់ពីបញ្ហានេះគឺស្គាល់ថា ច្បាប់ព្រះគម្ពីរសញ្ញាចាស់ត្រូវបានប្រគល់ឱ្យប្រជាជាតិអ៊ីស្រាអែល មិនមែនសម្រាប់គ្រីស្ទបរិស័ទទេ។ ច្បាប់ខ្លះគឺដើម្បីបង្ហាញដល់ជនជាតិអ៊ីស្រាអែល ពីរបៀបក្នុងការស្តាប់បង្គាប់ និងធ្វើឱ្យព្រះគាប់ព្រះហឫទ័យ (ឧទាហរណ៍ ដូចនៅក្នុងបញ្ញត្តទាំងដប់ប្រការ) ជាដើម។ ច្បាប់ខ្លះ គឺដើម្បីបង្ហាញជនជាតិអ៊ីស្រាអែលពីរបៀបថ្វាយបង្គំព្រះ ហើយការលោះបាប (ប្រព័ន្ធនៃការថ្វាយយញ្ញបូជា)។ ច្បាប់ខ្លះ ក្នុងគោលបំណង ដើម្បីធ្វើឱ្យជនជាតិអ៊ីស្រាអែលមានភាពខុសគ្នាពីប្រជាជាតិផ្សេងៗ (ច្បាប់ទាក់ទងនឹងអាហារ និងសម្លៀកបំពាក់)។ គ្មានច្បាប់ណាមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ចងគ្រីស្ទបរិស័ទសព្វថ្ងៃនេះទេ។ នៅពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ព្រះអង្គបានបំបាត់ច្បាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ (រ៉ូម ១០:៤; កាឡាទី ៣:២៣-២៥; អេភេសូរ ២:១៥)។

ជំនួសឱ្យស្ថិតនៅក្រោមច្បាប់ព្រះគម្ពីរសញ្ញាចាស់ យើងស្ថិតនៅក្រោមច្បាប់របស់ព្រះគ្រីស្ទវិញ (កាឡាទី ៦:២) «ត្រូវឲ្យស្រឡាញ់ព្រះ‌អម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង…ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» (ម៉ាថាយ ២២:៣៧-៣៩)។ ប្រសិនបើ យើងស្តាប់បង្គាប់តាមបញ្ញត្តពីរនោះ យើងនឹងធ្វើតាមគ្រប់ទាំងសេចក្តីដែលព្រះគ្រីស្ទត្រូវឱ្យយើងធ្វើ៖ «បណ្តាក្រឹត្យ‌វិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង»។ នេះមិនមែនមានន័យថា ច្បាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់មិនទាក់ទងនឹងសព្វថ្ងៃនេះទេ។ បញ្ញត្តជាច្រើននៅក្នុងច្បាប់ព្រះគម្ពីរសញ្ញាចាស់ រាប់បញ្ចូលទៅក្នុង «ស្រឡាញ់ព្រះជាម្ចាស់» និង «ស្រឡាញ់អ្នកជិតខាង»។ ច្បាប់ព្រះគម្ពីរសញ្ញាចាស់គឺជាព្រួញចង្អុលបង្ហាញផ្លូវ ដើម្បីឱ្យដឹង ពីរបៀបស្រឡាញ់ព្រះជាម្ចាស់ និងស្គាល់ពីអ្វីដែលត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក។ ក្នុងពេលតែមួយ ការដែលនិយាយថា ច្បាប់ព្រះគម្ពីរសញ្ញាចាស់អនុវត្តជាមួយគ្រីស្ទបរិស័ទសព្វថ្ងៃ មិនត្រឹមត្រូវទេ។ ច្បាប់ព្រះគម្ពីរសញ្ញាចាស់ (យ៉ាកុប ២:១០)។ មិនថាច្បាប់គ្រប់យ៉ាងបានអនុវត្ត ឬមិនបានអនុវត្តក្តី។ ប្រសិនបើ ព្រះគ្រីស្ទបានបំពេញវាហើយ ដូចជាប្រព័ន្ធនៃការថ្វាយយញ្ញបូជាដែរ ព្រះអង្គនឹងធ្វើឱ្យសម្រេចទាំងអស់។

«ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ» (១ យ៉ូហាន ៥:៣)។ បញ្ញត្តដប់ប្រការគឺជាការសង្ខេបដ៏សំខាន់នៃច្បាប់ព្រះគម្ពីរសញ្ញាចាស់ទាំងមូល។ ប្រាំបួននៃបញ្ញត្តដប់ប្រការបាននិយាយម្តងហើយម្ដងទៀតនៅក្នុងព្រះគម្ពីរសញ្ញាថ្មី (លើកលែងតែការបង្គាប់ឱ្យកាន់តាមថ្ងៃសប្ប័ទ)។ ពិតណាស់ ប្រសិនបើយើងស្រឡាញ់ព្រះ យើងនឹងមិនថ្វាយបង្គំព្រះក្លែងក្លាយ ឬក្រាបចុះនៅចំពោះរូបព្រះឡើយ។ ប្រសិនបើ យើងស្រឡាញ់អ្នកជិតខាង យើងនឹងមិនសម្លាប់ពួកគេ កុហកពួកគេ ប្រព្រឹត្តអំពើផិតក្បត់ជាមួយពួកគេ ឬលោភចង់បានអ្វីដែលជាកម្មសិទ្ធិរបស់ពួកគេឡើយ។ គោលបំណងរបស់ច្បាប់ក្នុងព្រះគម្ពីរសញ្ញាចាស់គឺដើម្បីថ្កោលទោសមនុស្សអំពីភាពអសមត្ថភាពរបស់យើងក្នុងការកាន់តាមបញ្ញត្ត ហើយបង្ហាញថាយើងត្រូវការព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់យើង (រ៉ូម ៧:៧-៩; កាឡាទី ៣:២-៥)។ ព្រះជាម្ចាស់មិនចង់ឱ្យច្បាប់ព្រះគម្ពីរសញ្ញាចាស់បានទៅជា ច្បាប់សកលសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់សម័យកាលនោះឡើយ។ យើងត្រូវស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង។ ប្រសិនបើ យើងស្តាប់បង្គាប់តាមបញ្ញត្តទាំងពីរនោះយ៉ាងស្មោះ យើងនឹងកាន់តាមគ្រប់ទាំងអស់តាមដែលព្រះជាម្ចាស់ទាមទារពីយើង។

English



ត្រឡប់មកកាន់គេហទំព័រ ជាភាសាខ្មែរវិញ ។

តើគ្រីស្ទបរិស័ទត្រូវតែស្តាប់បង្គាប់តាមច្បាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់?
Facebook icon Twitter icon Pinterest icon Email icon
© Copyright Got Questions Ministries